ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹ​ង​តើ​! ទើប​ពលរដ្ឋ​ខ្មែរ​ជាប់​ខ្សែស្រឡាយ​ចិន​ខិតខំ​ប្រឹង​ណាស់(មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ខ្មែរ​ជាប់​ខ្សែស្រឡាយ​ចិន​ទូ​ទាំង​ខេត្ត​ប៉ៃលិន​បាន​នាំ​គ្នា​យ៉ាង​គគ្រឹកគគ្រេង​រៀបចំ​ពិធី​ឡើងអ្នកតា​ចិន​ដែល​កម្មវិធី​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ខ្មែរ​ជាប់​ខ្សែស្រឡាយ​ចិន​ទូ​ទាំង​ខេត្ត​ប៉ៃលិន​បាន​នាំ​គ្នា​យ៉ាង​គគ្រឹកគគ្រេង​រៀបចំ​ពិធី​ឡើងអ្នកតា​ចិន​ដែល​កម្មវិធី​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ គី ជឺ អាយុ​៦៧​ឆ្នាំ តំណាង​ឱ្យ​សមាគម​ខ្មែរ​-​ចិន បានឱ្យ​ដឹង​ថា ខាង​គណៈ​ក​ម្មា​ការ​សមាគម​រៀបចំ​កម្មវិធី​ឡើងអ្នកតា​ចិន​ឈ្មោះ លី​ម ប៉ិ​ស៊ា​ង ដែល​កើត​មាន​ជា​យូរ​មក​ហើយ នៅ​លើ​ទឹកដី​ខេត្ត​ប៉ៃលិន ។ នៅ​ពេល​នេះ​ក៏​ដូច​ជា រៀង​រាល់​ឆ្នាំ​ដែរ​ខាង​លោក​តែងតែ​នាំ​សមាជិក​សមាជិកា​ធ្វើ​ពិធី​នេះ​ក្នុង​គោលបំណង​សុំ​សេចក្តីសុខ រកស៊ី​មានបាន​ត្រជាក់ត្រជុំ ចម្រុងចម្រើន​រស់នៅ​សុខសាន្ត​ជួបជុំ​ក្រុម​គ្រួសារ ។

ប្រភព​បន្ត​ទៀត​ថា សមាជិក​ទាំងអស់​បាន​នាំ​គ្នា​យក​គ្រឿង​សំណែន​ដូច​ជា ជ្រូក​ខ្វៃ មាន់​ខ្វៃ ទា​ខ្វៃ សាច់​ជ្រូក​ស្រស់ ព្រមទាំង​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ​ទៅ​សែន​នៅ​ក្នុង​កន្លែង​រោង​អ្នកតា​ចិន​ជាប់ជើង​ភ្នំ​យ៉ា​ត ហើយ​អ្នកខ្លះ​បាន​ដាក់​សាច់​ជ្រូក​សែន ក្នុង​មាត់​រូបសំណាក​សត្វ​ខ្លា គឺ​ដើម្បី​ឱ្យ​សត្វ​នេះ​កំចាត់​គ្រោះកាច និង​ឧ​ប​ទ្រុប​ចង្រៃ​ដែល​បម្រុង​នឹង​កើត​មាន​ដល់​ក្រុម​គ្រួសារ​របស់​សមាជិក​ម្នាក់​ៗ​ផង​ដែរ ។ បន្ទាប់​ពី​ធ្វើការ​សែនព្រេន​ចប់​ក៏​មានការ​ដេញថ្លៃ​សាច់​ជ្រូក ដើម្បី​យក​ថវិកា​ទាំងនោះ​ទៅ​ទ្រទ្រង់​សមាគម ដោយ​ធ្វើការ​កសាង​កន្លែង​បញ្ចុះសព​ខ្មោច និង​យក​ទៅ​កសាង​សាលារៀន​ជាដើម​ដោយ​អ្នកខ្លះ​ហ៊ាន​ដេញថ្លៃ​ក្បាល​ជ្រូក សាច់​ជ្រូក រហូត​ដល់​៤​ទៅ​៥​លាន​រៀល​ឯណោះ ព្រោះ​គេ​យល់​ឃើញ​ថា ការ​ដេញថ្លៃ​យក​ទៅ​ធ្វើ​ម្ហូប​ទទួលទាន​ក្នុង​ក្រុម​គ្រួសារ​អ្នកតា​ចិន​នឹង​ជួយ​ឱ្យ​រកស៊ី​កាន់តែ​កាក់កប មានការ​ចម្រុងចម្រើន​ដល់​គ្រួសារ​ថែម​ទៀត ។

លើស​ពី​នេះ​គេ​សង្កេត​ឃើញ​គណ​ក​ម្មា​ការ និង​សមាជិក​ម្នាក់​ៗ​មានការ​សស្រាក់សស្រាំ​ក្នុង​ការ​ដុត​ធូប​ដុត​ក្រដាសប្រាក់​សែនព្រេន ព្រមទាំង​បួងសួង​សុំ​អ្វី​ៗ ដែល​គេ​ចង់បាន​ពី​អ្នកតា រួច​នាំ​គ្នា​ដុត​ផាវ ដើម្បី​បណ្តេញ​គ្រោះកាច​ចង្រៃ​ឆ្នាំ​ចាស់​ចេញ ហើយ​បួងសួង​ឱ្យ​មាន​លាភ និង​ហេង​ចូល​មក​ក្នុង​គ្រួសារ​របស់​ពួក​គេ ។ ម្យ៉ាងវិញទៀត​ថវិកា​ដែល​ប្រមូល​បាន​ពី​សមាជិក​ទាំងអស់​ខាង​សមាគម​ក៏​បាន​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​នៅ​ឆ្នាំ​នេះ​ខាង​លោក​ក៏​អំពាវនាវ​ដល់​សប្បុរសជន​ក្នុង​ខេត្ត​ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស​ឱ្យ​នៅ​តែ​បន្ត​គាំទ្រ​ង និង​ផ្តល់​ជា​មូលនិធិ ដើម្បី​ឱ្យ​សមាគម​ខ្មែរ​ចិន​រីក​ចម្រើន​ទៅ​មុខជា​រៀង​រហូត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ