ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ដែល​កើត​ចេញពី​សេចក្តី​ល្អ

5 ឆ្នាំ មុន

នៅ​ពេល​ណា​បុគ្គល​មិន​មានចិត្ត​ក្រេវក្រោធ កើត​ទោសៈ​នៅ​ក្នុង​ខ្លួន ពេល​នោះ​ទឹកមុខ​របស់​អ្នក​នឹង​មាន​សភាព​ស្រស់ថ្លា អារម្មណ៍​ស្រស់ស្រាយ ពណ៌​សម្បុរ​ក៏​ស្រស់​ល្អ និង​នាំ​ឱ្យ​អ្នកមាន​សុខភាព​ល្អ ។ ខាងក្រោម​នេះ​ជា​ផល​នៃ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ឱ្យ​ផល​ភ្លាម​ៗ​ក្នុង​ពេល​ប​ច្ចុ​ប្ប​ន្នៈ១-​មាន​អាយុ​វែង ព្រោះ​មិន​សម្លាប់សត្វ ២-​មិន​មាន​រោគ…

នៅ​ពេល​ណា​បុគ្គល​មិន​មានចិត្ត​ក្រេវក្រោធ កើត​ទោសៈ​នៅ​ក្នុង​ខ្លួន ពេល​នោះ​ទឹកមុខ​របស់​អ្នក​នឹង​មាន​សភាព​ស្រស់ថ្លា អារម្មណ៍​ស្រស់ស្រាយ ពណ៌​សម្បុរ​ក៏​ស្រស់​ល្អ និង​នាំ​ឱ្យ​អ្នកមាន​សុខភាព​ល្អ ។

ខាងក្រោម​នេះ​ជា​ផល​នៃ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ឱ្យ​ផល​ភ្លាម​ៗ​ក្នុង​ពេល​ប​ច្ចុ​ប្ប​ន្នៈ
១-​មាន​អាយុ​វែង ព្រោះ​មិន​សម្លាប់សត្វ

២-​មិន​មាន​រោគ ព្រោះ​មិន​បៀតបៀន​សត្វ

៣-​មាន​សម្បុរ​ល្អ ព្រោះ​មិន​ក្រេវក្រោធ​ពិរោធ

៤-​មាន​តេជានុភាព​ច្រើន ព្រោះ​មិន​ច្រណែនឈ្នានីស​គេ

៥-​មានទ្រព្យ​សម្បត្តិ​ច្រើន ព្រោះ​បាន​បរិច្ចាគ​ទាន​ដល់​អ្នក​ដទៃ

៦-​មានត្រកូល​ខ្ពង់ខ្ពស់ ព្រោះ​គោរព​កោតក្រែង​ចំពោះ​ចាស់ព្រឹទ្ធាចារ្យ

៧-​មាន​ប្រាជ្ញា​ច្រើន ព្រោះ​សេពគប់​នឹង​សប្បុរស ។

ត្រង់​ការ​សេពគប់​នេះ​សំខាន់​ណាស់ បើ​សេពគប់​ខុស​គឺ​សេពគប់​ចំ​បុគ្គល​ពាល​នឹង​នាំ​ទៅ​រក​សេចក្តី​វិនាស តែបើ​សេពគប់​សប្បុរស បណ្ឌិត អ្នកប្រាជ្ញ នឹង​នាំ​ទៅ​រក​សេចក្តីចម្រើន នេះ​ជា​ទ្រឹស្តី​នៃ​ព្រះពុទ្ធ​សាសនា ។