ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡេ​ង មុនី​រចនា បាត់​យូរមក​វិញ​ប្រកាស​រឿង​បែកបាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ឡេ​ង មុនី​រចនា​ជួប​រឿងប្រេះឆា​ស្នេហ៍​ម្តង​ហើយ​ម្តងទៀត ។ ចុង​ក្រោយ​នេះ​នាង​បាន​ទម្លាយ​រឿង​បែកបាក់​ស្វាមី​ហើយ​ប្រកាស​ចូល​ប្រឡូក​សិល្បៈ​វិញ ។ ឡេ​ង មុនី​រចនា ធ្លាប់​រៀប​ការ​លើក​ទី​១​ជាមួយ​អ្នក​នៅ​ឯនាយ​សមុទ្រ តែ​បាន​បែកបាក់​គ្នា…

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ឡេ​ង មុនី​រចនា​ជួប​រឿងប្រេះឆា​ស្នេហ៍​ម្តង​ហើយ​ម្តងទៀត ។ ចុង​ក្រោយ​នេះ​នាង​បាន​ទម្លាយ​រឿង​បែកបាក់​ស្វាមី​ហើយ​ប្រកាស​ចូល​ប្រឡូក​សិល្បៈ​វិញ ។

ឡេ​ង មុនី​រចនា ធ្លាប់​រៀប​ការ​លើក​ទី​១​ជាមួយ​អ្នក​នៅ​ឯនាយ​សមុទ្រ តែ​បាន​បែកបាក់​គ្នា ។ រំលង​បាន​ប៉ុន្មាន​ឆ្នាំ​ក្រោយ នាង​ក៏​រៀប​ការ​ម្តងទៀត​ជាមួយ​គូ​ថ្មី ។ ពេល​នេះ​ស្រាប់តែ​បែក​គ្នា​ទៀត ។

ឡេ​ង មុនី​រចនា បាន​ទាំង​សម្រេច​ប្តូរ​ឈ្មោះ​ជា​ឡេ​ង ផា​យ៉ា ហើយ​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​សូម​ប្រាប់​ថា រាល់ថ្ងៃ​នាង​ខ្ញុំ​នៅ​លីវ​មិន​មានគ្រួសារ​ទេ​ដោយ​លែង​គ្នា​តាំ​ពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ ។ សង្ឃឹមថា បង​ៗ​ក្រុមការងារ​នឹង​បានដឹង កុំ​ឲ្យ​ច្រឡំ អរគុណ ! សម្រាប់​ការ​នៅ​រាប់អាន​នាង​ខ្ញុំ និង​ចង​ចាំ​តារា​ជើង​ចាស់​មួយ​នេះ​»​។

ឆ្នាំ​២០១៩​នេះ​តារាចម្រៀង​ឡេ​ង មុន្នី​រចនា ត្រូវ​លោក​ញ៉ែ​ម សំ​អូន ដែល​ជា​ប្រធាន​ក្រុម ក្រុម Daraentertainment បាន​ជ្រើសរើស​យក​នាង​ចូល​ជា​សមាជិក​ក្នុង​ក្រុម​របស់​លោក ដោយ​ស​ម្លឹ​មើលឃើញ​ពី​សមត្ថភាព​របស់​នាង ។ កាលពី​អំឡុង​២០០០ ឡេ​ង មុន្នី​រចនា គឺជា​ម្ចាស់​បទ​«​សង្ស័យ​ថា​មាន​ថ្មី​» «​រាង​អូន​ស្អាត​ទេ » និង​បទ​ចម្រៀង​ជា​ច្រើន​ទៀត​ក្នុង​ផលិតកម្ម ស្ទឹង​សង្កែ ដែល​មានការ​គាំទ្រ​យ៉ាង​ពី​ស្រទាប់​យុវវ័យ ។

នាង​មិន​ត្រឹមតែ​ជា​តារាចម្រៀង​ទេ ក៏​ធ្លាប់​ធ្វើ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​«​នាទី​ចុង​ក្រោយ​»​នៅ​ទូរទស្សន៍​ជាត ធ្លាប់​ជា​តារា​បង្ហាញ​ម៉ូ​ដ​ក្នុង​ក្រុម Cambodia និង​ធ្លាប់​បាន​ចូលរួម​សម្តែង​ភាពយន្ត​ដូច​ជា រឿង​«​នាង​លាជ​នាង​ល​ក្ខិ​» រឿង​«​សា​យ័ន្ត​ស្នេហ៍​» រឿង​«​អា​ខ្វាក់​អា​ខ្វិន​» និង​រឿង​«​អាត់​បី​»​ជាដើម ។ នាង​ក៏​ធ្លាប់​ថត​ឈុត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ផង​ដែរ ។

រហូត​មក​ដល់​ពេល​នេះ​ឡេ​ង មុន្នី​រចនា នៅ​តែ​ស្រស់​ស្អាត ។ ក្រៅពី​ការងារ​សិល្បៈ​នាង​ក៏​ជា​អ្នកលក់​គ្រឿងក្រអូប និង​ផលិតផល​ម៉ាក​ល្បី​ៗ​ជា​ច្រើន ។

ឡេ​ង មុន្នី​រចនា ស្ទើរតែ​ធ្វើ​ឲ្យ​មហាជន​ភ្លេចមុខ​ទៅ​ហើយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​នាង​មិន​ដែល​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍ ឬ​កម្មវិធី​អ្វី​ឡើយ ។ ទោះជា​យ៉ាងណា​ក្តី​ពេល​នេះ​ឡេ​ង មុនី​រចនា បាន​ត្រឡប់​មក​ពិភព​សិល្បៈ​វិញ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ