ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោះ​មក​ដឹង ភាពយន្ត និង​តារា​សម្តែង​ណាខ្លះ​ដែល​ទទួល​បាន​ពានរង្វាន់​ឆ្នើម​ឆ្នាំ​២០១៩

5 ឆ្នាំ មុន

នាយកដ្ឋាន​ភាពយន្ត និង​ទូរទស្សន៍​អង់គ្លេស (BAFTA) បាន​ប្រកាស​រង្វាន់​ប្រចាំឆ្នាំ​លើក​ទី​៧២​នៅ​មហោស្រព​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ។ ភាពយន្ត​ស​-​ខ្មៅ​ពី​មុិ​ក​សុិ​ក​រឿង​ «Roma» ដែល​រៀបរាប់​ពី​ខ្សែជីវិត​របស់​ក្រុម​គ្រួសារ​រស់នៅ​ក្នុង​ក្រុង​មុិ​ក​សុិ​កូ​សុី​ធី បាន​ទទួល​រង្វាន់​ភាពយន្ត​ដ៏​លេចធ្លោ អ្នកដឹកនាំ​រឿង​ឆ្នើម​គឺ​លោក​…

នាយកដ្ឋាន​ភាពយន្ត និង​ទូរទស្សន៍​អង់គ្លេស (BAFTA) បាន​ប្រកាស​រង្វាន់​ប្រចាំឆ្នាំ​លើក​ទី​៧២​នៅ​មហោស្រព​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ។

ភាពយន្ត​ស​-​ខ្មៅ​ពី​មុិ​ក​សុិ​ក​រឿង​ «Roma» ដែល​រៀបរាប់​ពី​ខ្សែជីវិត​របស់​ក្រុម​គ្រួសារ​រស់នៅ​ក្នុង​ក្រុង​មុិ​ក​សុិ​កូ​សុី​ធី បាន​ទទួល​រង្វាន់​ភាពយន្ត​ដ៏​លេចធ្លោ អ្នកដឹកនាំ​រឿង​ឆ្នើម​គឺ​លោក​ Alfonso Cuarón ដោយ​ទទួល​រង្វាន់​២ គឺ​ភាពយន្ត​ឆ្នើម និង​ភាពយន្ត​មិន​ប្រើ​ភាសា​អង់គ្លេស ។

សម្រាប់​ពានរង្វាន់​តារា​សម្តែង​ឆ្នើម​ផ្នែក​បុរស បាន​ទៅ​លើ​លោក​រ៉ា​មី ម៉ា​ឡេ​ក (Rami Malek) ដើរតួ​ជា ​Freddie Mercury ក្នុង​រឿង​ «Bohemian Rhapsody» គឺជា​ការ​ផ្សារ​ភ្ជាប់​លើ​ជោគ​ជ័យ​ដ៏​សំខាន់ ព្រោះ​ពេល​មុន​នេះ​លោក​បាន​ទទួល​ពានរង្វាន់​ភូគោល​មាស​នៅ​ក្នុង​សាខា​នេះ​ម្ដង​រួច​មក​ហើយ ។ ចំណែក​ភាពយន្ត​បង្ហាញ​ពី​ភាព​គួរ​ឲ្យ​តក់ស្លុត​ដ៏​លេចធ្លោ​បាន​ទៅ​លើ​រឿង​«Spider-Man: Into the Spider-Verse» ។

ពានរង្វាន់​ឆ្នើម​របស់ «BAFTA Awards 2019» ប្រកាស​កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ​ ឆ្នាំ២០១៩​ រួម​មាន ៖

១-​ភាពយន្ត​ឆ្នើម ​«Roma» ។
២-​អ្នកដឹកនាំ​រឿង​ដ៏​លេចធ្លោ បាន​លើ​លោក​ Alfonso Cuarón ពី​រឿង​ «Roma» ។
៣-​តារា​សម្តែង​ឆ្នើម​ផ្នែក​បុរស​បាន​លើ​លោក​ Rami Malek ក្នុង​រឿង​ «Bohemian Rhapsody» ។
៤-​តារា​សម្តែង​ឆ្នើម​ផ្នែក​ស្ត្រី​បាន​លើ​នាង​ Olivia Colman ពី​រឿង ​«The Favourite» ។
៥-​តួឯក​រង​ផ្នែក​បុរស​បាន​លើ​លោក​ Mahershala Ali នៅ​ក្នុង​រឿង ​«Green Book» ។
៦-​តួឯក​រង​ផ្នែក​ស្ត្រី​បាន​លើ​នាង​ Rachel Weisz ក្នុង​រឿង ​«The Favourite» ។
ទី​៧-​ភាពយន្ត​ដ៏​រន្ធត់​ដែល​លេចធ្លោ​គឺ​រឿង ​«Spider-Man: Into the Spider-Verse» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ