ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​បញ្ចប់​ការស៊ើបសួរ​ហើយ​លើ​សំណុំរឿង​លោក សម រ​ង្ស៊ី ប្រមាថ​ព្រះមហាក្សត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ចប់​នីតិវិធី​ស៊ើបសួរ​លើសំណុំរឿង​របស់​លោក សម រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ករណី​ប្រមាថ​ព្រះ​មហា​ក្សត្រ​ ។ នេះ​បើ​តាម​លិខិត​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ បាន​យក​ដីកា​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជ​ធានី​ភ្នំពេញទៅ​បិទ​នៅ​ស្នាក់​ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ…

​រាជធានី​ភ្នំពេញ ​៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ចប់​នីតិវិធី​ស៊ើបសួរ​លើសំណុំរឿង​របស់​លោក សម រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ករណី​ប្រមាថ​ព្រះ​មហា​ក្សត្រ​ ។

នេះ​បើ​តាម​លិខិត​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ បាន​យក​ដីកា​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជ​ធានី​ភ្នំពេញទៅ​បិទ​នៅ​ស្នាក់​ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែកុម្ភៈ ឆ្នាំ​២០១៩​ នេះ ។

លិខិត​របស់​របស់​ចៅក្រម​ស្តី​ពី​ការ​បញ្ចប់​ការ​ស៊ី​ប​សួរ​បាន​លើក​ឡើង​បញ្ជាក់​ថា ​ចំពោះ​ការ​បញ្ចប់​នីតិវិធី​ស៊ើបអង្កេត​លើ​សំណុំ​រឿង​ប្រមាថ​អង្គ​ព្រះមហាក្សត្ររបស់​ទណ្ឌិត សម រ​ង្ស៉ី មេចល​នា​សង្គ្រោះ​ជាតិ ​។

នៅ​ក្នុង​លិខិត​របស់​ចៅក្រម ហម ម៉េ​ង​សែ បាន​បញ្ជាក់​ថា​«​ឈ្មោះ សម រ​ង្ស៊ី ភេទ​ប្រុស កើត​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​១៩៤៩ ជនជាតិ​ខ្មែរ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ ប្រមាថ​ចំពោះ​អង្គព្រះមហាក្សត្រ ប្រព្រឹត្ត​ទៅ​រាជធានី​ភ្នំពេញ និង​ទីកន្លែង​ផ្សេង​ទៀត កាលពីថ្ងៃ​ទី​០៦, ថ្ងៃ​ទី​០៧ និង​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨​ ។ ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មានចែង​ឲ្យផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្ ៤៣៧ (​ស្ទួន​) ​នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​» ។ ចៅក្រម​បាន​ជូនដំណឹង​ថា «​សំណុំរឿង​ព្រហ្មទណ្ឌ​ខាងលើ​នេះ យើង​បាន​បញ្ចប់​ការស៊ើបសួរ​ហើយ​»​ ។

គូរ​រំលឹងផងដែរថា ដើមចម​នៃ​បណ្តឹង​នេះគឺ​បាន​កើតឡើងកាលពី​ខែមិថុនា ឆ្នាំ​២០១៨ ដោយ ទណ្ឌិត សម រ​ង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិបាន​ប្រមាថ​ថា ព្រះរាជ​សារ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ ចុះ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ដែល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោតនា​ចុងខែ​កក្ក​ដា​នោះ​ថា ជា​ព្រះរាជ​សារ​ក្លែងក្លាយ និង​គ្មាន​តម្លៃ ទោះបីជា​ព្រះ​បរម​រាជ​វាំង​ចេញសេចក្តីប្រកាស​ថា​ព្រះរាជ​សារ​នោះ​ជា​ព្រះរាជ​សារ​ពិតប្រាកដមិន​ក្លែងក្លាយ​ក៏​ដោយ​ ។

​បើ​តាម​ច្បាប់​ថ្មី មាត្រា៤៣៧ (ស្ទួន) ជំពូក​ទី​១ នៃ​មាតិកា​ទី​១​នៃ​គ​ន្ថី​ទី​៤ នៃ​ក្រម​ព្រហ្មទណ្ឌ​បាន​ចែង​ថា «​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគារ​ពី០១​ឆ្នាំទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី២​លាន​រៀលទៅ​១០​លាន​រៀល​ ។

ចំពោះ​និតី​បុគ្គល​ក៏អាច​ត្រូវ​បាន​ផ្ត​នា្ទ​ទោសពិន័យ​ជា​ប្រាក់១០​លាន​រៀលទៅ​៥០​លាន​រៀល ព្រមទាំងទោ​សបន្ថែ​ម​មួយ ឬ​ច្រើនក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធ​ភាពពាក់​ព័​ន្ធនឹង​ការ ប្រមាថ​ចំពោះអង្គ​ព្រះមហាក្សត្រ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ