ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ពាក់ឯកសណ្ឋាន​យោធា​ស័ក្តិ​៥ ដើរ​សុំ​លុយ​ពី​ព្រះសង្ឃ​តាមកុដិ…ផ្អើល​វត្ត​ស្រះ​ចក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍ព័ត៌មានបឋម​បាន​ឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​ស្លៀក​ពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​យោធា និង​ពាក់​ស័​ក្តិ​៥​លើ​ស្មា​បាន​ចូល​ទៅ​ក្នុង​វត្ត​ស្រះ​ចក​ដើរ​សុំ​លុយ​ពី​ព្រះសង្ឃ​​តាមកុដិ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​ប៉ូលិស​ និង​កងរាជអាវុធហត្ថ​ចុះ​មក​ធ្វើ​អន្តរាគមន៍​។ ​ហេតុការណ៍​ខាងលើ​បាន​​កើតឡើង​កាល​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩…

រាជធានីភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍ព័ត៌មានបឋម​បាន​ឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​ស្លៀក​ពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​យោធា និង​ពាក់​ស័​ក្តិ​៥​លើ​ស្មា​បាន​ចូល​ទៅ​ក្នុង​វត្ត​ស្រះ​ចក​ដើរ​សុំ​លុយ​ពី​ព្រះសង្ឃ​​តាមកុដិ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​ប៉ូលិស​ និង​កងរាជអាវុធហត្ថ​ចុះ​មក​ធ្វើ​អន្តរាគមន៍​។

​ហេតុការណ៍​ខាងលើ​បាន​​កើតឡើង​កាល​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុង​វត្ត​ស្រះ​ចក សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

បុរស​ម្នាក់​ដែល​ពាក់​ឯកសណ្ឋាន​យោធា និង​ពាក់​ស័ក្តិ​៥​ខាងលើ​ឈ្មោះ អ៊ុំ ណាត អាយុប្រមាណ​​ជាង​៥០​ឆ្នាំ ​អត្តលេខ២៣០៥៨១​។

តាម​ប្រភព​ព័ត៌មាន​ពី​​កន្លែងកើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើត​ហេ​តុ គេ​ឃើញ​បុរស​វ័យ​ចំណាស់​ខាងលើ​នេះ​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​យោធា​យ៉ាង​ត្រឹមត្រូវ និង​មាន​ពាក់​ស័ក្តិ​៥លើ​ស្មា​ផង​នោះ​ តែ​​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា​គាត់​មក​ពី​ទីណា​ឡើយ​ ហើយ​ក៏​បាន​ដើរ​ចូល​មក​ក្នុង​វ​ត្តស្រះ​ចក និង​ដើរ​សុំ​លុយ​ពី​ព្រះសង្ឃ​គ្រប់​កុដិ​ក្នុង​វត្ត​។​

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា នៅ​ពេល​ដែល​មាន​បុរស​ម្នាក់​ក្នុង​ឯកសណ្ឋាន​យោធាពាក់​ស័ក្តិ​៥ ដើរ​ដុំ​លុយ​ពីព្រះសង្ឃតាមកុដិ​ក្នុង​វត្ត​ស្រះ​ចក​​ដូច្នេះ​ ធ្វើ​ឱ្យ​​មានការ​ភ័យ​ខ្លាច ហើយ​​ព្រះសង្ឃ​ក៏​បាន​រាយការណ៍​ទៅ​កម្លាំង​មាន​សមត្ថ​កិច្ច​ដើម្បី​ឱ្យជួយអន្តរាគមន៍​​។​

ពេល​នោះ​ក៏​មាន​ទាំង​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ជា​ច្រើន​នាក់​ចុះ​មក​ដល់​​រួចក៏​​ធ្វើការ​សួរនាំ​ ហើយ​បុរស​​ដែលស្លៀកពាក់​​ឯកសណ្ឋាន​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៥​​បាន​និយាយ​​ក្នុង​សភាព​រវើរវាយ​ហាក់បីដូចជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ។ មិន​តែ​ប៉​ណ្ណោះ​ថែម​ទាំ​ង​​សុំ​លុយ​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ម្នាក់​បាន​ចំនួន​៥​ពាន់​រៀល​ ទើប​ព្រម​​ដើរ​ចេញពី​វត្ត​បាត់​ទៅ​ ​។ ព័ត៌មានលម្អិតនឹងមានផ្សាយ​នៅលើទំព័រកាសែត​កោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ