ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ«ត្មាតភ្លើង»​ជិត​ផុត​ពូជ រក​ឃើញនៅ កម្ពុជា

5 ឆ្នាំ មុន

ក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថានអង្គការ​WCS និងសហគមន៍បាន​រកឃើញសត្វ​ត្មាត​​ភ្លើង៣​សំបុ​ក នៅ​ក្នុងដែនជម្រកសត្វព្រៃឆែប​ ខេត្តព្រះ​វិហារ​ ។ សត្វ​ត្ម​ត​ភ្លើង ​គឺជា​សតត្វ​ដ៏​កម្រមួយ ​និង​ជិត​ផុត​ពូជ​ក្នុង​ពិភព​លោក ​។ ​អង្គការWCSបានឱ្យ​ដឹង​​ថា…

ក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថានអង្គការ​WCS និងសហគមន៍បាន​រកឃើញសត្វ​ត្មាត​​ភ្លើង៣​សំបុ​ក នៅ​ក្នុងដែនជម្រកសត្វព្រៃឆែប​ ខេត្តព្រះ​វិហារ​ ។ សត្វ​ត្ម​ត​ភ្លើង ​គឺជា​សតត្វ​ដ៏​កម្រមួយ ​និង​ជិត​ផុត​ពូជ​ក្នុង​ពិភព​លោក ​។

​អង្គការWCSបានឱ្យ​ដឹង​​ថា ចំនួនសត្វ​ត្មាតនៅ​លើសាកល​លោក មានការធ្លាក់​ចុះខ្លាំង ដោយឡែក នៅ កម្ពុជា មានវត្តមានសត្វនេះមិន​ដល់៥០​ក្បាលឡើយ​ ។ ការរក​ឃើញសំបុក​នេះ គឺជាក្តីសង្ឃឹមដ៏​ធំមួយ ដើម្បីអភិរក្សកុំ​ឱ្យ​បាត់បង់ នៅ​ពេល​ខាងមុខដ៏​​ខ្លី​ ។

សត្វ​ត្មាតនៅកម្ពុជាមានចំនួន៣ប្រភេទ គឺត្មាតភ្លើង, ត្មាតត្នោត និងត្មាតផេះ​ ។ សត្វ​ត្មាតយ៉ាងតិចចំនួន៣០​ក្បាល ត្រូវ​បានគេសម្លាប់នៅ​ក្នុងរយៈពេល៥​ឆ្នាំចុងក្រោយនេះ ដោយសារការប្រើប្រាស់ថ្នាំពុល ដាក់​តាម ត្រពាំងក្នុង​ព្រៃ ដើម្បីចាប់សត្វស្លាប និងថ​និកសត្វមាឌតូច​។

មន្ត្រីសម្របសម្រួលគម្រោងអភិរក្សសត្វ​ត្មាតរបស់អង្គការ​WCS បានឱ្យ​​ដឹង​ថា ក្រៅពីការ​ការពារសំបុក អង្គការក៏បានរៀបចំជាអាហារ​ដ្ឋា​នត្មាត ដើម្បីផ្តល់ចំណីឱ្យ​ពួក​វាជារៀង​រាល់ខែផងដែរ ។

អត្ថបទសរសេរ ដោយ