ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​សន្តិភាព​កើត​ពី​ឱវាទ​២​យ៉ាង

5 ឆ្នាំ មុន

ធម៌​ពីរ​ប្រការ​ជាដើម​ហេតុ​នាំ​ឱ្យ​សម្រេចប្រយោជន៍​បច្ចុប្បន្ន ក៏​ទ្រឹស្តី​អប់រំ​តាម​បែប​បុណ្យ​បាប​នៃ​ព្រះពុទ្ធ​សាសនា​ក៏​រួម​នៅ​ត្រឹម​ធម៌​ពីរ​ប្រការ​នេះ​ដែរ​គឺ​ហិរិ ខ្មាស​បាប និង​ឱត្តប្បៈ ខ្លាច​បាប​។ បើ​បុគ្គល​ខ្មាស​អំពើអាក្រក់ ខ្លាច​រឿង​ទុច្ចរិត​ហើយ សង្គម​ជាតិ​នឹង​មាន​សន្តិភាព ពលរដ្ឋ​រស់នៅ​ដោយ​សុខសាន្ត ។…

ធម៌​ពីរ​ប្រការ​ជាដើម​ហេតុ​នាំ​ឱ្យ​សម្រេចប្រយោជន៍​បច្ចុប្បន្ន ក៏​ទ្រឹស្តី​អប់រំ​តាម​បែប​បុណ្យ​បាប​នៃ​ព្រះពុទ្ធ​សាសនា​ក៏​រួម​នៅ​ត្រឹម​ធម៌​ពីរ​ប្រការ​នេះ​ដែរ​គឺ​ហិរិ ខ្មាស​បាប និង​ឱត្តប្បៈ ខ្លាច​បាប​។ បើ​បុគ្គល​ខ្មាស​អំពើអាក្រក់ ខ្លាច​រឿង​ទុច្ចរិត​ហើយ សង្គម​ជាតិ​នឹង​មាន​សន្តិភាព ពលរដ្ឋ​រស់នៅ​ដោយ​សុខសាន្ត ។

ខាងក្រោម​នេះ​ជា​ទ្រព្យ​ដ៏​ប្រសើរ​៧​យ៉ាង​ក៏​មាន​ហិរិ និង​ឱត្តប្បៈ​នៅ​ក្នុង​នោះ​ដែរ​គឺៈ
១-​សទ្ធា សេចក្តី​ជឿ​ចំពោះ​ហេតុ​ដែល​គួរ​ជឿ

២-​សីល រក្សាសីល​៥ សីល​៨​ឱ្យ​ម៉តចត់

៣-​ហិរិ សេចក្តី​ខ្មាស​បាប ខ្មាស​ទុច្ចរិត ខ្មាស​អំពើអាក្រក់

៤-​ឱត្តប្បៈ សេចក្តី​ស្លុត​ខ្លាច​បាប ខ្លាច​ទុច្ចរិត

៥-​ពាហុសច្ចៈ ភាព​ជា​អ្នក​បាន​រៀន បាន​ស្តាប់​ច្រើន

៦-​ចាគៈ លះ​ទ្រព្យ​របស់​ខ្លួន​ឱ្យ​ដល់​បុគ្គល​ដែល​គួរ​ឱ្យ

៧-​បញ្ញា មាន​ប្រ​ជ្ញា​ឈ្លាសវៃ​ក្នុង​កិច្ចការ​ទាំងពួង

បុគ្គល​ណា​មានធម៌​៧​ប្រការ​នេះ បុគ្គល​នោះ​នឹង​មាន​សិរី​សួស្តី រស់នៅ​ដោយ​សុភមង្គល​ក្នុង​រង្វង់​គ្រួសារ និង​បានជា​ទីស្រឡាញ់​រាប់អាន​នៃ​អ្នកផង​ទាំងពួង ។