ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ជំនួប​ឈ្នះ​ថៃ ពុទ្ធ ឆាយ​រិ​ទ្ធី សារ​ភាព​​ថា ខ្លួន​ចុះ​ខ្សោយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខុស​ពី​កីឡាករ​ជើង​ខ្លាំង​ជា​ច្រើន​ដែល​ឈ្នះ​ការ​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ រមែង​អួតអាង​ថា ខ្លួន​កាន់តែ​ពូកែ និង​ខ្លាំង​ជាង​មុន សម្រាប់​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី ក្រោយ​ពេល​បាន​ឈ្នះ​កីឡា​ករ​ថៃ…

រាជធានី​ភ្នំពេញ ៖ ខុស​ពី​កីឡាករ​ជើង​ខ្លាំង​ជា​ច្រើន​ដែល​ឈ្នះ​ការ​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ រមែង​អួតអាង​ថា ខ្លួន​កាន់តែ​ពូកែ និង​ខ្លាំង​ជាង​មុន សម្រាប់​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី ក្រោយ​ពេល​បាន​ឈ្នះ​កីឡា​ករ​ថៃ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ ទី​១៧ កុម្ភៈ បែរជា​អះអាង​ផ្ទុយ​ពី​នោះ​។

លោក​ថា ខ្លួន​កាន់តែ​ចុះ​ខ្សោយ​ជាង​មុន ឆាប់​ហត់ និង​មើលទៅ​មិនសូវ​រហ័ស សរសៃសសូង​ដូច​មុន ដោយ​លោក​បាន​បន្ទោស​ស្ថានភាព​នោះ​ថា បណ្ដាល​មក​ពី​វ័យ​កាន់តែ​ចាស់ និង​មិនសូវ​បាន​របប​អាហារ​ឆ្ងាញ់​ៗ​។ លោក​បាន​ថ្លែង​នៅ​ក្រោយ​ប្រកួត​ឈ្នះ​ថៃ ដោយ​ពិន្ទុ​ប្រាប់​អ្នក​ឱ្យ​ទឹក និង​អ្នកគាំទ្រ​នៅ​ក្រោយ​សង្វៀន​ថា លោក​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​ដោយសារ​តែ​វ័យ​កាន់តែ​ជ្រេ​ជាង​មុន កម្លាំងកំហែង​មិនសូវ​ល្អ​ប្រសើរ​នោះ​ទេ បើ​ទោះជា​លោក​ខំប្រឹង​ហ្វឹកហាត់​មិន​ខុស​គ្នា​ពី​លើក​មុន ក៏​លោក​នៅ​តែ​យល់​ថា ខ្លួន​ចុះ​ខ្សោយ​ជាង​មុន​។

លោក​ថា ហេតុផល​គឺ​បណ្ដាល​មក​ពី​លោក​កើន​អាយុ​ចង់​ក្បែរ​៤០​ហើយ ហើយដោយ​សារ​តែ​លោក​ហត់​នឹង​ការងារ​រក​លុយ​ផង មិនសូវ​មាន​លុយ​មាន​កាក់​ប៉ូវ​អាហារ​ឆ្ងាញ់​ៗ​ផង ទើប​ទោះជា​ខំ​ចំណាយពេល​ហ្វឹកហាត់​ប៉ុណ្ណា ក៏​នៅ​តែ​បាន​លទ្ធផល​មាន​កម្រិត​។ លោក​និយាយ​ដោយ​មិន​លាក់លៀម​ថា ការ​ឈ្នះ​កីឡាករ​ថៃ​កាលពី​ថ្ងៃអាទិត្យ លោក​មិន​រំពឹង​ថា ឈ្នះ​ផង បន្ទាប់​ពី​លោក​ប្រើ​កម្លាំង​ប្រឹង​បំ​បុក​នៅ​ដើម​ទី​ចង់​អស់ពី​ខ្លួន​ទៅ​ហើយ នៅ​តែ​ធ្វើ​ឱ្យ​ថៃ​បោះបង់​ការ​ប្រកួត​មិន​បាន​។ យ៉ាងណាមិញ​លោក​ថា សប្បាយចិត្ត ដែល​ខ្លួន​បាន​ឈ្នះ​នៅ​ក្នុង​ថ្ងៃ​នោះ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​រវាង​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី ជាមួយនឹង​កីឡាករ​ថៃ Fa Mechhan នា​ថ្ងៃ​នោះ គឺជា​ជំនួប​ទី​១ ដោយ​លោក​រំពឹង​ថា កីឡាករ​កម្ពុជា​នឹង​ឈ្នះ​មុន​ចប់​ទឹក​ទី​៥ បើ​ទោះជា​កីឡាករ​ថៃ គឺ​ជើង​ខ្លាំង​ម្នាក់ ដោយសារ​សម្អាង​ថា ពុទ្ធ ឆាយ​រិ​ទ្ធី មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង និង​សំបូរ​បច្ចេកទេស​ជាង​។ លោក​ថា កីឡាករ​ថៃ​បាន​បញ្ចេញថ្វីដៃ​ឆ្លើយ​តប​ធ្វើ​ឱ្យ​លោក​បុក​ពោះ ជា​ពិសេស​នៅ​ពេល​ដែល​គេ វ័ធ​កែង​ផង និង​ទាត់​តប​បាន​ល្អ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចង់​បុក​ពោះ​ជំនួស ដោយ​ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​កាន់តែ​ពិបាក​មើល​ថា អ្នក​ណា​សម​នឹង​ឈ្នះ នៅ​ពេល​ការ​ប្រកួត​កាន់តែ​ឡើង​កំ​ដៅ​។

លោក ញាណ សុធី សម្ដែង​អារម្មណ៍​អបអរ​ដែល​បញ្ចប់​ការ​ប្រកួត កីឡាករ​កម្ពុជា ទទួល​បាន​ជោគជ័យ​ដោយ​ពិន្ទុ ដោយសារ​តែ​ក្នុង​ទឹក​ទី​៥ គេ​វាយ​កីឡាករ​ថៃ​បាន​ល្អ ហើយ​បាន​ទាំង​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ចាញ់​ទាំងអស់​ចិត្ត​។ បច្ចេកទេស​ច្រើន​យ៉ាង​ត្រូវ​បាន​កីឡាករ​កម្ពុជា​យក​មក​ប្រើ​គ្មាន​សល់ ថ្វី​ដ្បិតតែ​ធ្វើ​ឱ្យ​កីឡាករ​ថៃ​រង​ការ​អាម៉ាស់​នៅ​ក្នុង​ថ្ងៃ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ