ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វខ្លាំង…ចាក់សោ.កទាំង៩គ្រឿង​​​ចោរ​​យក​​​បាន​​​​ទាំង​​៩​​​​គ្រឿង​​នោះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ម៉ូតូ​ចំនួន​៩​គ្រឿង​ដែល​ទុក​នៅ​​មុខ​បន្ទប់​ផ្ទះ​ជួលមួយកន្លែង​ ត្រូវ​ក្រុម​ចោរហារយ​មួយ​ក្រុម​ធំ ចូល​ធ្វើ​សកម្មភាព​​កាត់​​សោរ​របងផ្ទះ​ ហើយ​ចូល​ទៅ​កាច់​.​កយក​ម៉ូតូ​អស់​៩​គ្រឿងបាន​សម្រេច​ដោយ​សុវត្ថិភាព ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​​នៅ​វេលា​ម៉ោង​៥​​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ស្ថិត​នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ​ល្វែង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ម៉ូតូ​ចំនួន​៩​គ្រឿង​ដែល​ទុក​នៅ​​មុខ​បន្ទប់​ផ្ទះ​ជួលមួយកន្លែង​ ត្រូវ​ក្រុម​ចោរហារយ​មួយ​ក្រុម​ធំ ចូល​ធ្វើ​សកម្មភាព​​កាត់​​សោរ​របងផ្ទះ​ ហើយ​ចូល​ទៅ​កាច់​.​កយក​ម៉ូតូ​អស់​៩​គ្រឿងបាន​សម្រេច​ដោយ​សុវត្ថិភាព ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​​នៅ​វេលា​ម៉ោង​៥​​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ស្ថិត​នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ​ល្វែង ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្បែរ​ស្តុ​ប​លូ​៥ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​​៣ ខណ្ឌមានជ័យ ។

តាម​ប្រភព​​​ពី​ពលរដ្ឋ​ជា​​ជន​រង​គ្រេោះ​ម្ចាស់​​ម៉ូតូបានឱ្យ​ដឹង​​ថា នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​របស់​ពួក​គេ ​គឺ​ពំ​ុ​មាន​ទីតាំង​សមប្រកប​ទូលាយ​ល្អ​ សម្រាប់​ចត​ម៉ូតូ​ឡើយ ដោយ​មាន​ច្រក​តូច​ប៉ុ​ណ្ណេ​ាះ ។ ហើយ​ជា​រៀង​រាល់​យប់​ពួក​គាត់​តែង​ដាក់​ម៉ូតូ​ចតតម្រៀប​​គ្នា​ជា​ជួរ ដោយ​ចាក់សោ​.ក​ម៉ូតូ រួម​ជាមួយ​ចាក់សោ​ជ​ន្ទ​ល់​ម៉ូតូ​ត្រឹមត្រូវ​ផង​ដែរ​ ដើម្បី​សុវត្ថិភាព ។ លើស​ពី​នេះ នៅ​របង​បន្ទប់​ផ្ទះ​ជួល ​ក៏​មាន​ចាក់សោរ​ទ្វារ​មួយ​តង់​ទៀត​ផង​​ដែរ ។

ប្រភព​បន្ត​ថា នៅ​វេលា​យប់​កើតហេតុ គឺ​ក្រុម​អ្នក​ជួល​បន្ទប់​ខាងលើ តែង​នាំ​គ្នា​ទុក​ម៉ូតូ​ដោយ​ចាក់សោ​​ត្រឹម​ត្រូវ​ដូច​រាល់​​ដង ហើយ​ក៏​នាំ​គ្នា​ចូល​សម្រាក​ក្នុង​បន្ទប់​រៀង​ៗ​ខ្លួន ។ លុះ​​ព្រឹក​ឡើង​ម៉ោង​៥​ព្រឹក​ មាន​បុរស​ជា​អ្នក​រស់នៅ​បន្ទប់​ជួល​ខាងលើក្រោក​ឡើងមក​​ដើម្បី​ចេញ​ទៅ​ខាងក្រៅ ស្រាប់តែ​មិនឃើញ​ម៉ូតូ​របស់​ខ្លួន រួម​ទាំង​ម៉ូតូ​ជា​ច្រើន​ ដែល​ធ្លាប់តែ​ទុក​តម្រាបជួរ​គ្នា​ក៏​ត្រូវ​បាត់ ក៏​ស្រែក​ឆោ​​ឡោ​​ឡើង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជួល​បន្ទប់​ក្បែរនោះ​​ទាំងអស់​នាំ​គ្នា​រត់​ចេញ​ទៅ​មើល ទើប​ដឹង​ថា មាន​ក្រុម​ចោរ​កាត់​សោរ​ទ្វាររបង ចូល​ធ្វើ​សកម្មភាព​កាច់​.​ក យក​ម៉ូតូ​អស់​៩​គ្រឿង ។

ភ្លាម​ៗ​បន្ទាប់​ពី​ដឹង​ថា មាន​ក្រុម​ចោរ​កាត់​សោចូល​យក​ម៉ូតូ​ហើយ​នោះ ក្រុម​អ្នក​រស់នៅ​បន្ទប់​ជួល​ខាងលើ ក៏​នាំ​គ្នារ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​សំ​ុ​កិច្ច​អន្តរាគមន៍ ។ ជាក់ស្តែង​កម្លាំង​នគរបាល​មូលដ្ឋាន​ បាន​ចុះ​មក​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ប៉ុន្តែ​បាន​ត្រឹមតែ​សាកសួរ​នាំ​ព័ត៌មាន​តែ​ប៉ុ​ណ្ណេ​ាះ ខណៈ​ម៉ូតូ​ត្រូវ​ក្រុម​ចោរ​យក​ទៅ​អស់​គ្មាន​សល់ ។ យ៉ាងណាមិញ បច្ចុប្បន្ន ជន​រង​គ្រេ​ាះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ទាំង​៩​គ្រឿង បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​អស់ហើយ​ដែរ ។

គួរបញ្ជាក់ទៀតថា ម៉ូតូ​ទាំង​៩​គ្រឿង​ ក្នុងនោះ​​៨​គ្រឿង​ជា​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ សុទ្ធសឹងតែ​ស៊េរី​ឆ្នាំ​២០១៥ ដល់​២០១៩ និង​មួយ​គ្រឿង​ទៀត​ ម៉ាក​ស៊ុ​យ​ស៊ី​គី​ឡេ​ត ។

​ការ​កាត់​សោ​របង​ចូល​លួច​ម៉ូតូ​ដ៏​សាហាវ​ខាងលើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ផ្លាស់​ប្តូរ​តំណែង​អធិការ​ខណ្ឌមានជ័យ​ថ្មី ទើបតែ​បាន​៤​ថ្ងៃ​ប៉ុ​ណ្ណោះ ។ ពលរដ្ឋ​រង់​ចាំ​មើល​ថា​ តើ​លោក​ម៉េ​ង វិមាន​តា​រា ជា​អធិការ​នគរ​បាល​ខណ្ឌមានជ័យ​ថ្មី អាច​មាន​សមត្ថភាព​ក្នុង​ការ​តាម​ប្រមាញ់​ក្រុម​ចោរ​បានដែរឬអត់? ព្រោះ​ជន​រងគ្រោះ​​ដែលជាម្ចាស់​ម៉ូតូ​​បាត់​ទាំង៩គ្រឿងនោះ គឺ​សុទ្ធសឹង​តែ​ជា​កម្មករ ហើយខ្លះទៀត ត្រូវ​បាន​ដឹង​ថា គឺ​​ខ្ចី​លុយគេមក​ទិញម៉ូតូ​ កំពុង​​សងបំណុលគេ​មិនទាន់​អស់​ទៀតផង ។

អត្ថបទសរសេរ ដោយ