ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុល​ត្រី​ក្រពត​ទៀត​ហើយ​! ស្លា.ប់​ម្តាយ ខណៈ​កូន​និង​ក្មួយ​៣​នាក់​កំពុងព្យាបាលនៅ​មន្ទីរពេទ្យ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ម្តាយ​ម្នាក់​បាន​ហូប​ត្រី​ក្រពត បណ្តាល​ឱ្យ​ពុល​ស្លាប់ ចំណែក​កូន​និង​ក្មួយ​ចំនួន​៣​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើត​ឡើ​ត​នៅ​ចន្លោះ​ម៉ោង​១០​ព្រឹកដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩…

​ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ម្តាយ​ម្នាក់​បាន​ហូប​ត្រី​ក្រពត បណ្តាល​ឱ្យ​ពុល​ស្លាប់ ចំណែក​កូន​និង​ក្មួយ​ចំនួន​៣​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើត​ឡើ​ត​នៅ​ចន្លោះ​ម៉ោង​១០​ព្រឹកដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​ស្រេះ​គោក​ស្រុក ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ចំនួន​៤​នាក់​ខាងលើ​ដែល​បាន​ហូប​ត្រី​ក្រពត​ជាមួយ​បាយ បណ្តាល​ឲ្យ​ពុល ១-​ឈ្មោះ តូច ឡុ​ច ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ត្រូវជា​ម្តាយ ពេល​យក​មក​ដល់​ពេទ្យ​ស្រុក​ព្រះនេត្រព្រះ និង​បញ្ជូន​បន្ត​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​មង្គល​បូ​រី​ក៏​បាន​ស្លាប់ ២-​ឈ្មោះ មឿ​ន លី​ន​ដា ភេទ​ស្រី អាយុ​១០​ឆ្នាំ ត្រូវជា​កូន ៣- ឈ្មោះ​មឿ​ន លី​សា ភេទ​ស្រី អាយុ​៩​ឆ្នាំ ត្រូវជា​កូន និង​៤-​ឈ្មោះ​អែម រង្សី ភេទ​ប្រុស អាយុ​១០​ឆ្នាំ ត្រូវជា​ក្មួយ ។ ជន​រង​គ្រោះជា​កូន​និង​ក្មួយ​ទាំង​៣​នាក់​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ។

លោក​អធិការ​បាន​បញ្ជាក់​ថា បើ​តាម​កា​បំភ្លឺ​របស់​ឈ្មោះ ផ​ន យ៉ា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ភូមិ​ស្រេះ​លិច ដែល​ធ្លាប់​ហូប​ត្រី​កំពត​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​និង​ជន​រង​គ្រោះ​ទាំង​៤​នាក់​បាន​ហូប​ត្រី​កំពត​អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ គឺ​តាំងពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ មក​ម្ល៉េះ លុះ​មក​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ជន​រង​គ្រោះ​ទាំង​៤​នាក់​ក៏​ចាប់ផ្តើម​ពុល បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ជា​ម្តាយ​បាន​ស្លាប់​តែ​ម្តង ។ លោក​អធិការ​ក៏​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ជន​រង​គ្រោះជា​កូន និង​ក្មួយ​ទាំង​៣​នាក់​បាន​ធូរស្រាល​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ