ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ជើង​១០​ចេញ​ដើរ​មិន​រួច​បានជា​មើល​អត់​ឃើញ គេ​ជីករណ្តៅ​ដី​ដល់​ក្បាល​ប្រេត​រាប់​មិន​អស់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ ឈ្មួញ​ជីកដី​លក់​ដែល​មាន​រណ្ដៅ​ជ្រៅ​ដល់​ក្បាល​ប្រេត​រាប់រយ​កន្លែង​ក្នុង​ខេត្តសៀមរាប និង​មាន​ជំរៅ​ដ៏​ជ្រៅ​ធំ​ប៉ុន​មហាមេឃ បាន​កំពុង​តែ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​ច្បាប់​ភូមិបាល ខុស​ទៅ​ច្បាប់​រ៉ែ ថាមពល​យ៉ាង​គឃ្លើន ត្រូវ​បាន​ពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា មន្ត្រី​ជំនាញ​មួយ​ៗ និង​អាជ្ញាធរ​អង្គុយ​ចាំ​យក​លុយ​ធ្វើ​ព្រងើយ​តែ​ក្នុង​ការិយាល័យ…

ខេត្តសៀមរាប ៖ ឈ្មួញ​ជីកដី​លក់​ដែល​មាន​រណ្ដៅ​ជ្រៅ​ដល់​ក្បាល​ប្រេត​រាប់រយ​កន្លែង​ក្នុង​ខេត្តសៀមរាប និង​មាន​ជំរៅ​ដ៏​ជ្រៅ​ធំ​ប៉ុន​មហាមេឃ បាន​កំពុង​តែ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​ច្បាប់​ភូមិបាល ខុស​ទៅ​ច្បាប់​រ៉ែ ថាមពល​យ៉ាង​គឃ្លើន ត្រូវ​បាន​ពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា មន្ត្រី​ជំនាញ​មួយ​ៗ និង​អាជ្ញាធរ​អង្គុយ​ចាំ​យក​លុយ​ធ្វើ​ព្រងើយ​តែ​ក្នុង​ការិយាល័យ មិន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​នោះ​ទេ បណ្ដោយ​ឱ្យ​ឈ្មួញ​ជីកដី​មាន​ជំរៅ​ជ្រៅ​តាមតែ​អំពើ​ចិត្ត​មិន​ខុស​ពី​សម្ដេច​បាន​មាន​ប្រសាសន៍​លើក​ឡើង​ក្នុង​អង្គប្រជុំ​ថា ជាម​ន្ដ្រី​ជើង​១០ អង្គុយ​ចាំ​ទទួល តែ​របាយការណ៍​ភូតភរ​ពី​មន្ដ្រី​គ្រាប់​ល្ពៅ និង​ខ្លាច​ប៉ះ​កំ​ដៅ​ថ្ងៃ​នាំ​ខូច​សាច់​ស​របស់​គេ​ផង​។

ពលរដ្ឋ​នៅ​ក្នុងស្រុក​ពួក ខេត្តសៀមរាប​បាន​រៀបរាប់​ថា ជាក់ស្ដែង រណ្ដៅ​ដី​គ្មាន​ច្បាប់​អនុញ្ញាតិ មួយ​កន្លែង​ជា​របស់​មា្ច​ស់​ឈ្មោះ ចំរើន ស្ថិត​នៅ​ភូមិ​គោក​ដូង ឃុំ​គោក​ដូង ស្រុក​ពួក ខេត្តសៀមរាប កំពុង​តែ​ជីកដី​មាន​ជំរៅ​ជ្រៅ និង​ដឹក​ជ​ញ្ចូ​ន​យ៉ាង​សកម្ម​រាប់រយ​ឡាន​ក្នុង​១​ថ្ងៃ​ៗ ហើយ​មិន​មាន​គ្រប​ពីលើ​ថែម​ទៀត បណ្តាល​ឱ្យ​ធ្លាក់​ដី និង​ធ្វើ​ឱ្យ​ដី​ហ៊ុយ​ទ្រលោម​ប៉ះពាល់​ដល់​សុខភាព​ពលរ​ដ្ន​ក្នុងភូមិ ជា​ពិសេស​ក្មេង​តូច​ៗ​ដែល​តែង​តែ​នាំ​គ្នា​ដើរទៅ​រៀន ឬ​ពេល​ញាំ​បាយ ក៏​ឡាន​ធំ​ៗ​ពួក​គេ​បើកបរ​ក្នុង​ល្បឿន​លឿន គ្មាន​យល់​ពី​អ្នក​ភូមិ​ទៀត​ផង ទោះបី​ក្រុម​ឈ្មួញ​លក់​ដី​ខំ​ស្រោច​ទឹក​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​ហុយ​ចូល​ក្នុងផ្ទះ​ប្រឡាក់​ខោអាវ​ដល់​ក្នុងផ្ទះ និង​ហុយ ស្ទើរតែ​ពិសា​បាយ​មិនកើត​។

បើ​តាម​ប្រភព​ពី​ប្រជា​ពលរ​ដ្ន​ដែល​រស់នៅ​ក្នុងភូមិ​ជាប់​នឹង​រណ្តៅ​ដី បាន​រៀបរាប់​ថា ពួក​គាត់​សព្វថ្ងៃ​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ពី​សត្វ​គោក្របី​ដែល​នៅ​ជិត​រណ្ដៅ​ដី​នោះ ព្រោះ​វា​មាន​ជម្រៅ​ជ្រៅ​ហួសហេតុ​ពេក រហូត​ដល់​ជាង​ដប់​ម៉ែត្រ​ឯណោះ បើ​ច្បាប់​អនុញ្ញាតិ​ដែល​ឱ្យ​ឈ្មួញ​ជីក​លក់​ដី​នោះ គឺ​មាន​តែ​ជម្រៅ​ត្រឹមតែ​៥​ម៉ែត្រ​យ៉ាងច្រើន ព្រោះ​ខ្ញុំ​ធ្លាប់​បាន​ចូល​ប្រជុំ​ម្តង​ៗ​ដែរ​ជាមួយ​អាជ្ញាធរ​ស្រុក​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ