ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្តាយ​នូវ​ទ​ង្វើ​ជន​ប្រុស​-​ស្រី​ទាំងនេះ​ខ្លាំង​ណាស់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​មួយ​សំបុក នៅ​វេលា​ម៉ោង​​៩​យប់​​ថ្ងៃ​ទី​​១៨ កុ​ម្ភៈ ខណ​:​ពួក​គេ​សំងំ​​នៅ​ក្នុង​បន្ទប់​ជួល​មួយ​​កន្លែង ស្ថិតនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផងដែរ…

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​មួយ​សំបុក នៅ​វេលា​ម៉ោង​​៩​យប់​​ថ្ងៃ​ទី​​១៨ កុ​ម្ភៈ ខណ​:​ពួក​គេ​សំងំ​​នៅ​ក្នុង​បន្ទប់​ជួល​មួយ​​កន្លែង ស្ថិតនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផងដែរ ​។

បើ​តាម​កម្លាំង​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​ចំនួន​៧​នាក់ ក្នុង​នោះ​​មានស្រី​ម្នាក់​ផង​ មាន១​-ឈ្មោះ​អន បញ្ញា ភេទប្រុស ​អាយុ​២៣​ឆ្នាំ ​រស់​នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ២-​ឈ្មោះ រី ស៊ី​ណេ​ត ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ ជាបុគ្គលិក​ខារ៉ាអូខេ រស់​នៅ​ភូមិ​អូរ​វែង ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី ៣-ឈ្មោះ​ឃុន ប៊ុ​ន​រ៉ុ​ង ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ រស់​នៅ​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចា ៤-​ឈ្មោះ យ៉ែ​ម បូ​ធិ​ន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ រស់​​នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្តេច ៥-​ឈ្មោះ ព្រំ សុ​ផាត​តា​ណា ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ នៅ​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណ​ន់ ៦-​ឈ្មោះ គង់ សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់​នៅ​
ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ និង៧​-​ឈ្មោះ តាក់ ច​ន្ថា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ រស់​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ​។

ដោយឡែក​ វត្ថុ​តាង​ដែល​ដកហូត​មាន​ ១-​សារធាតុ​ញៀន​ប្រភេទ​គ្រាប់ (WY) ពណ៌​ផ្កាឈូក​ចំនួន​៤០​គ្រាប់ ២-​សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ ពណ៌​.សរឹង​ថ្លា (​ទឹកកក​)​១​កញ្ចប់ មាន​ទម្ងន់០.៧០ក្រាម, ៣.​កា​បិត​សាមូរ៉ៃ​៣​ដើម ៤-​ម៉ូតូ២គ្រឿង ៥-​ទូរស័ព្ទ​​៣​គ្រឿង និង៦-សម្ភា​រ​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន ។

ក្រុម​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ប្រុស-ស្រី​ទាំង​៧​នាក់​នេះ​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់​ដំបង ចុះ​បង្ក្រាប​ពេល​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​បន្ទប់​ជួល​ ។ បើ​តាម​សមត្ថកិច្ច​ថា ក្រុម​នេះ​ជា​មុខ​សញ្ញា​ប្រព្រឹត្ត​គ្រឿងញៀន​ផង ហើយក៏​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ផ្សេង​ៗ​ នា​ពេល​កន្លង​មកផង​ដែរ​។ ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ពួក​គេ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ