ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho ថា Neymar ត្រូវ​តែ​ធ្វើ​រឿង​ម្យ៉ាង​ដើម្បី​ឱ្យ​ឡើង​ដល់​កម្រិត Pele

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Manchester United លោក Jose Mourinho បាន​លើក​ឡើង​ថា…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Manchester United លោក Jose Mourinho បាន​លើក​ឡើង​ថា Neymar នៅ​មិន​ទាន់​ឡើង​ដល់​កម្រិត​ស្មើ Pele ដូច​គេ​ថា​ទេ ដោយសារ​តែ​មិន​ទាន់​បាន​លើក​ពាន​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ។

នា​ពេល​ថ្មី​ៗ​នេះ ខាង​ទស្សនាវដ្តី​ប្រេ​ស៊ី​ល Placar បាន​ចុះ​ផ្សាយ​ថា Neymar គឺជា​កីឡាករ​អស្ចារ្យ​ជាងគេ​ក្នុង​ប្រទេស (​ប្រេ​ស៊ី​ល​) ក្រោយ​ពី​ជំនាន់ Pele ។ ការ​ចុះ​ផ្សាយ​នេះ​ធ្វើ​ឱ្យ​មានការ​រិះគន់ ព្រោះថា កីឡាករ​ផ្សេង​ៗ​ទៀត​ក៏​ត្រូវ​បាន​គេ​ចាត់ទុកជា​កីឡាករ​អស្ចារ្យ​ប្រចាំ​ប្រទេស​ប្រេ​ស៊ី​ល​ដែរ ដែល​មាន​ដូច​ជា Ronaldo, Rivaldo, Zico និង Ronaldinho ជាដើម ។

លោក Mourinho ត្រូវ​បាន​សួរ​ដោយសារ​ព័ត៌មាន DAZN ស្តី​ពី​មតិ​របស់​លោក​ទៅ​លើ​ប្រធានបទ​នេះ ដោយ​លោក​បាន​លើក​ឡើង​ថា ៖«Neymar គឺជា​កីឡាករ​មាន​ទេព​កោសល្យ​យ៉ាង​ពិតប្រាកដ ។ គ្រាន់តែ​មក​អឺរ៉ុប​ភ្លាម គេ​បាន​ឈ្នះ​ភ្លាម ។ តែ​ខ្ញុំ​គិត​ថា ខាង​ទស្សនាវដ្តី​ប្រហែលជា​ភ្លេច​រាប់​កីឡាករ​ផ្សេង​ៗ​ទៀត ដែល​អស្ចារ្យ​នា​ពេល​កន្លង​មក​ហើយ ដូច​ជា Ronaldo និង Rivaldo ជាដើម ។ ពួក​គេ​ក៏​មក​អឺរ៉ុប ហើយ​លេង​បាន​ល្អ​ដែរ ។ តែ​ពួក​គេ​បាន ជួយ​ប្រទេស​របស់​ខ្លួន​ឱ្យ​ឈ្នះ​ក្នុង​កម្រិត​អន្តរជាតិ ដូច​ជា​ការ​ឈ្នះ​ពាន World Cup ជាដើម​» ។

លោក​បាន​បន្ត​ថា ៖«Neymar នឹង​ធ្វើ​ឱ្យ​កាន់តែ​ល្អ​នៅ​អឺរ៉ុប ខណៈ​ដែល​ការ​នាំ​ប្រេ​ស៊ី​ល​ឱ្យ​ឈ្នះ​លំដាប់​អន្តរជាតិ​នៅ​តែ​ជា​ក្តី​សុបិន​របស់​គេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​នេះ Neymar កំពុង​តែ​សង្ឃឹមថា​អាច​ជា​សះស្បើយ​ពីរ​បួស​ប្រអប់ជើង ដើម្បី​អាច​មក​ជួយ PSG ដណ្តើម​យក Champions League ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ