ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត ៖ ការ​កសាង​សមត្ថ ភាព គឺជា​ការងារ​ចាំបាច់​សំខាន់​សម្រាប់​កងទ័ព​

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ ៖ នេះ​ជា​ការ​ថ្លែង​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ​ពលខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក នៅ​ក្នុង​ពិធី​សម្តែង​លំ​ហាត់​សំយោគ​អន្តរា​វុ​ធ បញ្ចប់​វគ្គ​របស់​និស្សិត នាយទាហាន​ទ័ពជើងគោក​ជំនាន់​ទី​៧ នៅ​វិទ្យាស្ថាន​ទ័ពជើងគោក…

ខេត្តកំពង់ស្ពឺ ៖ នេះ​ជា​ការ​ថ្លែង​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ​ពលខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក នៅ​ក្នុង​ពិធី​សម្តែង​លំ​ហាត់​សំយោគ​អន្តរា​វុ​ធ បញ្ចប់​វគ្គ​របស់​និស្សិត នាយទាហាន​ទ័ពជើងគោក​ជំនាន់​ទី​៧ នៅ​វិទ្យាស្ថាន​ទ័ពជើងគោក (​ថ្លុក​តា​សេក​) ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃ​សុក្រ ទី​១៥ កុម្ភៈ ២០១៩​។

លោក​មេបញ្ជាការ​រង​បញ្ជាក់​ថា ប្អូន​ៗ​តាំងពី​មិន​ទាន់​ដឹង​អ្វី​ទាំង​អស់ពី​កងទ័ព ក្លាយជា​នាយទាហាន​មានចំណេះ​ដឹង មាន​សមត្ថភាព​ជំនាញ មាន​វិន័យ​សណ្ដាប់ធ្នាប់ ដែល​នេះ​គឺជា​ការ​អភិវឌ្ឍ​ប្រកបដោយ​មោទនភាព​ណាស់​។ សូម​អបអរសាទរ​ចំពោះ​លទ្ធផល​របស់​ប្អូន​ៗ និស្សិត​នាយទាហាន​ទាំងអស់ និង​សូម​អបអរសាទរ​ផង​ដែរ ចំពោះ​យោធា​ចា​រ្យ គណៈ​គ្រប់គ្រង​វគ្គ គណៈ​គ្រប់គ្រង​សាលា និង​បុគ្គលិក​គ្រប់​ថ្នាក់​ទាំងអស់​ដែល​បាន​បណ្ដុះបណ្ដាល​ធនធាន​សម្រាប់​កងទ័ព​របស់​យើង​។

លោក​ថា សមត្ថភាព​ទាំង​អស់នេះ គឺជា​សមត្ថភាព​មូលដ្ឋាន​គ្រឹះ​ដើម្បី​ចែករំលែក និង​បំពេញបន្ថែម​នៅ​ពេល​ដែល​យើង​ចេញ​ទៅ​អនុវត្ត​។ នេះ​គឺជា​គោលការណ៍​សំខាន់​ណាស់​សម្រាប់​ការ​បណ្ដុះបណ្ដាល​កងទ័ព​ប្រកបដោយ​មោទនភាព​។ នៅ​ក្នុង​ឱកាស​នេះ​ក៏​សូម​ថ្លែងអំណរគុណ​រដ្ឋាភិបាល និង​កងទ័ព​ប្រជាជន​ចិន ដែល​ជា​និច្ចកាល​តែងតែ​ជួយ​បណ្ដុះបណ្ដាល កសាង​ហេ​ដ្ឋា​សម្ព័ន្ធ​ផ្សេង​ៗ​។ ជា​ពិសេស​ផ្តល់​លទ្ធភាព​ឲ្យ​ប្អូន​ៗ​បាន​ចេញ​ទៅ​បំប៉ន​បន្ថែម​នៅ​ប្រទេស​ចិន​តាម​ជំនាញ​របស់​ខ្លួន និង​សូម​បន្ត​ការ​ជួយ​ការងារ​នេះ​តទៅ​ទៀត​ដោយ​សង្ឃឹមថា ភាគី​ចិន​ជួយ​កាន់តែ​ច្រើន​។

លោក ហ៊ុន ម៉ា​ណែ​ត ការ​កសាង​សមត្ថភាព​នេះ គឺជា​ការងារ​ចាំបាច់​សំខាន់​សម្រាប់​កងទ័ព​របស់​យើង​ដើម្បី​បង្កើន​ភាព​ក្លាហាន និង​ភាព​ម្ចាស់​ការ​របស់​យើង​ក្នុង​ការ​ការពារ​ទឹកដី ដែល​នេះ​គឺជា​ភារកិច្ច​សំខាន់​បំផុត​នៅ​ក្នុង​នាម​ជា​កងទ័ព​។ ការ​កសាង​កម្លាំង​ធនធាន​របស់​យើង ដើម្បី​ពង្រឹង​វិស័យ​ការពារ​ជាតិ ធានា​សម្រាប់​កម្លាំង​បន្តវេន​ដែល​ជា​កម្លាំង​ចាំបាច់​ក្នុង​ការ​ដឹកនាំ និង​ជា​ឆ្អឹងខ្នង​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ​។

ហើយ​ការ​កំណែទម្រង់ និង​ពង្រឹង​កងទ័ព គឺ​ដើម្បី​ជាតិ​យើង​ខ្លាំង យើង​ការពារ​ជាតិ​យើង គ្មាន​នរណា​ការពារ​យើង​ទេ ពេល​មាន​សភាពការណ៍​យើង​ត្រូវ​រៀន​រស់​ខ្លួនឯង ការពារ​បូរណភាព​ទឹកដី​ត្រូវ​មាន​នាយទា​ហាន​ដែល​មាន​សមត្ថភាព​ដឹកនាំ​កងទ័ព​ខ្មែរ ដែល​នេះ​គឺជា​ការងារ​ចាំបាច់​។ ជំនាញ​យើង សព្វាវុធ​យើង ពេល​ខ្លះ​យើង​ប្រៀបធៀប​ទៅ​ប្រទេស​ជិតខាង គេ​ដើរ​មុន​យើង​ខ្លះ ប៉ុន្តែ​កុំ​ភ្លេច​ថា សម្ភារៈ​គ្រាន់តែ​ជា​ឧបករណ៍​បង្កើន​ប្រសិទ្ធភាព​ប្រយុទ្ធ​ទេ សំខាន់​លើ​មនុស្ស មាន​ឆន្ទៈ ការ​ទុកចិត្ត​លើ​ខ្លួនឯង​ក្នុង​សមត្ថភាព​ប្រយុទ្ធ​។

ដូច្នេះ​វា​មិន​សំខាន់​លើ​សព្វាវុធ​នោះ​ទេ វា​សំខាន់​លើ​ឆន្ទៈ​ប្រយុទ្ធ ព្រោះ​ឆន្ទៈ​ធ្វើ​អោយ​យើង​មាន​ម្ចាស់​ការ​រៀបចំ​ប្រយុទ្ធ​។ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត រាជរដ្ឋាភិបាល​បាន​ខិតខំ​បម្រើ​ជាតិ កសាង​ប្រទេស​ឲ្យ​រីក​ចម្រើន​បាន​ប៉ុណ្ណេះ សេដ្ឋកិច្ច​យើង​រឹង​មាំ​បាន​ប៉ុណ្ណេះ យើង​កុំ​ព្រួយបារម្ភ អ្វី​ដែល​សំខាន់​យើង​ត្រូវ​ម្ចាស់​ការ​ការពារ​រឹង​មាំ​ជាតិ​របស់​យើង គ្មាន​បរទេស​ណា​មក​ធ្វើ​សេដ្ឋកិច្ច​ឲ្យ​យើង​នោះ​ទេ មាន​តែ​យើង​អ្នក​ធ្វើ​សេដ្ឋកិច្ច​ខ្លួនឯង គ្មាន​នរណា​មក​ការពារ​សុខ​សន្តិភាព​ឲ្យ​យើង​នោះ​ទេ មាន​តែ​យើង​ទេ​ជា​អ្នក​ការ​ពារ​សុខ​សន្តិភាព គ្មាន​នរណា​ការពារ​ច្បាប់​យើង​ទេ មាន​តែ​យើង​ការពារ​ច្បាប់​របស់​យើង​។ ស្រុក​ខ្មែរ​យើង​តាំងពី​មាន​សង្គ្រាម​បែកបាក់​រហូត​យើង​ខ្លាំង​បាន​ប៉ុណ្ណេះ ប្រជាពលរដ្ឋ​មាន​ជីវ​ភាពរឹងមាំ​ប៉ុណ្ណេះ កងទ័ព​រឹង​មាំ​ប៉ុណ្ណោះ យើង​មិន​ត្រូវ​ខ្លាច​នោះ​ទេ សំខាន់​បំផុត​ជាតិ​របស់​យើង​មិន​ឱនក្បាល​យក​កិត្តិយស​ជាតិ ឯក​រាជ្យ​ជាតិ​លត់​ជង្គង់​ទៅ​ឲ្យ​នរណា​ដើម្បី​សុំ​អំណោយ​នោះ​ទេ​។

យើង​រឹង​មាំ​ខ្លួនឯង ការពារ​ជាតិ​ខ្លួនឯង សេដ្ឋកិច្ចជាតិ​ឯង​រឹង​មាំ​។ EBA មិន​ធ្វើ​អោយ​យើង​ស្លាប់​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ធ្វើ​អោយ​យើង​ខ្លាំង​រឹង​មាំ ធ្វើ​ឲ្យ​យើង​ម្ចាស់​ការ​ខ្លួនឯង កាន់តែ​ស្គាល់​ខ្លួនឯង កាន់តែ​ពង្រឹង​ខ្លួនឯង ដើម្បី​ជាតិរស់​ដោយ​ខ្លួនឯង​។ ដូច្នេះ​កងទ័ព​ត្រូវ​មាន​មោទនភាព​ជាតិខ្មែរ ការពារ​បូរណភាព​ទឹកដី មាន​ជំហរ​នឹងនរ​ច្បាស់លាស់ ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល និង​ត្រូវ​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋាភិបាល​ស្របច្បាប់​។ ខ្ញុំ​ជឿជាក់​ថា ប្អូន​ៗ​មិន​ចង់​ឃើញ​ប្រទេស​របស់​យើង​ហែក​ជា​ពីរ​ជា​បី កាប់សម្លាប់​គ្នា​ផ្ទៃក្នុង​ដូច​ពី​អតីត​កាលនោះ​ទេ​។

ដូច្នេះ គោលដៅ​ធំ​របស់​យើង​ត្រូវ​ការពារ​សុខ​សន្តិភាព ការពារ​ស្ថិរភាព ដើម្បី​សេចក្តីសុខ​ប្រជាពលរដ្ឋ និង​សម្រាប់​ខ្មែរ​តែ​មួយ​។ ការពារ​ប្រឆាំង​ជន​ណា​ដែល​ញុះញង់​ទាញ​ដើម្បី​បម្រើ​នយោបាយ​ណាមួយ​ដែល​អាច​អោយ​បែកបាក់​ផ្ទៃក្នុង និង​ប៉ុនប៉ង​បំផ្លាញ​សុខ​សន្តិភាព សេចក្តីសុខ​ប្រជាពលរដ្ឋ​។ លោក​សូម​ឲ្យ​ប្អូន​ៗ​ខិតខំ​តស៊ូ ប្រឹងប្រែង អត់ធ្មត់​បន្ត​ទៀត​ដើម្បី​ភាព​ជោគជ័យ​ទាំង​ក្នុង​សាលា និង​នៅ​ពេល​អនាគត​។ នេះ​គឺជា​មោទនភាព​ណាស់ ដែល​មាន​នាយទាហាន​ប្រកបដោយ​សមត្ថភាព និង​ការ​ប្រកួតប្រជែង មាន​ឆន្ទ​: និង​កាន់តែ​មាន​តម្លៃ​សម្រាប់​កងទ័ព​របស់​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ