ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ចុះហត្ថលេខា​លើ​ការ​ប្រកាស​អាសន្ន​ជាតិ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១៥​កុម្ភៈ លើ​ការ​ប្រកាស​អាសន្ន​ជាតិ​ជា​នីតិវិធី​ពិសេស ដើម្បី​បាន​ប្រាក់​មក​ចំណាយ ក្នុង​ការ​កសាង​ជញ្ជាំង​ព្រំដែន​ជា​មួយ​ម៉ិ​ក​ស៊ិ​ក​។ បែប​នោះ​នាំ​ឲ្យ​មានការ​តតាំង​គ្នា​ខាង​តុលាការ​ជាមួយ​ពួក​អ្នកប្រឆាំង​លោក​។ នៅ​ក្នុង​សួនច្បារ​សេត​វិមាន…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១៥​កុម្ភៈ លើ​ការ​ប្រកាស​អាសន្ន​ជាតិ​ជា​នីតិវិធី​ពិសេស ដើម្បី​បាន​ប្រាក់​មក​ចំណាយ ក្នុង​ការ​កសាង​ជញ្ជាំង​ព្រំដែន​ជា​មួយ​ម៉ិ​ក​ស៊ិ​ក​។ បែប​នោះ​នាំ​ឲ្យ​មានការ​តតាំង​គ្នា​ខាង​តុលាការ​ជាមួយ​ពួក​អ្នកប្រឆាំង​លោក​។

នៅ​ក្នុង​សួនច្បារ​សេត​វិមាន នា​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ លោក​ត្រាំ​ថ្លែង​ថា គ្រប់​គ្នា​ដឹង​ហើយ​ថា ជញ្ជាំង​ព្រំដែន​ចាប់ពី​ពេល​នេះ​ទៅ​ដំណើរការ​ហើយ​។ លោក​លើក​ពី​ការ​ប្រឆាំង​ចំពោះ​ការ​លុកលុយ​នៃ​គ្រឿងញៀន​និង​ពួក​ឧក្រិដ្ឋជន​។

ការ​ប្រកាស​អាសន្ន​នោះ​អាច​ឲ្យ​លោក​ត្រាំ ពុំ​ចាំបាច់​ឆ្លងកាត់​សភា ដើម្បី​ឲ្យ​ទទួល​បាន​មូលនិធិ​សហព័ន្ធ ពិសេស​សម្រាប់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន យក​ទៅ​កសាង​សំណង់​ប្រឆាំង​ពួក​អន្តោប្រវេសន៍​លួចលាក់​។ សរុប​ទឹកប្រាក់​ចំនួន​ប្រមាណ​ជា​១,៤​ពាន់​លាន​ដុល្លារ ត្រូវ​បាន​សភា​សម្រេច​ផ្ដល់​ឲ្យ ហើយ​បើ​យោង​តាម​សេត​វិមាន​ថា​លោក​ត្រាំ​អាច​ប្រមូលប្រាក់ ប្រមាណ​ជា​៨​ពាន់​លាន​ដុល្លារ សម្រាប់​ការ​កសាង​ជញ្ជាំង​ព្រំដែន ដូច​ការ​សន្យា​ជាប់​របស់​លោក ចាប់តាំងពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​មក​។

បណ្ដា​មេដឹកនាំ​ក្រុមប្រឆាំង ក្នុង​ផ្ទៃ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ប្រឆាំង​នឹង​ការ​ប្រកាស​អាសន្ន​បែប​នោះ បាន​បរិហារ​ភ្លាម​ៗ​ការ​ផ្ដួចផ្ដើម​គំនិត​នេះ ដែល​ពួក​គេ​ថា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ហើយ​វាយតម្លៃ​ទៀត​ថា ដំណើរ​ការ​នោះ​របស់​ប្រធានាធិបតី ជា​ការ​ប្រព្រឹត្ត​ផ្ទុយ គោលការណ៍​នៃ​ការ​បែង​ចែង​អំណាច​។ លោកស្រី​NANCY PELOSI ប្រធាន​សភា​និង​លោក​CHUCK SCHUMER ប្រធាន​ក្រុម​ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​អះអាង​ថា ការ​ប្រកាស​ដោយ​ខុសច្បាប់​របស់​ប្រធានាធិបតី នាំ​ឲ្យ​មាន​វិបត្តិ​មួយ​ដែល​ពុំ​ធ្លាប់​មាន ហើយ​វា​ជា​ការ​រំលោភ​បំពាន លើ​រដ្ឋធម្មនុញ្ញ​របស់​យើង នឹង​នាំ​ឲ្យ​អា​មេ​រិ​កលែង​សូវ​មាន​ភាព​ប្រាកដប្រជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ