ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រោយជិះម៉ូតូ​​៣​គ្រឿង​ដេញ​​​​ធាក់​​យុវ​ជន​​២​នាក់…​​ប៉ង​​ប្លន់ឡើងស្លុយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៥​នាក់​បានត្រូវ​អស់លក្ខណ៍ ខណៈ​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ដេញតាម​​វាយ​និង​ធាក់​យុវជន​២​នាក់ ​ប៉ុនប៉ង​ប្លន់​យកម៉ូតូ​១​គ្រឿង ពេល​យុវជន​រង​គ្រោះ​កំពុង​ជិះម៉ូតូឌុប​គ្នា​ចេញពី​មើលល្ខោន​ត្រឡប់​​ទៅ​ផ្ទះ ។ ប៉ុន្តែ​សកម្មភាព​នេះ ​មិន​បាន​សម្រេច​ទេ ដោយសារ​តែ​ជន​រង​គ្រោះ​ស្រែ​កថា​…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៥​នាក់​បានត្រូវ​អស់លក្ខណ៍ ខណៈ​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ដេញតាម​​វាយ​និង​
ធាក់​យុវជន​២​នាក់ ​ប៉ុនប៉ង​ប្លន់​យកម៉ូតូ​១​គ្រឿង ពេល​យុវជន​រង​គ្រោះ​កំពុង​ជិះម៉ូតូឌុប​គ្នា​ចេញពី​មើលល្ខោន​ត្រឡប់​​ទៅ​ផ្ទះ ។ ប៉ុន្តែ​សកម្មភាព​នេះ ​មិន​បាន​សម្រេច​ទេ ដោយសារ​តែ​ជន​រង​គ្រោះ​ស្រែ​កថា​ «ចោរ​ៗ»បង្ក​​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​តាម​ដងផ្លូវ​ទាំង​យប់ ។ ស្រប​ពេលនោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​និង​នគរ​បាល​​ខណ្ឌដង្កោ​ដែល​កំពុង​ល្បាត ធ្វើការ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ទាំង​៥​នាក់​តែ​ម្ដង ។

ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង១​ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នៅ​តាម​ផ្លូវជាតិ​លេខ​៣​ត្រង់​ចំណុចមុខ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ​ខណ្ឌ​ដង្កោ ។ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង​៥​នាក់​នេះ​មាន ៖ ១-​ឈ្មោះ ស្រេង ថុ​នា ហៅ​គុ​ជ អាយុ
២០​ឆ្នាំ ជា​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅក្នុងភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ២-​​ឈ្មោះ ឃុន សៀ​ក​ម៉ី អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ប្រទះឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​ដង្កោ ៣-​ឈ្មោះ អឿ​ង ឈុ​ន​លី អាយុ​២៨​ឆ្នាំមុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ៤-​ឈ្មោះ អឿ​ង វី​រៈ ហៅ​ច​យ អាយុ​២៤​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ទឹក ថ្លា សង្កាត់​ក្រាំង​ពង្រ និង៥-​ឈ្មោះ សុំ ពិសិដ្ឋ ហៅ​ឈី​ត អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ។

ចំណែក​យុវជន​រង​គ្រោះ​ ទាំង​២​នាក់ ម្នាក់​ឈ្មោះឆិល ឆេ​ង អាយុ​១៩​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១DH-២៤៤៨ ដែល​ចោរប្លន់​យក​មិន​បាន​សម្រេច និង​ម្នាក់​ទៀត​ឈ្មោះ សំ សម្បត្តិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ជាង​ជួសជុល​ម៉ូតូ ។ អ្នក​ទាំង​២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ យុវជន​រង​គ្រោះ​ទាំ​២​នាក់ជិះ​ម៉ូតូឌុប​គ្នាចេញ​មក​ព​ីមើល​ល្ខោន​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​ខាង​ត្បូង​ទៅ​ខាងជើង ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ជនសង្ស័យទាំង​៥​នាក់​នោះ ​ជិះ​ម៉ូតូ​ន​៣​គ្រឿង​ដេញ​តាម​ធាក់ និង​យក​ខ្សែក្រវាត់​វាយ​ប្លន់​យក​ម៉ូតូ ។ ខណៈនោះ ជន​រង​គ្រោះ​បាន​ស្រែ​កថា ចោរ​ៗបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​និង​នគរបាល​ខណ្ឌដង្កោ ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ ឯក ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌ ដែល​កំពុង​ល្បាត​តាម​ផ្លូវ​នោះ ធ្វើការ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ទាំង​៥​នាក់​តែ​ម្ដង ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​ចាប់ខ្លួនសមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ម៉ូតូ​ដែល​ជនសង្ស័យជិះ​ធ្វើ​សកម្ម​ភាព​រួម​មាន ហុងដា​ឌ្រី​ម​សេ​១២៥ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ ភ្នំពេញ១GZ-៦២៦០ លេខ​តូ​និង​លេខ​ម៉ាស៊ីន​៥២៥៥៤៥៩ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HL-​៣៣៦១ លេខ​តូ​និង​លេខ​ម៉ាស៊ីន​៥៤២៥៥៣៣ និង​ម៉ាកហ្សូ​៊​ម័​រ​អុ​ិ​ច ពណ៌​ឈាម​ជ្រូក​លា​យស ស៊េរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១DH-៦៨៣៤ លេខ​តួ​និង​លេខ​ម៉ាស៊ីន​៥១១៧០៤៦ ។ជនសង្ស័យ​រួម​
នឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅកាន់​អធិកា​េ​ដ្ឋា​ន​នគរបាល​ខណ្ឌដង្កោ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ