ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​តូច​គេង​លក់​គួរ​ដាស់​ឱ្យ​បៅ ឬ​អត់?

5 ឆ្នាំ មុន

អ្នក​អាច​ដាស់​ទារក​កំពុង​តែ​គេង​មក​បំបៅ​បាន​ដោយ​អាស្រ័យ​លើ​អាយុ ទម្ងន់ និង​សុខភាព​រួម​របស់​ទារក។ ទារក​ភាគច្រើន​បាន​ស្រក​ទម្ងន់​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​បន្ទាប់​ពី​កំណើត ។ រហូត​ដល់​ទារក​អាច​ឡើង​ទម្ងន់​ដែល​បាត់បង់​នេះ ជា​ធម្មតា​ក្នុង​រយៈពេល​មួយ​ទៅ​ពី​រស​ប្តា​ហ៍​បន្ទាប់​ពី​កំណើត វា​ជា​ការ​សំខាន់​ក្នុង​ការ​បំបៅ​ឲ្យ​បាន​ញឹកញាប់ ។ នេះ​មាន​ន័យ​ថា​អ្នក​អាច​ដាស់​ទារក​មក​បំបៅ​ម្តងម្កាល…

អ្នក​អាច​ដាស់​ទារក​កំពុង​តែ​គេង​មក​បំបៅ​បាន​ដោយ​អាស្រ័យ​លើ​អាយុ ទម្ងន់ និង​សុខភាព​រួម​របស់​ទារក។ ទារក​ភាគច្រើន​បាន​ស្រក​ទម្ងន់​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​បន្ទាប់​ពី​កំណើត ។ រហូត​ដល់​ទារក​អាច​ឡើង​ទម្ងន់​ដែល​បាត់បង់​នេះ ជា​ធម្មតា​ក្នុង​រយៈពេល​មួយ​ទៅ​ពី​រស​ប្តា​ហ៍​បន្ទាប់​ពី​កំណើត វា​ជា​ការ​សំខាន់​ក្នុង​ការ​បំបៅ​ឲ្យ​បាន​ញឹកញាប់ ។

នេះ​មាន​ន័យ​ថា​អ្នក​អាច​ដាស់​ទារក​មក​បំបៅ​ម្តងម្កាល ជា​ពិសេស​ប្រសិនបើ​គេ​គេង​ច្រើន​ជាង​បួន​ម៉ោង ។
នៅ​ពេល​ដែល​ទារក​មានការ​ឡើង​ទម្ងន់​ធម្មតា ជា​ទូទៅ​សូម​រង់ចាំ​រហូត​ដល់​គេ​ភ្ញាក់​ឡើង​ដោយ​ខ្លួនឯង ។ ទារក​ភាគច្រើន​ត្រូវការ​បៅ ៨​ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ​ដែល​ប្រហែលជា​ត្រូវ​បៅ​រៀង​រាល់​ពីរ​ទៅ​បី​ម៉ោង​ម្តង ។
ខណៈ​ពេល​ដែល​ភ្ញាក់​ដឹងខ្លួន ទារក​ប្រហែលជា​ហាក់ដូចជា​មាន​អារ​ម្មរណ៍​មិនល្អ ហើយ​ការ​បំបៅ​ឲ្យ​បាន​ឆាប់ គឺ​មាន​សារសំខាន់​ដោយ​មាន​ហេតុផល​២​យ៉ាង ៖

១-​យំ គឺជា​សញ្ញា​នៃ​ការ​ឃ្លាន​៖ បំបៅ​ឲ្យ​បាន​កាន់តែ​ឆាប់ អ្នក​ទំនងជា​នឹង​មិន​ចាំបាច់​លួង​ទារក​ច្រើន​ពេក​នោះ​ទេ ។ រក​មើល​ពី​សញ្ញា​នៃ​ភាព​ឃ្លាន​ដូច​ជា​កូរពោះ ឡេះឡះ ជញ្ជក់មាត់ និង​មាន​ចលនា​បបូរមាត់ ។

២- ជួយ​បង្កើន​ការ​ផលិត​ទឹកដោះ​៖ ប្រសិនបើ​អ្នក​បំបៅ​ដោះ​កូន ការ​បំបៅ​ញឹកញាប់​នឹង​ជួយ​អ្នក​ឲ្យ​បង្កើន​ការ​ផលិត​ទឹកដោះ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ