ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនាប​អឺរ៉ុប​៖ ការ​ប៉ះទង្គិច​រវាង​ផល​ប្រយោជន៍​​សេដ្ឋកិច្ច​និង​អធិបតេយ្យ​ភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​និ​ព​ន្ធ ប្រេ វី​ន ផលប្រយោជន៍​រួច​ព​ន្ធ​ដែល​កម្ពុជា​ទទួល​បាន​ពី​គម្រោង​អ្វី​ៗ​ទាំងអស់​ លើកលែង​អាវុធ​ដែលហៅ​កាត់​ថា​EBA កំពុង​ស្ថិត​នៅ​ក្នុង​ល​ទ្ធ​​ភាព​នៃ​ការ​បាត់បង់ បើសិនជា​កម្ពុជា​ខកខាន មិន​ធ្វើ​តាម​ការ​ចង់បាន​របស់​សហ​ភាព​អឺរ៉ុប​។ វា​ឈាន​មក​ដល់​ដំណាក់កាល​នេះ ក៏​ព្រោះតែ​សហភាព​អឺរ៉ុប​និង​កម្ពុជា…

អ្នក​និ​ព​ន្ធ ប្រេ វី​ន

ផលប្រយោជន៍​រួច​ព​ន្ធ​ដែល​កម្ពុជា​ទទួល​បាន​ពី​គម្រោង​អ្វី​ៗ​ទាំងអស់​ លើកលែង​អាវុធ​ដែលហៅ​កាត់​ថា​EBA កំពុង​ស្ថិត​នៅ​ក្នុង​ល​ទ្ធ​​ភាព​នៃ​ការ​បាត់បង់ បើសិនជា​កម្ពុជា​ខកខាន មិន​ធ្វើ​តាម​ការ​ចង់បាន​របស់​សហ​ភាព​អឺរ៉ុប​។

វា​ឈាន​មក​ដល់​ដំណាក់កាល​នេះ ក៏​ព្រោះតែ​សហភាព​អឺរ៉ុប​និង​កម្ពុជា ​មានការ​ចង់បាន​ផ្ទុយ​គ្នា​។ សហភាព​អឺរ៉ុប​យល់​ថា​ កម្ពុជា​បាន​ដើរ​ចេញពី​គន្លង​ប្រជាធិបតេយ្យ ប៉ុន្តែ​ការ​លូកដៃ​របស់សហភាព​អឺរ៉ុប​ត្រូវ​បាន​កម្ពុជា​យល់​ថា ​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា​ទៅ​វិញ​ ។

ដូច្នេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គេ​ត្រូវ​រក​ច្រកចេញ​មួយ ដែល​អាច​ធ្វើ​អោយកម្ពុជា​ស្ថិតនៅ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ​ហើយ​ទន្ទឹម​នោះ ​អធិបតេយ្យភាព​របស់កម្ពុជា​មិនត្រូវ​បាន​រំលោភ​ ។

សហភាព​អឹ​រ៉ុ​ប​គំរាម​ដក​កម្ពុជា​​ចេញពី​គម្រោង​នេះ​ ជា​បណ្តោះអាសន្ន​ពីព្រោះ​តែ​អ្វី​ដែល​ពួកគេ​យល់​ថា​ដំណើរថយក្រោយ​នៃ​ល​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ។ ចំណាត់ការ​មួយ​ចំនួនរបស់​រដ្ឋាភិបាលកម្ពុជា ​ដែល​ឈាន​ទៅ​រក​ការ​បាត់​សារព័ត៌មាន​មួយ​ចំនួន ការ​ចាប់​និង​ឃុំខ្លួន លោក​កឹ​ម ​សុខា និង​ការ​រំលាយ​ចោល​គណប​​ក្ស​សង្គ្រោះ​ជាតិ គឺជា​សកម្មភាព ដែល​បានធ្វើ​អោយ​សេរីភាព​នៃ​កា​រប​ញ្ចេញ​មតិ​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​ មានការ​ធ្លាក់​ចុះ​ដល់​កម្រិត​មួយ ​ដែល​ពួក​គេ​មិន​អាច​ទទួលយក​បាន ​។

ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​វិញ​ បាន​ចាត់​ទុក​ថា​ ចំណាត់ការ​ទាំងនោះ​ គឺ​ដោយសារ​តែ​មានការ​ប្រព្រឹត្ត​ខុស​ច្បាប់ ​និង​មានការ​ប៉ុនប៉ង​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​ស្របច្បាប់​ ។ ភាគី​ទាំង​ពីរ​មាន​ហេតុផល​ខុស​គ្នា​ទៅ​លើ​ការ​សម្រេចចិត្ត​របស់​ខ្លួន​រៀង​ៗ​ខ្លួន ​។

សហភាព​អឺរ៉ុប ​ក៏​បាន​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា ​មាន​វិធានការ​មួយ​ចំនួន ​ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រស់​រវើក​ឡើង​វិញ​ ។ សហភាព​អឺរ៉ុប​បាន​ទាមទារ ជា​ពិ​េ​សស​អោយ​មានការ​ដោះ​លែង​លោក​កឹ​ម ​សុខា​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​ ។

រហូត​មក​ទល់​ពេល​នេះ ការ​ទាមទារ​ទាំងនោះ​ មិន​ទាន់​អាច​សម្រេច​បាន​ឡើយ ​។ ការ​ទាមទារ​របស់​សហ​ភាព​អឺរ៉ុប​ត្រូវ​បាន​គេ​យល់​ថា ​មាន​ចរិត​នយោបាយ​នៅ​ក្នុង​នោះ​ហើយ​វា​មិន​អាច​ដោះស្រាយ​បាន​ឡើយ​ក្រៅពី​ការ​ចរចា​​ផ្នែក​នយោបាយ​ ។

តាម​ពិត​ទៅ​សហភាព​អឺ​រ៉ុ​ប្រហែល​នឹង​អាច​ស្ងប់​ចិត្តបាន បើសិនជា​អ្នកនយោបាយកម្ពុជា​ អាចរក​វិធី​ចរចា​គ្នា​ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​អ្នកនយោបាយ​ទាំង​ខាង​គណបក្សកាន់អំណាច​ និង​ខាង​ប្រឆាំង​ អាច​ធ្វើ​សកម្ម​ភាព​នយោបាយ​បាន​យ៉ាង​សេរី​តាម​ល​ទ្ធិ​ប្រជាធិបតេយ្យ ​។

បច្ចុប្បន្ន ​អ្នកនយោបាយ​ប្រឆាំង​ ពិសេស លោក សម រ​ង្ស៊ី បាន​ធ្វើ​យុ​ទ្ធ​នា​ការមួយដែល​បង្ហាញថា ​កម្ពុជា​បាន​លែង​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទៀត​ហើយ ​លោក​អាច​ទាក់ទាញ​ការ​គាំទ្រ​មួយ​ចំនួន​នៅ​ខាងក្រៅ​ប្រទេសឱ្យ​​មានការ​ជឿ​បែប​នេះ​ ។

បើ​ទោះបីជា​មានការ​ខ្វែងគំនិត​គ្នា​ខ្លាំង ​រវាង​រដ្ឋាភិបាល​និង​គណបក្សកាន់អំណាច ​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ជាមួយ​ក្រុមប្រឆាំង ​ពិសេស​លោក​សម រ​ង្ស៊ី​ ក្តី ស្ថានភាព​ប្រហែលជា​ទាមទារ​អោយ​ភាគី​ទាំង​សងខាង​​ដើរ​ថយក្រោយ​ម្នាក់​មួយ​ជំហាន​ ដើម្បី​បើកផ្លូវ​ចរចា​​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដ៏​ល្អ​មួយ​ក្នុង​គោលបំណង​ស្តា​រល​ទ្ធិ​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ដើម្បី​ថែរក្សា​ការ​លើកលែង​ពន្ធ​​ពី​សហភាព​អឺរ៉ុប​ផង​ដែរ​។

អាស្រ័យ​​ដូច្នេះ បើសិនជា​ភាគី​ទាំង​ពីរ​យល់​ថា ​វា​ចាំបាច់​ត្រូវធ្វើ​យ៉ាងណា​ កុំអោយ​កម្ពុជា​បាត់បង់ការ​លើក​លែង​ពន្ធ​​របស់​សហភាព​អឺរ៉ុប​នោះ វា​សំខាន់​ណាស់​ ដែល​ត្រូវ​បើកផ្លូវ​ចរចា​មួយ​ ។

ការ​ចរចា​នោះ​ ត្រូវ​មាន​គោលដៅ​រួម​មួយ​ដោយ​ផ្តោត​លើ​ផលប្រយោជន៍​កម្មករ ប្រជាជន និង​ប្រទេស​ជាតិ​ជា​ធំ​ ។

ការ​​មិន​ជួប​គ្នា​ចរចា ​គឺជា​ការ​បិទផ្លូវ​សម្រាប់​ការ​រក​ដំណោះស្រាយហើយនឹង​ធ្វើ​អោយ​កម្ពុជា ​ចៀស​មិន​រួច​ពី​ការ​បាត់បង់​ការ​រ​លើកលែង​ព​ន្ធ​​ពី​សហភាព​អឺរ៉ុប​ ។ ការ​បាត់បង់​នោះ​ នឹង​ធ្វើ​អោយកម្ពុជា​ខាតបង់​ច្រើន​
ពិ​េ​សសកម្ម​ករ ​។

តាម​អ្នកជំនាញ​ក្នុង​វិស័យ​កាត់ដេរ​ម្នាក់ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប៉ាន់​ប្រមាណ​ថា កម្មករប្រមាណ​
ជា​២០​ភាគរយ ​ក្នុង​ចំណោម​កម្មករ​ប្រមាណ​ជិត​មួយ​លាន​នាក់ ​អាច​នឹង​ត្រូវ​បាត់បង់​ការងារ ​ដោយសារ​តែ​រោងចក្រ​មួយ​ចំនួន ​អាច​នឹង​បិទទ្វារ​ដោយសារ​តែ​ពួ​គេ​មិន​អាច​រកស៊ី​ចំណេញ​ ហើយ​គេ​នឹង​ងាក​ទៅ​បើក​រោង​ចក្រ​នៅ​ប្រទេស​ផ្សេង​ ដែល​ផ្តល់​ផល​ចំណេញ​ដល់​ពួក​គេ​ ។

ដូច​ដែល​យើង​ដឹង​ស្រាប់​ថា​ សហភាព​អឺរ៉ុប ​គឺជា​ទីផ្សារ​ធំ​បំផុត​នៃ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង ​ដែល​នាំ​ចេញពី​ប្រទេស​កម្ពុជា ​។ ដោយ​ពិចារណា ទៅ​លើ​សារសំខាន់​ខ្លាំង សម្រាប់សេដ្ឋកិច្ច​កម្ពុជា ​និង​កម្មករ​នោះ ការ​ចរចា​រវាង​អ្នកនយោបាយ និង​អ្នកនយោបាយ ​គឺជា​ដំណោះស្រាយ​តែ​មួយ​គត់​ ។

នៅ​ពេល​ដែល​ដំណោះស្រាយ​នយោបាយ​មួយ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មានការ​សុខកាយ​សុខ​ចិត្ត​ទាំង​គណបក្សកាន់អំណាច​ និង​អ្នកនយោបាយ​ប្រឆាំង​នោះ វា​អាច​នឹង​អូស​ទាញ​អោយសហភាព​អឺរ៉ុប​ជឿ​បាន​ថា ​កម្ពុជា​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ​​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​ ។

នៅ​ពេល​នោះ ពួក​គេ​នឹង​អាច​រក្សា​ផលប្រយោជន៍​នៃ​ការ​រួច​ព​ន្ឋ​នៅ​ក្នុង​គម្រោង​ ​EBA សម្រាប់កម្ពុជា​ត
ទៅ​ទៀត​ ហើយ​ប្រទេស​កម្ពុជាកម្មករ និងប្រជាជនកម្ពុជា នឹង​ទទួល​បានផលប្រយោជន៍​សេដ្ឋកិច្ច​តទៅ​ទៀត ​៕

អត្ថបទសរសេរ ដោយ