ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌា​ករណី​វាយប្រហារ​លើ​មន្ត្រី​សន្តិសុខ​នៅ​កា​ស្មៀ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចូលរួម​រំលែក​ទុក្ខ​តាម​រយៈ​លិខិត​មួយ​ច្បាប់…

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចូលរួម​រំលែក​ទុក្ខ​តាម​រយៈ​លិខិត​មួយ​ច្បាប់ ដែល​អ្នក​សារព័ត៌មាន​ទទួល​បានជា​ភាសា​អង់គ្លេស​(​ប្រែ​ក្រៅផ្លូវការ​) ថា កម្ពុជា​សូម​ចូល​រំ​លែង​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​ការ​បាត់បង់​មន្ត្រី​រក្សា​សន្តិសុខ​ជា​ច្រើន នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត ដែល​បាន​កើតឡើង​នៅ​តំបន់ Pulwama, Jammu និង​kashmair កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ក្នុង​លិខិត​ជូន​ចំពោះ​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សា​ធារ​ដ្ឋ​ឥណ្ឌា​ថា​«​ក​ម្ពូ​ជា​ចូល​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​វាយប្រហារ​ភេ​វរ​កម្មនេះ និង​ឈរ​លើ​សាមគ្គី​ជ្រៀលជ្រៅ​ជាមួយ​សាធារណរដ្ឋ​ឥណ្ឌា​នៅ​ពេល​នេះ​ដែល​មានទុក្ខ​សោក​យ៉ាង​ខ្លាំង​» ។ លោក​ថា កម្ពុជា គឺ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ការ​ចូលរួម​ប្រឆាំង​ជាមួយ​ភេ​វករ​គ្រប់​រូបភាព និង​រចនាសម្ព័ន្ធ​គ្រប់​បែប​យ៉ាង ៕

កែសម្រួលដោយ