ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់​! ក្មេង​២​នាក់​ក្នុង​ចំណោម​៦​នាក់​បាត់បង់​ជីវិត​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ស្រី​ចំនួន​៦​នាក់​បាន​នាំ​គ្នា​ទៅ​ងូត​ទឹក​អាង​ពង្រ បណ្តាល​ឱ្យ​ក្មេង​ស្រី​២​នាក់​លង់ទឹក​ស្លាប់ ចំណែក​ក្មេង​ប្រុស​ស្រី​ចំនួន​៤​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​ល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ពង្រ…

​ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ស្រី​ចំនួន​៦​នាក់​បាន​នាំ​គ្នា​ទៅ​ងូត​ទឹក​អាង​ពង្រ បណ្តាល​ឱ្យ​ក្មេង​ស្រី​២​នាក់​លង់ទឹក​ស្លាប់ ចំណែក​ក្មេង​ប្រុស​ស្រី​ចំនួន​៤​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​ល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ទឹកថ្លា បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ដែល​ស្លាប់ ក្នុង​នោះ​ម្នាក់​ឈ្មោះ បឿន ស្រី​ណូ ភេទ​ស្រី អាយុ​៩​ឆ្នាំ មាន​ឪពុក​ឈ្មោះ ប៊ិ​ត ប៊ុ​ន​នី អាយុ​៣២​ឆ្នាំ និង​ម្តាយ​ឈ្មោះ តែម ស៊ី​ម អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ហើយ​ក្មេង​ស្រី​រង​គ្រោះ​រស់នៅ​ជាមួយ​ជីដូន ។

ចំណែកជនរងគ្រោះ​​ម្នាក់​ទៀត​ឈ្មោះ ប៉ុ​ច សុ​ឃី​ម ភេទ​ស្រី អាយុ​១១​ឆ្នាំ មាន​ឪពុក​ឈ្មោះ កែវ ម៉ៅ អាយុ​៤១​ឆ្នាំ និង​ម្តាយ​ឈ្មោះ សេក សោម អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​នៅ​អាង​ទឹក​ពង្រ​នេះ មាន​ក្មេង​ៗ​ប្រុស​ស្រី​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​មក​ងូតទឹក អាង​រណ្តៅ​ដី​ដែល​មាន​ជម្រៅពី​​៣​ទៅ​៤​ម៉ែត្រ ។ លុះ​នៅ​ថ្ងៃនេះ​កើតហេតុ មិនដឹង​ជា​ចៃដន្យ​អ្វី ក៏​ស្រាប់តែ​មាន​ក្មេង​ប្រុ​ស​ស្រី​ចំនួន​៦​នាក់​បាន​លង់ទឹក តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​អ្នក​បង់​ត្រី​នៅ​ក្បែរ​នោះ​ឮ​ថា​មាន​ក្មេង​លង់ទឹក ហើយ​ពួក​គាត់​ក៏​នាំគ្នា​ចុះ​ទៅ​ជួយ​សង្គ្រោះ​បាន​តែ​៤​នាក់ (​ក្នុង​នោះ​ស្រី​២​នាក់​) ចំណែក​ក្មេង​ស្រី​រង​គ្រោះ​​២​នាក់​ទៀត​បាន​លិចទៅ​ក្នុង​ទឹក​អាង ទំ​រាំ​រាវរក​ឃើញ ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ សព​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ