ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាមុជទឹក​ផលិត​ខ្លួនឯង​អាច​បា.ញ់​មីស៊ីល​​បណ្ដែត

5 ឆ្នាំ មុន

ប្រទេស​អីុ​រ៉​ង់ ៖ ទូរទស្សន៍​រដ្ឋ​អីុ​រ៉​ង់​រាយការណ៍​ថា ប្រទេស​នោះ​ដាក់​សម្ពោធ​កាលពី​ថ្ងៃ​ទី​១៧​កុម្ភៈ នាវា​មុជទឹក​ថ្មី​មួយ​នៅ​ឯ​មូលដ្ឋាន​នាវាចរណ៍ BANDAR ABBAS​ភាគ​ខាងត្បូង​ប្រទេស​។ នាវាមុជទឹក​នោះ​ដែល​អាច​បាញ់​បណ្ដា​មី​ស៊ី​ល​បណ្ដែត​អះអាង​ជា​ថ្មី ពី​ឆ​ន្ទះ​របស់​អីុ​រ៉​ង់ ដែល​ចង់​ពឹង​លើ​ខ្លួនឯង…

ប្រទេស​អីុ​រ៉​ង់ ៖ ទូរទស្សន៍​រដ្ឋ​អីុ​រ៉​ង់​រាយការណ៍​ថា ប្រទេស​នោះ​ដាក់​សម្ពោធ​កាលពី​ថ្ងៃ​ទី​១៧​កុម្ភៈ នាវា​មុជទឹក​ថ្មី​មួយ​នៅ​ឯ​មូលដ្ឋាន​នាវាចរណ៍ BANDAR ABBAS​ភាគ​ខាងត្បូង​ប្រទេស​។

នាវាមុជទឹក​នោះ​ដែល​អាច​បាញ់​បណ្ដា​មី​ស៊ី​ល​បណ្ដែត​អះអាង​ជា​ថ្មី ពី​ឆ​ន្ទះ​របស់​អីុ​រ៉​ង់ ដែល​ចង់​ពឹង​លើ​ខ្លួនឯង ខាង​មធ្យោបាយ​ការពារ គ្នុ​ង​ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង ជាមួយ​សហរដ្ឋអាមេរិក​។

ក្នុង​ពិធី​មួយ​ឯកំ​ពង់​ផែ​BANDAR ABBAS​ដោយ​មានការ​ចូលរួម​របស់​បណ្ដា​នាយទាហានជាន់ខ្ពស់​ព្រមទាំង​បណ្ដា​សមាជិក​រដ្ឋាភិបាល ប្រធានាធិបតី​អីុរ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី​ថ្លែង​ថា ពេល​នេះ​សាធា​រណរដ្ឋ​អ៊ិ​ស្លា​ម​ត្រូវ​បំពេញ​ដោយ​ខ្លួនឯង សមត្ថភាព​ការពារ​ទាំង​ជើង​គោក ទាំង​ជើង​ទឹក​និង​ជើង​អាកាស​។ កម្លាំង​ការពារ​ដ៏​ខ្លាំងក្លា​របស់​យើង សំដៅ​ការពារ​បណ្ដា​ផលប្រយោជន៍​របស់​យើង ហើយ​ដាច់ខាត​មិន​ស្វែងរក​វាយប្រហារ ប្រទេស​ណាមួយ​ឡើយ​។ លោក​បញ្ជាក់​ថា​អីុ​រ៉​ង់​ពុំ​មាន​ឆ​ន្ទះ ធ្វើ​ឧស្សាហូបនីយកម្ម​ខាង​កិច្ច​ការពារ​ឡើយ ប្រសិនបើ​ប្រទេស​នេះ​អាច​ទិញ​អាវុធ​ទាំងឡាយ ដែល​ខ្លួន​ត្រូវការ​។

យោង​តាម​លោក​ហា​សាន់​រ៉ូ​ហា​នី​ថា ការ​គាបសង្កត់​របស់​ពួក​សត្រូវ សង្គ្រាម​រវាង​អីុ​រ៉​ង់​និង​អីុ​រ៉ា​ក់​ពី​ឆ្នាំ​១៩៨០​ទៅ​១៩៨៨​និង​បណ្ដា​ទណ្ឌកម្ម បាន​ជំរុញ​ឲ្យ​​អីុ​រ៉​ង់​ត្រូវ​ប្រែក្លាយ​ខ្លួន​ទៅ​ជា​ស្វ័​យ​រ៉ាប់រង​ខាង​កិច្ច​ការពារ​។

សហរដ្ឋអាមេរិក​បាន​ចាត់​ទុក​អីុ​រ៉​ង់​ថា​ជាស​ត្រូវ​សំខាន់​របស់​ខ្លួន ហើយ​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត ពិសេស​ក្រោយ​ពី​អា​មេ​រិ​ក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ស្ដី​ពី​នុយក្លេអ៊ែរ​អីុ​រ៉​ង់ កាលពី​ឆ្នាំ​២០១៨​។
នាវាមុជទឹក​អីុរ៉​ង់​ដែល​ដាក់​សម្ពោធ​នោះ​មានឈ្មោះ​ថា FATEH​ជា​នាវាមុជទឹក​ធំ​គួរសម​ដំបូង​របស់​អីុរ៉​ង់ យក​តាម​ម៉ូ​ដែល​នាវាមុជទឹក​ធុន​GHADIR​ខ្លះ​និង​នាវាមុជទឹក​ប្រភេទ​KILO​ដែល​ប្រើប្រាស់​រួច​ហើយ ដោយ​កងទ័ព​របស់​ប្រទេស​។ នាវាមុជទឹក​ថ្មី​នោះ​មាន​ទម្ងន់​ជិត​៦០០​តោន អាច​បាញ់​មី​ស៊ី​ល​បណ្ដែត ព្រមទាំង​គ្រាប់បែក​បុក​។

ពួក​លោក​ខាងលិច​មានការ​ព្រួយបារម្ភ ដោយ​ចោទប្រកាន់​អីុរ៉​ង់​ថា​បង្កើន​ចម្ងាយ​បណ្ដា​មី​ស៊ី​ល​របស់​ខ្លួន​និង​បង្ក​អ​ស្ថេ​រ​ភាព​នៅ​ម​ជ្ឈឹ​ម​បូព៌ា ព្រមទាំង​ជាមួយ​អីុ​ស្រា​អែ​ល​ជាស​ត្រូវ​ជូរ​ចត់​របស់​ខ្លួន​។ ឧត្ដមសេនីយ​មួយ​ចំនួន​របស់​អីុ​រ៉​ង់​តែង​អះអាង​ថា ចង់​កម្ទេច​រដ្ឋ​អីុ​ស្រា​អែ​ល​។

អីុ​រ៉​ង់​តែង​អះអាង​ជាប់​ជា​ប្រចាំ​ថា បណ្ដា​កម្មវិធី​មី​ស៊ីល​របស់​ខ្លួន សម្រាប់​ឆ្លើយ​តប​ដល់​បញ្ហា​សន្តិសុខ​ជាតិ និង​ក្នុង​គោលដៅ​ការពារ​ប៉ុណ្ណោះ និង​ថា​បញ្ហា​នោះ​មិន​អាច​ចរចា​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ