ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក Neymar ថា​បច្ចុប្បន្ន​ និង​អនា​គត​​របស់​កូន​គឺ​នៅ PSG

5 ឆ្នាំ មុន

តាមប្រភពព័ត៌មាន Rappler បានឱ្យដឹងថា ឪពុករបស់ Neymar ឈ្មោះ Neymar Sr. បានប្រាប់កាលពីថ្ងៃទី១៧ កុម្ភៈ…

តាមប្រភពព័ត៌មាន Rappler បានឱ្យដឹងថា ឪពុករបស់ Neymar ឈ្មោះ Neymar Sr. បានប្រាប់កាលពីថ្ងៃទី១៧ កុម្ភៈ កន្លងមកនេះថា គ្មានឡើយការទាក់ទងគ្នាជាមួយនឹង Barcelona ពីរឿងត្រឡប់ទៅលេងនៅអេស្ប៉ាញវិញ ។

Neymar បានចូលលេងនៅ PSG ក្នុងតម្លៃខ្ពស់កប់ពពក២៥១លានដុល្លារអាមេរិកនៅខែសីហាឆ្នាំ២០១៧ តែតែងមានពាក្យចចាមអារាមថា ចង់ត្រឡប់មក Barcelona វិញមិនដាច់ទាល់តែសោះ ។

ឪពុករបស់ Neymar បានប្រាប់សារព័ត៌មាន TF1 ថា ៖«Barca គឺជាក្លិបធំមួយដែលពួកយើងសប្បាយចិត្តណាស់ពេលនៅទីនោះ ។ វាពិតជាពិបាកក្នុងការបំបាត់ពាក្យចចាមអារាមថា Neymar ទៅវិញណាស់ ។ តែពាក្យចចាមអារាមទាំងនោះមិនពិតទេ ដោយសារគ្មានសោះឡើយការនិយាយគ្នាជាមួយ Barca ពីការត្រឡប់ទៅវិញ»។

គាត់បានបន្ថែមថា ៖«មានមនុស្សពីរនាក់ដែលអាចទៅនិយាយរឿងនេះបាន ។ គេគឺកូនខ្ញុំ Neymar និងខ្ញុំផ្ទាល់ ។ ពួកយើងទាំងពីរមិនបានទៅនិយាយឡើយ ។ វាពិតជាសំបូរណាស់នូវពាក្យចចាមអារាមស្តីពីពួកយើងទាំងពីរ ។ អ្នកកាសែតទាំងនេះពិតជាកំប្លែងមែនទែន។ អនាគតគឺនៅប៉ារីស ហើយបច្ចុប្បន្នក៏នៅប៉ារីស» ។

គួរបញ្ជាក់ផងដែរថា កីឡាករប្រេស៊ីលរូបនេះនាពេលបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលរបួសប្រអប់ជើង ដែលប៉ះទង្គិចនៅក្នុងការប្រកួតដណ្តើមពានបារាំងជាមួយនឹង Strasbourg កាលពីថ្ងៃទី២៣ ខែមករា កន្លងមកនេះ ៕

ប្រភព ៖ Rappler

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ