ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកដេវីត េបកខាំ ធ្វើ​ល្មើស​​ច្បាប់​ចឹង​ផង​…!​

5 ឆ្នាំ មុន

តាម​ប្រភពពី​Metro បានឱ្យ​ដឹង​ថា អតីត​កីឡាករ​បាល់ទាត់ David Beckham នឹង​ត្រូវ​ឡើង​តុលាការ ក្រោយ​ពី​មាន​គេ​ទាន់​ពេល​កំពុង​ចុច​ទូរស័ព្ទ ខណៈ​កំពុង​បើកបរ​រថយន្ត Bentley​ ។…

តាម​ប្រភពពី​Metro បានឱ្យ​ដឹង​ថា អតីត​កីឡាករ​បាល់ទាត់ David Beckham នឹង​ត្រូវ​ឡើង​តុលាការ ក្រោយ​ពី​មាន​គេ​ទាន់​ពេល​កំពុង​ចុច​ទូរស័ព្ទ ខណៈ​កំពុង​បើកបរ​រថយន្ត Bentley​ ។ សាធារណៈ​បាន​រាយការណ៍​ទៅ​ប៉ូ​លិស ក្រោយ​ពី​ឃើញ Beckham កាន់ទូរស័ព្ទ​​ពេល​កំពុង​បើករថយន្ត នៅ​ថ្ងៃ​ទី​ កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន នៅ​ទីក្រុង​ឡុ​ង​ដ៍​ ។

អ្នកតំណាង​ចៅក្រម​បាន​និយាយ​ថា Beckham បាន​ទទួល​ដំណឹង​ម្តង​ហើយពី​តុលាការ តែ​មិន​ទាន់​បាន​សម្រេច​ដាក់ទោស​ ។ ការ​សម្រេច​ទោស​នឹង​ធ្វើ​ឡើង​នៅ​តុលាការ Bromley ក្នុង​ថ្ងៃ​ទី​១៩ មីនា​ ខាង​មុខ​នេះ​។

អតីត​កីឡាករ​រាង​សង្ហា​រូប​នេះ អាច​នឹង​ត្រូវ​កាត់​៦​ពិន្ទុ​ពី​ប័ណ្ណបើកបរ​របស់​ខ្លួន និងពិន័យ​ប្រាក់២០០០​ផោន ប្រសិនបើ​រក​ឃើញ​ថា ​មានទោស​ពិតប្រាកដ​មែន ​។ អ្នកតំណាង​ឱ្យ​កីឡាករ Beckham មិន​អាច​ធ្វើការ​ទាក់ទង​បាន​ទេ សម្រាប់​ការ​សួរនាំ​ខ្លះ​ៗ​។

គួរ​បញ្ជាក់​​ដែរ​ថា Beckham ក៏​ធ្លាប់​ល្មើសច្បាប់​ចរាចរណ៍​ម្តង​មក​ហើយ​ដែរ កាលពី​ថ្ងៃ​ទី​២៣ ​មករា កាលពី​ឆ្នាំ​មុន ដោយសារ​តែ​បើកបរ​លើស​ល្បឿន​កំណត់​។ គេ​បាន​បើក​ក្នុង​ល្បឿន៥៩mph ក្នុង​តំបន់​ដែល​អនុញ្ញាត​ឱ្យ​បើក​ត្រឹម ៤០mph ។

អត្ថបទសរសេរ ដោយ