ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មានក្រុង២នៅរុស្ស៊ី…បានបង្កការផ្អើល​ដល់​មនុស្ស​

5 ឆ្នាំ មុន

តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា ទីក្រុង​២​នៅ​រុ​ស្ស៊ី​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន ដោយ​​សារ​តែ​ព្រិល​គ្របដណ្តប់​លើ​ផ្ទៃដី ក្លាយទៅជា​ពណ៌​ខ្មៅ​ ដូច​ធ្យូង​កាលពី​ដើម​ស​ប្តា​ហ៍​នេះ​ ។ រូបភាព​និង​វី​ឌី​អូ​ជា​ច្រើន បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម…

តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា ទីក្រុង​២​នៅ​រុ​ស្ស៊ី​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន ដោយ​​សារ​តែ​ព្រិល​គ្របដណ្តប់​លើ​ផ្ទៃដី ក្លាយទៅជា​ពណ៌​ខ្មៅ​ ដូច​ធ្យូង​កាលពី​ដើម​ស​ប្តា​ហ៍​នេះ​ ។

https://www.facebook.com/romanemerovo/videos/10212383961846743/

រូបភាព​និង​វី​ឌី​អូ​ជា​ច្រើន បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ដែល​បាន​បង្ហាញ​ពី​ទិដ្ឋភាព​នៅ​ក្នុង​ទីក្រុង Kiselevsk និង Prokopyevsk ក្នុង​តំបន់ Kuzbass របស់​ប្រទេស​រុ​ស្ស៊ី​។ វា​មា​នទី​តាំងនៅ​ជិត​កន្លែង​ជីក​ធ្យូងថ្ម​។ ព្រិល​ទាំងមូល​លើ​ផ្ទៃដី​បាន​គ្របដណ្តប់​ដោយសារ​កម្ទេចធូលី​ធ្យូង ដែល​ធ្វើ​ឱ្យ​វា​មាន​ពណ៌​ខ្មៅ​។

ប្រជាជន​មានការ​ភ័យ​ខ្លាច​និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ខ្យល់​ដកដង្ហើម​របស់​ពួក​គេ​នា​ពេល​សព្វថ្ងៃ ក្រោយ​ពី​បានឃើញ​ទិដ្ឋភាព​នេះ​។ មាន​ប្រជាជន​ជា​ច្រើន​នាក់​បាន​បង្ហោះ​រូបភាព ដើម្បី​ដាក់​សម្ពាធ​លើ​អាជ្ញាធរ តែ​ខាង​ថ្នាក់លើ​បាន​លើក​ឡើង​ថា វា​គឺជា​បញ្ហា​ស្មុគស្មាញ​។

លោក Andrey Panov អភិបាលរង​តំបន់ Kemerovo សម្រាប់​ឧស្សាហកម្ម​ដឹក​ជញ្ជូន​និង​បរិស្ថាន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា នេះ​គឺ​ដោយសារ​តែ​ប្រព័ន្ធ​ហ្គា​ស​ប្រើប្រាស់​តាម​ផ្ទះ គឺ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ការ​ដុត​ធ្យូងថ្ម​។ ចំពោះ​ខ្យល់​ចេញពី​យានយន្ត​ក៏​ចូលរួម​ក្នុង​បញ្ហា​នេះ​ដែរ​។

តាម​ពាក្យ​បកស្រាយ​របស់​ម្ចាស់​កន្លែង​ជីក​ធ្យូងថ្ម Prokopievskaya លោក Anatoly Volkov បាន​លើក​ឡើង​ថា ក្រុមហ៊ុន​របស់​លោក​សុទ្ធតែ​ប្រើប្រាស់​បំពង់ផ្សែង​ពិសេស ដែល​អាច​ការពារ​ប្រជាជន​តំបន់​នោះ​ពី​សារធាតុពុល​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នកស៊ើប​អង្កេត​មក​ពី​ភ្នាក់ងារ​បរិស្ថាន​រុ​ស្ស៊ី បាន​ចែក​គ្នា​ទៅ​ធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន​ជីក​ធ្យូងថ្ម​ពីរ​កន្លែង ដើម្បី​បន្ត​ការ​ស៊ើប​តាមដាន និង ប្រជុំ​ពិភាក្សា​ពី​បញ្ហា​បរិស្ថាន​ដែល​ត្រូវ​ដោះស្រាយ​៕

អត្ថបទសរសេរ ដោយ