ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យធ្វើសកម្មភាព​យ៉ាងសកម្មក្នុងភូមិ ជាប់ជង់ត្រឹមសមត្ថកិច្ច​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុងភូមិ​យ៉ាង​គគ្រឹកគគ្រេង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​បញ្ហា​អសន្តិសុខ​ក្នុងភូមិ​ឃុំ ។ ​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ​​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​ល្ងាច​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ដូង…

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុងភូមិ​យ៉ាង​គគ្រឹកគគ្រេង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​បញ្ហា​អសន្តិសុខ​ក្នុងភូមិ​ឃុំ ។

​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ​​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​ល្ងាច​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ដូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ញ៉ួ​ង សំ​អឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ចំណែក​វត្ថុ​តាង​ដកហូត​បាន​រួម​មាន​ថ្នាំ​ញៀន​ម៉ា​ទឹកកក (ice) ចំនួន​៦​កញ្ចប់​តូច និង​សម្ភារ​:​សម្រាប់​ជក់​មួយ​ចំនួន​ទៀត ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្ម​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដល់​អ្នក​ភូមិ និង​មាន​អ្នក​ផ្សេង​ៗ​ទៀត​ចូល​ទៅ​ទិញ​ប្រើប្រាស់​យ៉ាង​ពពាក់ពពូន ។

ចំណែក​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ពួក​គាត់​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង ព្រោះ​កូនចៅ​របស់​ពួក​គាត់​មួយ​ចំនួន​បាន​ចាញ់​ការ​លួងលោម​របស់​មិត្តភក្តិ​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន ក្លាយទៅជា​មនុស្ស​មានចិត្ត​សាហាវឃោរឃៅ មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​ឪពុក​ម្តាយ ហើយ​ថែម​ទាំង​លួច​ទ្រព្យសម្បត្តិ​ក្រុម​គ្រួសារ​ខ្លួនឯង និង​អ្នក​ដទៃ​នៅ​ក្នុងភូមិ​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ម្នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ធ្វើការ​សាកសួរ​បន្ថែម​ទៀត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ