ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មិន​យល់​ធម៌​តែង​គិត​ថា​លោក​នេះ​ងងឹត​ណាស់

5 ឆ្នាំ មុន

ជីវិត​ឥត​ធម៌ ជា​ជីវិត​ពោរពេញ​ទៅ​ដោយ​ក្តី​កង្វល់​ដូច ខ្វល់​នឹង​រឿង​ដែល​មិន​ទាន់​កើត ខ្វល់​នឹង​រឿង​កន្លង​ហួស​ទៅ ខ្វល់​នឹង​ជីវិត​ត្រូវ​គេ​ជិះជាន់ ខ្វល់​នឹង​រក្សាទ្រព្យ ខ្វល់​នឹង​ការ​ស្វែងរក​ទ្រព្យ ខ្វល់​នឹង​ការ​បាត់បង់​ទ្រព្យ ខ្វល់​នឹង​ការ​និរាស​ព្រាតប្រាស​គ្នា​…​គឺ​ខ្វល់​រហូត​ខូចចិត្ត​សម្លាប់​ខ្លួន​ក៏​មាន ។…

ជីវិត​ឥត​ធម៌ ជា​ជីវិត​ពោរពេញ​ទៅ​ដោយ​ក្តី​កង្វល់​ដូច ខ្វល់​នឹង​រឿង​ដែល​មិន​ទាន់​កើត ខ្វល់​នឹង​រឿង​កន្លង​ហួស​ទៅ ខ្វល់​នឹង​ជីវិត​ត្រូវ​គេ​ជិះជាន់ ខ្វល់​នឹង​រក្សាទ្រព្យ ខ្វល់​នឹង​ការ​ស្វែងរក​ទ្រព្យ ខ្វល់​នឹង​ការ​បាត់បង់​ទ្រព្យ ខ្វល់​នឹង​ការ​និរាស​ព្រាតប្រាស​គ្នា​…​គឺ​ខ្វល់​រហូត​ខូចចិត្ត​សម្លាប់​ខ្លួន​ក៏​មាន ។

បុគ្គល​ដែល​មាន​ទិដ្ឋិ​បែប​នេះ​រមែង​យល់​ថា លោក​នេះ​ងងឹត​ណាស់ លោក​នេះ​អយុត្តិធម៌ ដូច្នេះ​បើ​គេ​មិន​បានរ​ត់រក​ព្រះធម៌​ជាទី​ពឹង​ដើម្បី​អប់រំ​ផ្លូវចិត្ត​ទេ គេ​នឹង​តក់ស្លុត អស់សង្ឃឹម​ក្នុង​ជីវិត​ព្រោះតែ​រឿងរ៉ាវ​ក្នុង​លោក​នេះ​ជាក់​ជា​មិន​ខាន ។

ឯ​សត្វលោក​ដែល​មាន​ព្រះធម៌​ជាទី​ពឹង​វិញ នាំ​ជីវិត​ផុត​ទុក្ខ​កង្វល់ ព្រោះ​យល់​ថា លោក​នេះ​គឺ​វា​តែ​បែប​ហ្នឹង គ្មាន​អ្វី​ឋិតថេរ ទៀងទាត់​ទេ វិបល្លាស​របស់​សត្វ​រមែង​កើត​មាន​ជា​និច្ច ។

ព្រះធម៌​តែង​បង្រៀន​មនុស្ស​ឱ្យ​រៀន​រស់​ជាមួយនឹង​ការ​បាន​និង​ការ​បាត់បង់ រៀន​រស់​ជាមួយ​បញ្ហា ធ្វើ​ឲ្យ​ត្រជាក់​ក្សេមក្សាន្ត​មិន​ក្រហល់ក្រហាយ​ជាមួយនឹង​ការ​រស់នៅ ព្រោះ​មាន​បញ្ញា​ឃើញ​សត្វលោក​ប្រព្រឹត្ត​ទៅ​តាម​កម្ម​រៀង​ៗ​ខ្លួន សត្វ​ណា​ធ្វើ​ល្អ​ក៏​បាន​សុខ ឯ​សត្វ​ធ្វើ​អាក្រក់​នឹង​នាំទុក្ខ​ទោស​ដល់​ខ្លួន​គួរ​ឲ្យ​សង្វេគ​ណាស់ ។