ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ចាប់ផ្តើម​បើក​ទីផ្សារ​ទទួលយក​ពលករ​ពី​កម្ពុជា និង​បណ្តា​ប្រទេស​ជា​ដៃគូ​នៅ​ពេល​ខាង​មុខ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ខែមេសា ឆ្នាំ​២០២៩​ខាង​មុខ​នោះ​តទៅ​ប្រទេស​ជប៉ុន​នឹង​បើក​ទីផ្សារ​ទទួល​ពលករ​ពី​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​នានា​ជា​ដៃគូរ ដើម្បី​បម្រើ​ការងារ​នៅ​ក្នុង ប្រទេស​ខ្លួន ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ខែមេសា ឆ្នាំ​២០២៩​ខាង​មុខ​នោះ​តទៅ​ប្រទេស​ជប៉ុន​នឹង​បើក​ទីផ្សារ​ទទួល​ពលករ​ពី​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​នានា​ជា​ដៃគូរ ដើម្បី​បម្រើ​ការងារ​នៅ​ក្នុង ប្រទេស​ខ្លួន ។

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ លោក​អ៊ិ​ត​សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានដឹង​ក្រោយ​ជំនួប​ជាមួយ​លោក​លោក HORINOUCHI HIDEHISA ឯកអគ្គរាជទូត​ជប៉ុន នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ នា​ទីស្តីការក្រសួង​ខាង​លោក​ទូត​ជប៉ុន​មក​លើ ដើម្បី​ជូនដំណឹង​ផ្លូវការ​អំពី​ប្រព័ន្ធ​ថ្មី​របស់​ជប៉ុន​ក្នុង​ការ​ទទួល​ពលករ​កម្ពុជា​ឲ្យ​ទៅ​ធ្វើការ​នៅ​ជប៉ុន​ជា​លក្ខណៈ​ពលករ​ពេញ​សិទ្ធិ​មិនមែន​ជា​កម្មសិក្សាការី​ដូច​មុន​ទៀត​ទេ ។

ភាគី​ជប៉ុន​ស្វាគមន៍​លោក​រដ្ឋមន្ត្រី​ទៅ​ជប៉ុន​នា​ស​ប្ដា​ហ៍ ទី​៣ ខែ​មិ​នា ដើម្បី​ចុះ​កិច្ចព្រមព្រៀង​អនុវត្តន៍​ប្រព័ន្ធ​ថ្មី​នេះ ។ ប្រព័ន្ធ​ថ្មី​នេះ​ត្រូវ​អនុវត្តន៍​ចាប់ពី​ខែមេសា ឆ្នាំ​២០១៩​តទៅ ។ លោក​រដ្ឋមន្ត្រី​អ៊ិ​ត សំ​ហេង ក៏​បាន​លើក​ឡើង​ថា ក្នុង​ជំនួប​ក៏​បាន​លើក​ឡើង​ពី​ការ​បញ្ជូន​ពលករ​ដែល​មាន​ជំនាញ​ខ្ពស់​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ជប៉ុន​តាម​កំណែទម្រង់​ច្បាប់​ថ្មី​របស់​ជប៉ុន ។ លោក​បញ្ជាក់​ថា «​នេះ​ជា​ឱកាស​ថ្មី​មួយ​ដែល​ជប៉ុន​បើក​ទូលាយ​ក្នុង​ការ​ទទួលយក​ពលករ​ពេញ​សិទ្ធិ​ពី​កម្ពុជា​ក៏​ដូច​ជា ពី​បណ្តា​ប្រទេស​ជា​ដៃគូ​នានា ដើម្បី​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​» ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​បន្ថែម​ថា ការ​ធ្វើ​ច្បាប់​ថ្មី​របស់​ជប៉ុន​នេះ​ក៏​ដើម្បី​បំពេញតម្រូវការ​ដែល​កំពុង​ខ្វះខាត់​កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស​ដែរ ។ ជាង​នេះ​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ​ក៏​ជា​ឱកាស​សម្រាប់​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​នានា​ក្នុង​កា​រប​ញ្ចូ​ន​ពលករ​ក្នុង​ការ​ទទួល​បានការ ងារ​ក៏​ដូច​ជា ហ្វឹកហ្វឺន​ជំនាញ​វិជ្ជាជីវៈ​ដែល​មាន​កម្រិត​ខ្ពស់​នៅ​ក្នុង​ប្រព័ន្ធ​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ ។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​ខ្ញុំ​គិត​ថា​នេះ​ជា​ឱកាស​ថ្មី​មួយ​ហើយ​ក៏​ជា​កិច្ច​សហប្រតិបត្តិការ​ឡើង​មួយ​កម្រិត​ទៀត​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ជប៉ុន​» ។

លោក​បន្ថែម​ទៀត​ថា ដើម្បី​អនុវត្តន៍​កិច្ចការ​នេះ​ភាគី​ជប៉ុន​បាន​លើក​ឡើង​ពី​ប្រព័ន្ធ​ថ្មី​នេះ​នឹង​ចាប់​អនុវត្តន៍​ចាប់ពី​ខែមេសា ឆ្នាំ​២០១៩​តទៅ ខណៈ​ដែល​កន្លង​មក​ប្រទេស​ទាំង​ពីរ​បាន​ធ្វើការ​ជាមួយ​គ្នា ដើម្បី​រៀបចំ​អនុស្សា​រណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ទាក់ទង​នឹង​ការ​ជ្រើសរើស​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​ប្រទេស​ជប៉ុន ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ចំពោះ​ពលករ​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ជប៉ុន បន្ទាប់​ពី​ចុះ​កិច្ចព្រមព្រៀង​ទៅ គឺ​ស្ថិត​ក្នុង​កម្រិត​ជា​ពលករ​ជំនាញ​មិន​ដូច​មុន​ទេ គឺជា​កម្មសិក្សាការី ។

កម្មសិក្សាការី​ខុស​ពី​ពលករ គឺ​កម្មសិក្សាការី​ទទួល​បាន​ប្រាក់ខែ​តាម​កម្មសិក្សាការី ចំណែក​ពលករ​វិញ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ជាង​កម្មសិក្សាការី ។ ជាង​ពលករ​ត្រូវ​ចេះ​ភាសា​ជប៉ុន និង​ជំនាញ​ផង​ដែរ ។ គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨​កម្ពុជា​បាន​បញ្ជូន​កម្មសិក្សាការី​សរុប​ជាង​០៩​ពាន់​នាក់​ទៅ​ធ្វើ​កម្មសិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ដោយ​ពលករ​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ប្រមាណ​១,៥០០​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ