ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគណាស់! ចុះ​ទៅចាប់​ត្រី ចំពេលជំងឺស្កន់រើឡើង…លង់គ្មានអ្នក​ដឹង​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​យក​សំណាញ់​ទៅ​បង់​ត្រី បណ្តាល​ឱ្យ​លង់ទឹក​ស្ទឹង​ស្លាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​ ឆ្នាំ​២០១៩ នៅ​ស្ទឹង​ខាងត្បូង​ភូមិ​ធ្មេញត្រី ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​យក​សំណាញ់​ទៅ​បង់​ត្រី បណ្តាល​ឱ្យ​លង់ទឹក​ស្ទឹង​ស្លាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​ ឆ្នាំ​២០១៩ នៅ​ស្ទឹង​ខាងត្បូង​ភូមិ​ធ្មេញត្រី ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សេង បូ​រិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ធ្មេញត្រី​សំរោង ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ។

លោក​អធិការ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​យក​សំណាញ់​ទៅ​បង់​ត្រី​នៅ​ចំណុច​ស្ទឹង​ខាងត្បូង​ភូមិ សង្ស័យ​ពេល​បង់​ត្រី​រួច ជន​រង​គ្រោះ​បាន​ចុះ​ទៅ​ក្នុង​ទឹក ដើម្បី​ចាប់​ត្រី ពេល​នោះ​ជំងឺ​ស្ក​ន់​ជ្រូក​រើ​ឡើង ហើយ​គ្មាន​អ្នកដឹង ក៏​បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់​តែ​ម្តង ព្រោះ​ជន​រង​គ្រោះ​កើត​ជំងឺ​ស្ក​ន់​ជ្រូក​ជា​ប្រចាំ​។

ក្រោយ​ពី​ស្រង់​សព​យក​មក​ដល់​ផ្ទះ សមត្ថកិច្ច​បាន​បង្កើត​គណៈ​ក​ម្មា​ការ​ត្រួតពិនិត្យ​សព ដែល​មាន​លោកគ្រូ​ពេទ្យ មណ្ឌល​សុខភាព​ឃុំ​សំរោង លោក​មេឃុំ លោក​មេ​ភូមិ និង​កំលាំង​ប៉ុស្តិ៍រ​ដ្ន​បាល បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ។

ក្រោយ​ពី​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ឪពុក​ម្តាយ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ