ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ថ្មី​ តម្លៃជាង៦០ម៉ឺនដុល្លារនឹង​បង្ហាញ​​ខ្លួន​ក្នុងក្រុង​សែន​មនោ​រម្យ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អគារ​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរីតម្លៃ​ជាង​៦០​ម៉ឺន​ដុល្លារ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ​​ស្ថិត​ក្នុង​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ក្រោម​អធិប​តី​ភាព​​លោកនាយ​ឧត្តម​សេនី​យ៍ សៅ…

ខេត្តមណ្ឌលគិរី ៖ អគារ​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរីតម្លៃ​ជាង​៦០​ម៉ឺន​ដុល្លារ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ​​ស្ថិត​ក្នុង​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ក្រោម​អធិប​តី​ភាព​​លោកនាយ​ឧត្តម​សេនី​យ៍ សៅ សុខា មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស និង​មាន​ការ​អញ្ជើញ​ចូលរួម​​​ពីលោក​ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី, ​​មន្ត្រី​​​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត, លោកគ្រូ​, អ្នកគ្រូ, សិស្សា​នុ​​សិស្ស​ជា​ច្រើន​​រូប​ផង​ដែរ ​។

លោកនាយឧត្តមសេនីយ៍ សៅ សុខា ​បានមានប្រសាសន៍​​​ថា ​«​ការ​លំបាក​​ជា​ឱកាស ឧបសគ្គ​ជា​សាលារៀន ដោយសារ​ទ្រឹស្តី​នេះ ទើប​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​សម្រេច​បាន​សមិទ្ធ​​ផល​​ជា​ច្រើន លើ​ការងារ​អភិវឌ្ឍ​​​អង្គ​ភាព​ ។​

ជាក់​ស្តែង ​អគារ​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរីនេះ គឺ​មាន​តម្លៃ​៦៥​ម៉ឺន​ដុល្លារ ដែល​​ត្រូវ​បើក​ការដ្ឋាន​សាង​សង់​ គឺ​មិនមែន​មេបញ្ជាការ​ខេត្ត​មាន​ថវិកា សម្រាប់​ផ្គត់ផ្គង់​គ្រប់គ្រាន់​ឡើយ ពោល​គឺ​ការ​ខិតខំ​កែ​ច្នៃ​របស់​ប្រធាន​អង្គភាព​ផ្ទាល់ និង​​មានការ​ចូលរួម​ចំណែក​ពី​សប្បុរ​ជន​ជួយ​ឧបត្ថម្ភ​ទាំង​សម្ភារ និង​ថវិកា ។

លោកនាយ​ឧត្តម​សេនី​យ៍​​បន្ត​​​ថា ​នៅ​ពេល​នេះ​ ថវិកា​​សម្រាប់​សង់​អគារ​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី មាន នៅ​ក្នុង​ដៃ​ត្រឹម​៦​ម៉ឺន​ដុល្លារ​​ប៉ុណ្ណោះ ក៏ប៉ុន្តែ​មានការ​ចូលរួម​ឧបត្ថម្ភ​ពី​លោក​អភិ​បាល​ខេត្ត​មណ្ឌលគិរី​​​១​​ម៉ឺន​ដុល្លារ និង​លោកនាយ​ឧត្តម​សេនី​យ៍​ផ្ទាល់ចំនួន​១០​ម៉ឺន​ដុល្លា​របន្ថែមទៀត សរុប​គឺចំនួន​១៧​ម៉ឺន​ដុល្លារ​ ​។ ដូច្នេះ​ នៅ​ខ្វះខាត​ច្រើន​ខ្លាំង​ណាស់ ប៉ុន្តែ​ការ​សាងសង់​ត្រូវ​តែ​បន្ត​ទៅ​តាម​ដំណាក់​កាល​ ទោះ​​ត្រូវ​ចំណាយ​ពេល​​លើស​ផែនការ​កំណត់​ក៏​ដោយ ។

លោក​ឧត្តម​សេនី​យ៍​ត្រី ហែម ប៊ុ​ន​ណា​រ៉ែ​ល មេបញ្ជាការ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​ក៏​បាន​ឱ្យដឹង​ដែរ​ថា
«​អគារ​សេនាធិការដ្ឋាន បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ដែល​ត្រូវ​សាងសង់​ គឺមាន
កម្ពស់​​៣​ជាន់​ (១៦​ម៉ែត្រ​) ទទឹង១១​ម៉ែត្រ បណ្តោយ៥៦​ម៉ែត្រ និង​ត្រូវ​ធ្វើការ​សាងសង់​ក្នុង​រយៈពេល
២៤​ខែ ។

អត្ថបទសរសេរ ដោយ