ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​លក់​មែនហើយ​… ប៉ុន្តែ​មិន​ហ៊ាន​សារភាព​ទេ ចាំ​មើល​តុលាការ​មុខ​ដែក​…

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ច្បាស់​ណាស់​ដី​អធិការដ្ឋាន​ស្រុក​ជល​គិរី គឺ​ពិតជា​ត្រូវ​បាន​ពុះ​ឡូ​តិ៍លក់​ពិតមែន ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ​ជាង​២២​ម៉ឺន​ដុល្លារ និង​ដី​ជាប់​របង​ខាងក្រោយ​របស់​អធិការដ្ឋាន​នគរបាល​បាន​ជាង​១​ម៉ឺន​ដុល្លារ នេះ​ជា​ប្រភព​ព័ត៌មាន​ថ្មី​ទៀត បន្ទាប់​ពី​រដ្ឋបាល​សាលាស្រុក​ជល​គី​រី បាន​សេចក្តី​បំភ្លឺ​ថា គ្មាន​ការ​លក់ដូរ​ដី​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី​នោះ​ទេ…

ខេត្តកំពង់ឆ្នាំង ៖ ច្បាស់​ណាស់​ដី​អធិការដ្ឋាន​ស្រុក​ជល​គិរី គឺ​ពិតជា​ត្រូវ​បាន​ពុះ​ឡូ​តិ៍លក់​ពិតមែន ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ​ជាង​២២​ម៉ឺន​ដុល្លារ និង​ដី​ជាប់​របង​ខាងក្រោយ​របស់​អធិការដ្ឋាន​នគរបាល​បាន​ជាង​១​ម៉ឺន​ដុល្លារ នេះ​ជា​ប្រភព​ព័ត៌មាន​ថ្មី​ទៀត បន្ទាប់​ពី​រដ្ឋបាល​សាលាស្រុក​ជល​គី​រី បាន​សេចក្តី​បំភ្លឺ​ថា គ្មាន​ការ​លក់ដូរ​ដី​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី​នោះ​ទេ ហើយ​ការ​ផ្សាយ​របស់​សារព័ត៌មាន ជា​ព័ត៌មាន​បំភ្លើស​គ្មាន​ការ​ពិត ។

ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជល​គី​រី​បានឱ្យ​ដឹង​ថា ដី​នៅ​ខាងក្រោយ​អធិ​ការ​ដ្ឋាន​បាន​កាត់​លក់​ឱ្យ​ប្រជាពលរដ្ឋ ដែល​មាន​កន្ទុយ​ផ្ទះ​ជាប់​របស់​អធិការដ្ឋាន មាន​ចំនួន ១០​គ្រួសារ ក្នុង​ចំនួន​ទឹកប្រាក់​សារុប ១៦៤០០​ដុល្លារ ដោយ​ក្នុង​នោះ​ផ្ទះ​ខ្លះ​ត្រឹម​៣៥០​ដុល្លារ ខ្លះ​៥០០​ដុល្លារ ចំណែក​ផ្ទះ​ដែល​ច្រើន​ជាងគេ ៣៥០០​ដុល្លារ ។

ចំណែក​ដី​នៅ​ខាងក្នុង​អធិការដ្ឋាន​វិញ មួយ​ប្លង់​មាន​ក្បាល​៥​ម៉ែត្រ បណ្តោយ​២០​ម៉ែត្រ មាន​តម្លៃ​៨៥០០​ដុល្លារ មាន​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួ​សារបាន​ទិញ និង​បង់​អស់ហើយ តាម​រយៈ​លេខ​កុង​ធនាគារ អេ​ស៊ី​លី​ដា ដោយ​ក្នុង​នោះ​មាន​អ្នកទិញ​ត្រឹម​មួយ​ប្លង់​ចំនួន​៤​គ្រួសារ អ្នកទិញ​២​ប្លង់ ថ្លៃ​១៧០០០​ដុល្លារ ចំនួន​៧​គ្រួសារ និង​អ្នកទិញ​៤​ប្លង់ ថ្លៃ​៣៤០០០​ដុល្លារ ចំនួន​២​គ្រួសារ (​សុំ​មិន​បញ្ចេញ​ឈ្មោះ អ្នកទិញ​ទាំង​នោះ​ទេ​) ។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ដី​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី ពិតជា​មានការ​លក់ដូរ​មែន គាត់​ទិញ​២​ប្លង់ ថ្លៃ​១៧០០០​ដុល្លារ គឺ​លុយ​បង់​នៅ​ធនាគារ អេ​ស៊ី​លី​ដា តាម​លេខ​កូដ​ដែល​គេ​ឱ្យ ។

ព័ត៌មាន​ពិស្តារ​ដែល​ជឿជាក់​នឹង​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ