ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរស​បារាំង​ថា Mbappe នៅ​ក្រោម Messi និង Ronaldo តែ​បន្តិច​ទេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​កីឡាករ​បារាំង Bixente Lizarazu បាន​អះអាង​ថា កីឡាករ​វ័យក្មេង​ម្ចាស់​ពាន World Cup…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​កីឡាករ​បារាំង Bixente Lizarazu បាន​អះអាង​ថា កីឡាករ​វ័យក្មេង​ម្ចាស់​ពាន World Cup ឆ្នាំ​២០១៨ Kylian Mbappe ស្ថិត​នៅ​ក្រោម Lionel Messi និង Cristiano Ronaldo តែ​បន្តិច​ទេ​ក្នុង​លំដាប់​ពិភពលោក ដែល​អាច​នឹង​ក្លាយទៅជា​កីឡាករ​ជើង​ខ្លាំង​ផ្តាច់​គេ​នៅ​ជំនាន់​ខាង​មុខ​នេះ ។

នៅ​អាយុ​ទើបតែ​២០​ឆ្នាំ Mbappe បាន​ឈ្នះ​ពាន Ligue 1 ដល់​ទៅ​ពីរ​រួច​ទៅ​ហើយ និង​ជួយ​បារាំង​ឱ្យ​យក​ពាន World Cup បាន​ថែម​ទៀត ។ គេ​ក៏​ជា​កីឡាករ​មួយ​រូប​ដែល​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ពាន Ballon d’Or នៅ​ថ្ងៃ​មុខ ។

ម្ចាស់​ពាន World Cup ក្រុម​បារាំង​ឆ្នាំ​១៩៩៨ Lizarazu បាន​ប្រាប់​ថា ៖ «​ពិត​ណាស់ ! ខ្ញុំ​គិត​ថា​គេ (Mbappe) អាច​ក្លាយទៅជា​កីឡាករ Superstar ក្នុង​បាល់ទាត់ ។ គេ​គឺជា​កីឡាករ​ក្មេង​ខ្លាំង​ជាងគេ​នៅ​លើ​លោក ហើយ​នៅ​ក្រោម Ronaldo និង Messi បន្តិច​ទេ ។ វា​គ្មាន​ហេតុផល​អ្វី​ឡើយ​ដែល​ថា គេ​មិន​អាច​ក្លាយជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​នៅ​ថ្ងៃ​អនាគត​បាន​ឡើយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​វ័យក្មេង Mbappe គឺជា​អ្នក​ជំនាន់​ក្រោយ​នៅ​ក្រុម​ជម្រើសជាតិ​បារាំង​របស់ Lizarazu ។ គេ​បាន​ឈ្នះ​ពាន World Cup ក្រោយ Lizarazu ដល់​ទៅ​២០​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ