ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវបងប្អូនធម៌យកគ្នា​…​បានឱ្យ​ចម្ងល់​ដល់​​មហាជន​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​បុរស​ជា​ប្តី​ចោទ​ថា ហេតុតែ​ចង់បាន​ប្ដី​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ បាន​ប្រើ​ល្បិច​បោកប្រាស់​ខ្លួន​​ថា ឆ្នាំ​នេះ​គាត់​មាន​អាយុ​៤០​ឆ្នាំ គត់​ឆ្នាំ​ហើយ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ដូច្នេះ​ដើម្បី​គេច​ឲ្យ​រួច​ផុត​ពី​គ្រោះ​ខាងលើ ទាល់តែ​យើង​លែងលះ​គ្នា​ជា​ការ​ឧបកិច្ច​សិនផុត​ពី​នេះ ​ចាំ​យក​គ្នា​វិញ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​បុរស​ជា​ប្តី​ចោទ​ថា ហេតុតែ​ចង់បាន​ប្ដី​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ បាន​ប្រើ​ល្បិច​បោកប្រាស់​ខ្លួន​​ថា ឆ្នាំ​នេះ​គាត់​មាន​អាយុ​៤០​ឆ្នាំ គត់​ឆ្នាំ​ហើយ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ដូច្នេះ​ដើម្បី​គេច​ឲ្យ​រួច​ផុត​ពី​គ្រោះ​ខាងលើ ទាល់តែ​យើង​លែងលះ​គ្នា​ជា​ការ​ឧបកិច្ច​សិនផុត​ពី​នេះ ​ចាំ​យក​គ្នា​វិញ ។ ពេល​នោះ​ដោយ​សារ​តែ​ភាព​ឆោតល្ងង់ និង​ជឿជាក់​ទុកចិត្ត​លើ​សម្ដី​ប្រពន្ធ ទើប​គាត់​ជា​ប្តី​បាន​យល់ព្រម​ធ្វើ​តាម ហើយ​ស្ត្រី​ជា​ប្រពន្ធក៏​បាន​ឲ្យ​ផ្ដិត​មេដៃ​លើ​លិខិត​លែងលះ​ឧបកិច្ចហើយ​គាត់​ក៏​ផ្ដិត​តាម ។

លុះ​ក្រោយ​ពេល​បាន​ស្នាម​មេដៃហើយ​ ប្រពន្ធ​បាន​យក​ទៅ​ប្ដឹង​នៅ​តុលាការសុំ​លែងលះ​មែនទែន រហូត​ចេញ​សាលក្រម ទើប​នាង​ប្រពន្ធ​បានដៃ​ក៏​ចាក​ចេញពី​ជីវិត​គាត់​ និង​ទៅ​រស់នៅ​ជាមួយ​ប្អូនធម៌​ម្នាក់​ដែល​ជា​មន្ត្រី​កងរាជអាវុធហត្ថ ។ បុរស​ជា​ប្តី​បាន​និយាយ​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៥ កុម្ភៈ គាត់​បាន​តាម​ស្វែងរក​ប្រពន្ធ​ឃើញ កំពុង​រស់នៅ​ជាមួយ​ប្អូនធម៌ នៅ​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៦ កុម្ភៈ ទើប​គាត់​មាន​ប្រតិកម្ម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឈុ​ល​ឡើង​ដល់​អាជ្ញាធរ​និង​នគរបាល​សង្កាត់​ចោម​ចៅ​២ ធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​នេះ។

ប្តី​បាន​និយាយ​ថា គាត់​ឈ្មោះ ង៉ែត ផេង អាយុ​៣៩​ឆ្នាំ មុខរបរ​អាជីវករ​លក់ដូរ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៨ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ របស់​គាត់​ឈ្មោះ ឈ​ន វ៉ា​ន់​សុ​ី​ន អាយុ​៣៥​ឆ្នាំ ​ជា​អាជីវករ​លក់​ខោអាវ នៅ​ក្នុង​ផ្សា​រកា​ណា​ឌី​យ៉ា មាន​ទីលំនៅ​ក្នុង បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ។ ចំណែក​ប្តី​ក្រោយ ជា​មន្ត្រី​អាវុធហត្ថ​ខណ្ឌដង្កោ មានឈ្មោះ ឈឹ​ម ចាន់​ធី អាយុ​៣៨​ឆ្នាំ ។ ប្ដី​ក្រោយ​នេះ​ក៏​ជា​ប្អូនធម៌​របស់​គាត់​និង​ប្រពន្ធ​គាត់​ដែរ គឺជា​មនុស្ស​រាប់អាន​គ្នា​ណាស់ ។

បុរស​ជា​ប្តី​រូប​នេះ​បាន​បន្ត​ទៀត​ថា គាត់​និង​ប្រពន្ធ​បាន​រៀប​ការ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​រហូត​បង្កើត​បានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ។ ក្រោយមក​បាន​ស្គាល់​រាប់អាន​គ្នា​ជាមួយ​ឈ្មោះ ឈ​ន វ៉ា​ន់​ធី ដែល​ជា​មន្ត្រី​ប៉េ​អឹ​ម​ខណ្ឌដង្កោ ។ ការ​រាប់អាន​នេះ​មាន​សភាព​ជ្រាលជ្រៅ រហូត​ឈាន​ដល់​យក​គ្នា​ធ្វើ​ជា​បង​ប្អូនធម៌ និង​បាន​ស្រឡាញ់​គ្នា​ជាង​ប្អូនបង្កើត​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​ម្យ៉ាងទៀត​គាត់​មិន​បាន​គិតស្មាន​ដល់​ថា ប្អូនធម៌​ហ៊ាន​លូក​ថ្លើម​គាត់​បែប​នេះ​សោះឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា គាត់​មិន​បានដឹង​ថា ប្រពន្ធ​មានចិត្ត​ផិតក្បត់​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្អូនធម៌​ទេ ទើប​អ្វី​ៗ​ធ្វើ​តែ​តាម​ប្រពន្ធ​បង្គាប់​ទាំងអស់ ។ ដោយ​ហេតុតែ​ចង់បាន​ប្ដី​ជា​មន្ត្រី​កងរាជអាវុធហត្ថ ប្រពន្ធ​គាត់​បាន​ប្រើ​ល្បិច​បោកប្រាស់​គាត់​ដោយ​ប្រាប់​ថា​«​គាត់​មាន​អាយុ​៤០​ឆ្នាំ ដែល​គត់​ឆ្នាំ​ហើយ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ដូច្នេះ​ដើម្បី​គេច​ឲ្យ​រួច​ផុត​ពី​គ្រោះ​ខាងលើ​ទាល់តែ​លែងលះ​គ្នា​ជា​ការ​ឧបកិច្ច​សិន ផុត​ពី​ឆ្នាំ​គ្រោះ​នេះ​ចាំ​យក​គ្នា​វិញ​» ។

បន្ទាប់​មក​បាន​ទាមទារ​ឲ្យ​គាត់​ផ្តិត​មេដៃ ជា​បណ្តោះអាសន្ន​ធ្វើ​ដូច​មែនទែន ដោយសារ​តែ​ជឿ​ទុកចិត្ត​លើស​ម្តី​ប្រពន្ធ​ខ្លាំង​ពេក ទើប​គាត់​ព្រម​ផ្ដិត​មេដៃ​លែងលះ​បណ្ដោះអាសន្ន ស្រាប់​តែ​ប្រពន្ធ​យក​ស្នាម​មេដៃ​នោះ​ទៅ​ដាក់​ពាក្យ​ប្ដឹង​លែងលះ​ដល់​តុលាការ​រហូត​ដល់​តុលាការ​ចេញ​សាលក្រម​លែងលះ​ស្របច្បាប់​តែ​ម្ដង គឺ​លឿន​លយ​ហោះ​ដូច​ព្រួញ​ដោយ​តុលាការ​យល់​ថា មានការ​ផ្តិត​មេដៃ​ព្រម​ព្រៀង​គ្នា​ហើយ​មិន​ចាំបាច់​ស៊ើប​សួរ​ទេ ។

បុរស​នេះ​បាន​បន្ត​ថា ពេល​នោះ​ហើយ​ដែល​គាត់​ភ្ញាក់ខ្លួន​ព្រឺ​ត​ដឹង​ថា ចាញ់បោក​ប្រពន្ធ​ចង់​យំ​ក៏​យំ​មិន​ចេញ​ឡើយ ហើយ​ប្រពន្ធ​បានដៃ​បាន​ចុះ​ចោល​រូប​គាត់ ទៅ​រស់នៅ​ជាមួយ​ប្អូនធម៌​ប៉េ​អឹ​ម​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​យ៉ាង​រំភើយ​រហើយ​ប្រាណ​ទៅ ។ ចំណែក​រូប​គាត់​ព្រោះតែ​ពិបាកចិត្ត​ពេក បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ចំនួន​៤​លើក​មក​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច ។

ក្រោយមក​ទៀត​អតីត​ប្រពន្ធ បាន​លួច​ដក​លុយ​ពី​កុង​ធនា​គារ​អស់​មួយ​ចំនួន​ធំ ទើប​គាត់​តាម​រក​ដើម្បី​យក​លុយ​វិញ រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី​១៥ កុម្ភៈ បាន​រក​ឃើញ​អតីត​ប្រពន្ធ​កំពុង​នៅ​ជាមួយ​ប្ដី​ក្រោយ គឺជា​ប្អូនធម៌​គាត់​នៅ​ក្នុងផ្ទះ​ល្វែង​ថ្មី​ដែល​ទើប​និង​ទិញ​នៅ​ក្នុង​បុរី​សន្តិភាព​២ ។ លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ នេះ​បាន​នាំ​គ្នា​មក​ដោះស្រាយ នៅ​សាលាសង្កាត់​ចោម​ចៅ​២ ក៏​បណ្ដាល​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា ហើយ​អាជ្ញាធរ​និង​សមត្ថកិច្ច មិន​បាន​ដោះស្រាយ​ឡើយ​ព្រោះ​រឿង​នេះ​ជា​ដែន​សមត្ថកិច្ច​តុលាការ ។

ទាក់ទង​ទៅ​និង​ការ​ចោទប្រកាន់​ខាងលើ​ ត្រូវ​បាន​ស្ត្រី​ជា​អតីត​ប្រពន្ធឆ្លើយ​តបសម្តី​ចោទប្រកាន់​របស់​អតីត​ប្ដី​ខាងលើ​នោះ​ថា មិន​ពិត​ទេ តាម​ពិត​ការ​លែងលះ​គ្នា​ ដោយ​មានការ​យល់់ព្រម​ទាំង​សងខាង ហើយ​តុលាកា​បាន​ចេញ​សាលក្រម​លែងលះ​រួច​ទៅ​ហើយ​ដែរ ។ ចំណែក​លុយ​នៅ​ធនាគារ នាង​មិនដឹង​និង​មិន​បាន​លួច​ឡើយ ។ ចំណែក​លោក​ប្អូនធម៌ ​ដែល​ជា​មន្ត្រី​អាវុធហត្ថ ហើយ​ត្រូវជា​ប្តី​ក្រោយ​របស់​ស្ត្រី​ខាងលើ​វិញ បាន​និយាយ​ថា ខ្លួន​មិន​បាន​លួច ឆក់ ប្លន់ យកប្រពន្ធ​បងធម៌​ទេ ប៉ុន្តែ​ដោយសារ​តែ​ឃើញ​បងធម៌ មាន​សាល​ក្រមលែងលះ​គ្នា​ស្របច្បាប់​ពី​តុលាការ​ហើយ​នោះ ទើប​ខ្លួន​ហ៊ាន​ទទួល យក​បងស្រី​ធម៌ ធ្វើ​ជា​ភរិយា​បែប​នេះ​តែ​ម្តង​ទៅ ។

រឿង​ក្តី​នេះ​ ពិតជា​ធ្វើ​ឱ្យ​សាធារណជន​មានការ​ភ្ញាក់ផ្អើល ​និង​ស្មាន​មិន​ដល់ ហើយ​ចោទសួរ​ថា តើ​ការ​ចោទ​ប្រកាន់​ពី​បុរស​ជា​អតីត​ប្តី​ជា​ការ​ពិត ​ឬ​បែប​ណា ? យ៉ាងណា​ក៏​ដោយ ​អង្ករ​បាន​ក្លាយជា​បាយ​រួច​ទៅ​​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ