ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ជិត​ក្រុង​​​ស្លា.ប់​៥​នាក់​ របួស​​ជា​ច្រើន​នាក់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មនុស្ស​៥​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​ប៉ូលិស​ច្រើន​នាក់​រង​របួស​ក្នុង​ការ​បាញ់ប្រហារ​មួយ នៅ​ជិត​ទីក្រុង​ស៊ី​កា​ហ្គោ​រដ្ឋ​អី​ុ​លី​ណ​យ សហរដ្ឋអាមេរិក​។ ប៉ូលិស​និយាយ​ថា​ខ្មាន់កាំភ្លើង​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ជា​ផ្លូវការ ហើយ​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​។ នា​វេលា​ម៉ោង​១៣​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ប៉ូលិស​បាន​លើក​ទៅ​ដល់​កន្លែង​បាញ់ប្រហារ…

សហរដ្ឋអាមេរិក ៖ មនុស្ស​៥​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​ប៉ូលិស​ច្រើន​នាក់​រង​របួស​ក្នុង​ការ​បាញ់ប្រហារ​មួយ នៅ​ជិត​ទីក្រុង​ស៊ី​កា​ហ្គោ​រដ្ឋ​អី​ុ​លី​ណ​យ សហរដ្ឋអាមេរិក​។

ប៉ូលិស​និយាយ​ថា​ខ្មាន់កាំភ្លើង​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ជា​ផ្លូវការ ហើយ​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​។ នា​វេលា​ម៉ោង​១៣​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ប៉ូលិស​បាន​លើក​ទៅ​ដល់​កន្លែង​បាញ់ប្រហារ នៅ​AURORA​រដ្ឋ​អីុ​លី​ណ​យ ក្នុង​រោងចក្រ​មួយ​។ មនុស្ស​៥​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ប៉ូលិស​ច្រើន​នាក់​រង​របួស នា​ថ្ងៃ​ទី​១៥​កុម្ភៈ​ពេល​បុរស​អាយុ​៤៥​ឆ្នាំ​ម្នាក់ បាញ់ប្រហារ​ក្នុង​អគារ​មួយ​នៅ​តំបន់​រោងចក្រ​នា​ជាយក្រុង​សី​ុ​កា​ហ្គោ ហើយ​ខ្មាន់កាំភ្លើង​ត្រូវ​បាញ់​សម្លាប់​។

លោក​KRISTEN ZIMAN​ប្រមុខ​ប៉ូលិស​ក្រុង​AURORA​រៀបរាប់​ថា ប៉ូលិស​ត្រូវ​បាន​បាញ់​មក​លើ​ភ្លាម​ៗ​។ ប៉ូលិស​៥​នាក់​រង​របួស​ដោយ​គ្រាប់កាំភ្លើង​។ ប៉ូលិស​ឯទៀត​ៗ​មាន​វត្ត​មាននៅ​ទីនោះ បាន​ប្រទះ​ឃើញ​បណ្ដាជន​រង​គ្រោះ​ដោយ​គ្រាប់កាំភ្លើង​ខាងក្នុង​អគារ​។ មក​ទល់​ពេល​នេះ​យើង​អាច​អះអាង​ពី​មនុស្ស​ស្លាប់​៥​នាក់ រួច​ប៉ូលិស​ទី​៦​ម្នាក់​ទៀត​ក៏​រង​របួស​ដែរ​។

ខ្មាន់កាំភ្លើង​ដែល​ត្រូវ​បាញ់​ស្លាប់ កំណត់​ដឹង​អត្តសញ្ញាណ​។ គេ​មានឈ្មោះ​GARY MARTIN ជា​បុរស​អាយុ​៤៥​ឆ្នាំ​ម្នាក់ និយោជិត​នៃ​សហគ្រាស ដែល​គេ​បាញ់ប្រហារ​។ យើង​នៅ​ពុំ​ទាន់​អាច​ពន្យល់​បាន​ក្នុង​ពេល​ភ្លាម​ៗ ពី​មូលហេតុ​នៃ​អំពើ​កម្រោល​នោះ​របស់​គេ​នៅឡើយ​។ តាម​សាក្សី​នានា​ថា ជន​នោះ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​នេះ​ចាប់តាំងពី​ប្រមាណ​ជា​១៥​ឆ្នាំ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ