ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បង្កើត​យុទ្ធនាការ​បង្ខំ​ឱ្យ​ឈប់​ប្រើប្រាស់​ធាតុគីមី​៣​ប្រភេទ​នេះ​ជា​បន្ទាន់

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍ កម្ល​ង​មក​ថា ក្រុម​តំណាង​អតិថិជន​ក្នុង​ប្រទេស​ថៃ​បាន​សន្យា​ថា នឹង​បង្កើត​យុទ្ធនាការ​បង្ខំ​ដល់​គណៈកម្មាធិការ​ជាតិ​ឲ្យ​ហាមឃាត់​ការ​ប្រើ​ធាតុគីមី​បី​ប្រភេទ​ភ្លាម​ៗ ។…

ប្រទេស​ថៃ ៖ យោង​តាម​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍ កម្ល​ង​មក​ថា ក្រុម​តំណាង​អតិថិជន​ក្នុង​ប្រទេស​ថៃ​បាន​សន្យា​ថា នឹង​បង្កើត​យុទ្ធនាការ​បង្ខំ​ដល់​គណៈកម្មាធិការ​ជាតិ​ឲ្យ​ហាមឃាត់​ការ​ប្រើ​ធាតុគីមី​បី​ប្រភេទ​ភ្លាម​ៗ ។

ក្រុម​ទាំង៦៨៦បាន​សហការ​គ្នា​ក្រោម​បណ្តាញ​ផ្តល់​សេចក្តី​ព្រមាន​ពី​ថ្នាំ​សម្លាប់​សត្វល្អិត​ថៃ (Thai-PAN) ដែល​រួម​មាន​វេជ្ជបណ្ឌិត​មក​ពី​ក្រសួង​សុខភាព​សាធារណៈ និង​មន្ទីរពេទ្យ​រដ្ឋ​ផ្សេង​ៗ​ផង​ដែរ ដែល​ទាមទារ​ឲ្យ​មានការ​ហាម​មិន​ឲ្យ​ប្រើ​ថ្នាំ Paraquat, Glyphosate, និង Chlorpyrifos ជាដើម ។

កាលពី​ថ្ងៃ​សុក្រ បណ្តាញ​ខាងលើ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​រិះគន់​មន្ត្រី​ផ្នែក​កសិកម្ម​ចំនួន​៥​រូប​ដែល​ជា​សមាជិក​គណៈ​កម្ម​ធិ​ការ​ថា​មើល​រំលង​សេចក្តី​ព្រមាន​ពី​អ្នកជំនាញ​និង​អ្នក​ស្រាវជ្រាវ​ពី​គ្រោះថ្នាក់​នៃ​ធាតុគីមី​ទាំងនេះ ជា​ពិសេស Paraquat ដែល​បន្ត​ប៉ះពាល់​ដល់​ជីវិត​កសិករ អតិថិជន និង​ទារក​ជា​រៀង​រាល់​ឆ្នាំ ។

ការ​រិះគន់​នេះ​គឺជា​ការ​ឆ្លើយ​តប​នឹង​ការ​សម្រេចចិត្ត​របស់​គណៈកម្មាធិការ​ជាតិ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ដែល​បដិសេធ​សំណើរ​របស់​ក្រុម​តំណាង​អតិថិជន អ្នកជំនាញ និង​ភ្នាក់ងារ​រដ្ឋ​ដទៃ​ទៀត​ដូច​ជា​ក្រសួង​សុខភាព​សាធារណ៍​ឲ្យ​ហាមឃាត់​ការ​ប្រើ​ធាតុគីមី​ខាងលើ ។

ប៉ុន្តែ​គណៈកម្មាធិការ​ខាងលើ​អាច​បាន​ត្រឹមតែ​សន្យា​ថា​រឹត​បន្តឹង​ការ​ប្រើប្រាស់​ប៉ុណ្ណោះ​លុះត្រាតែ​មាន​វិធីសាស្ត្រ​ផ្សេង​អាច​ជំនួស​ធាតុគីមី​ទាំងនេះ​បាន ហើយ​អាច​នឹង​ហាមឃាត់​ទាំងស្រុង​នៅ​រយៈពេល​២​ឆ្នាំ​ខាង​មុខ​ទៀត ។

បណ្តាញ​ខាងលើ​បាន​និយាយ​ថា សមាជិក​ភាគច្រើន​បាន​បដិសេធ​នឹង​សំណើរ​ត្រូវ​ទទួលខុសត្រូវ​លើ​ដំណោះស្រាយ​ដែល​លំអៀង​ទៅ​ក្រុមហ៊ុន​លក់​ថ្នាំ​សម្លាប់​សត្វល្អិត​ទាំងនេះ ។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​ប្រមាណ ៥០​មក​ហើយ​បាន​ហាមឃាត់​ការ​ប្រើ​ថ្នាំ Paraquat និង​ដាក់​កម្រិត​លើ​ការ​ប្រើ Glyphosate និង Chlorpyrifos ។ ប្រទេស​ចិន​ដែល​ជា​ប្រទេស​នាំ​ចេញ​ថ្នាំ Paraquat ធំ​ជាងគេ​ក៏​បាន​ប្រកាស​ថា​នឹង​ហាមឃាត់​ការ​ប្រើប្រាស់​និង​ការ​នាំ​ចេញ​ថ្នាំ​នេះ​នៅ​ឆ្នាំ​២០២០​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ