ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ថា ជនជាតិ​ម៉ា​ឡេ​ស៊ី​៤៧​នាក់​ដែល​​ចាប់ខ្លួន ត្រូវ​ដោះ​លែង​ទៅ​ស្រុក​វិញ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជាន់ខ្ពស់​ម៉ា​ឡេ​ស៊ី​ថា ជនជាតិ​ម៉ា​ឡេ​ស៊ី​ចំនួន​៤៧​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ជា​ជន​រង​គ្រោះ ត្រូវ​បាន​ដោះ​លែង​ និង​បញ្ជូន​តាម​ជើង​យន្តហោះ​សៀមរាប​ទៅ​ម៉ា​ឡេ​ស៊ី​វិញ​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។ លោក ឧស្មាន…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជាន់ខ្ពស់​ម៉ា​ឡេ​ស៊ី​ថា ជនជាតិ​ម៉ា​ឡេ​ស៊ី​ចំនួន​៤៧​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ជា​ជន​រង​គ្រោះ ត្រូវ​បាន​ដោះ​លែង​ និង​បញ្ជូន​តាម​ជើង​យន្តហោះ​សៀមរាប​ទៅ​ម៉ា​ឡេ​ស៊ី​វិញ​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។

លោក ឧស្មាន ហា​ស្សាន់ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​កកម្ម​ពិសេស​ប្រាប់​កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ថា ជនជាតិ​ម៉ា​ឡេ​ស៊ី​ចំនួន​៤៧​នាក់ ក្នុង​នោះ​មាន​ស្រី​១០​នាក់​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ចំនួន​២​កន្លែង​ដាច់​ដោយឡែក​ពី​គ្នា​ ក្នុង​នោះ​មួយ​កន្លែង​ឃាត់ខ្លួន​ចំនួន​២០​នាក់ (​ស្រី​៣​នាក់​) ក្នុង​ករណី​បើក​ល្បែង​អន​ឡាញ​ខុសច្បាប់ ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត និង​មួយ​កន្លែង​ទៀត​ឃាត់ខ្លួន​ចំនួន​២៧​នាក់ (​ស្រី​៧​នាក់​) ស្ថិត​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​មានការ​សម្របសម្រួល​ការងារ​ពី​លោកស្រី ស្រ៊ី​ហ្វា​ទី​ណាស់ អាប់​ឌូ​ឡាស់ រដ្ឋមន្ត្រី​សុខុមាលភាព​សង្គម​ជីវភាព​សហគមន៍​គ្រួសារ​ស្ត្រី​និង​កុមារ​ម៉ា​ឡេ​ស៊ី និង​លោក រ៉ូ​ហ្សា​នី ណូ​កា​ម៉ាត់ ភា​រី​ធា​រី​ស្ថានទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​កម្ពុជា​រួម​ជាមួយ​ក្រុមការងារ​ម៉ា​ឡេ​ស៊ី ហើយ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​ពន្ធនាគារ​ខេត្ត​បាន​ដោះ​លែង​ជនជាតិ​ម៉ា​ឡេ​ស៊ី​ចំនួន​៤៧​នាក់ (​ស្រី​១០​នាក់​) អោយ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ហើយ​ត្រៀម​បញ្ជូន​តាម​ជើង​យន្តហោះ​នៅ​ខេត្តសៀមរាប​នា​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ​។

លោកស្រី ស្រ៊ី​ហ្វា​ទី​ណាស់ អាប់​ឌូ​ឡាស់ រដ្ឋមន្ត្រី​សុខុមាលភាព​សង្គម​ជីវភាព​សហគមន៍​គ្រួសារ​ស្ត្រី​និង​កុមារ​ម៉ា​ឡេ​ស៊ី​បាន​បញ្ជាក់​ថា ជនជាតិ​ម៉ា​ឡេ​ស៊ី​ចំនួន​៤៧​នាក់ (​ស្រី​១០​នាក់​)​ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​គឺជា​ជន​រង​គ្រោះ​ដោយ​ចាញ់បោក​ធ្វើការ​ជា​បុគ្គលិក​បើក​ល្បែង​អន​ឡាញ​ល្មើសច្បាប់ ដោយ​មានការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​សម្រេច​ដោះ​លែងអោយ​នៅ​ក្រៅ​ឃុំ​បណ្តោះ​​អាសន្ន​(​តាម​ដីកា​បង្គាប់​អោយ​ដោះ​លែ​ង​លេខ​៥០ ដ​.​ល​.​ឆ ចុះ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩​ដោយ​ចៅក្រម ញឹ​ម ពិសាល ដោយ​ដីកា​នេះ​បញ្ជាក់​ថា​ ជនជាតិ​ម៉ា​ឡេ​ស៊ី​ចំនួន​៤៧​នាក់​ស្រី​១០​នាក់​នេះ​ចោទប្រកាន់​ពី​បទ​ឆបោក​បើក​បោ​ន​ល្បែងស៊ីសង កាន់កាប់​ល្បែងស៊ីសង ចាត់ចែង​ល្បែងស៊ីសង​ដែល​ប្រព្រឹត្ត​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ