ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​លោក កឹ​ម សុខា ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​រួច​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក​ គឹ​ម ​សន្តិភាព ​បាន​អះអាង​ថា ​លោក ​កឹ​ម សុខា ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​រួច​ហើយ​…

​រាជធានី​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក​ គឹ​ម ​សន្តិភាព ​បាន​អះអាង​ថា ​លោក ​កឹ​ម សុខា ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​រួច​ហើយ​ ។ ​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​នេះ​បន្ទាប់​ពី​ស្ថានទូត​អា​មេ​រិ​កបាន​ប្រស​ម្តែ​ង​ក្តី​ព្រួយ​បារ​ម្ម​ណ៍​ចំពោះ​លោក​ កឹ​ម ​សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំពុងជាប់ឃុំ​អស់​រយៈពេល​ជិត​១៨​ខែ​មកហើយ ហើយដោយ​គ្មាន​ភ័ស្តុ​តាង​ដាក់បន្ទុក ​។

លោក​ គឹ​ម សន្តិភាព ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ​ខែកុម្ភៈ ​ឆ្នាំ​២០១៩​ ថាបច្ចុប្បន្ន​នេះជន​ត្រូវ​ចោទ កឹ​ម សុខា មិន​ស្ថិត​ក្នុង​របប​ឃុំខ្លួន​នោះ​ទេ លោក​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​តាំងពី​ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ មក​ម្ល៉េះ​ !

​សូម​ជម្រាប​ថា ​លោក ​កឹ​ម ​សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចៅក្រមសម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​៥ ​ខែកញ្ញា ហើយ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ និង​ដាក់ឲ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​កាលពី​ថ្ងៃ​ទី​៩ ​ខែកញ្ញា ឆ្នាំ​២០១៨ ។

យោង​តាម​ក្រម​នី​តី​វិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ការ​ឃុំខ្លួន​ដែល​សម្រេច​ដោយ​ចៅក្រម​ស៊ើបសួរសម្រាប់​បទឧក្រិដ្ឋ គឺ​អាច​មាន​រយៈពេល​៦​ខែ និង​អាច​ពន្យាពេល​ម្តងបាន​៦​ខែ​ចំនួន​ពីរ​ដង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ