ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​កម្ទេច​​ក្រណាត់​នៅ​ក្រោយ​រោងចក្រ​ផ្អើល​ទាំង​ពលរដ្ឋ និង​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​កម្ទេច​ក្រណាត់​យ៉ាង​សន្ធោសន្ធៅ​ដែល​គរ​ទុក​ចោល​នៅ​ក្រោយ​រោងចក្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ នៅ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ (​ម៉ី​ង…

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​កម្ទេច​ក្រណាត់​យ៉ាង​សន្ធោសន្ធៅ​ដែល​គរ​ទុក​ចោល​នៅ​ក្រោយ​រោងចក្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ នៅ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ (​ម៉ី​ង យ៉ាង​) មាន​ទីតាំង​នៅផ្ទះ​លេខ​៦៤៧ ក្រុម​១៣ ផ្លូវ​៣៧១ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​មានការ​ភ្ញាក់ផ្អើល គេ​ឃើញ​មាន​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ក្រោយ​រោងចក្រ​ខាងលើ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ថៅកែ​ប្រុស​ស្រី​ជា​ជនជាតិ​ចិន​នាំ​គ្នា​ដងទឹក​ជះ​ពន្លត់ និង​មាន​កម្មករ កម្មការិនី ដែល​ធ្វើការ​នៅ​រោងចក្រ​នោះ និង​ស្នាក់​នៅផ្ទះ​ជួល​ជិត​កន្លែង​កើតហេតុ ក៏​បាន​មក​ជួយ​ដែរ តែ​ដោយសារ​ភ្លើង​ឆេះ​ខ្លាំង​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន និង​ខ្លាច​រាលដាល​ចូល​មក​ខាងក្នុង​រោងចក្រ ក៏​នាំ​គ្នា​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​អោយមក​ជួយ​អន្តរា​គម​ន៏​ភ្លាម​ៗ​។

បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម សមត្ថកិច្ច​ក៏​បាន​ទាក់ទង​ទៅ​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ រាជធានី​ភ្នំពេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​មាន​ចំនួន​៤​គ្រឿង តែ​បាន​បាញ់​ទឹក​ពន្លត់​អស់​១​គ្រឿង និង​ប្រើ​រយៈពេល​ពន្លត់​៣០​នាទី ទើប​ភ្លើង​ក៏​រលត់​ទៅ​វិញ ។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ ខាង​រោងចក្រ​ពុំ​បាន​បាត់បង់ ឬ​ក៏​រង​ការ​ខូចខាត​របស់ទ្រព្យ​អ្វី​ទេ គឺ​គ្រាន់តែ​ឆេះ​កម្ទេច​ក្រណាត់​ដែល​គេ​យក​ទៅ​ចាក់ចោល​នៅ​ក្រោយ​ជាប់​របង​រោងចក្រ​តែ​ប៉ុណ្ណោះ ខាង​រោងចក្រ​ក៏​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ឆាបឆេះ​ខាងលើ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ