ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​-​កម្មការិនី​រោងចក្រ​ច្រើន​នាក់​ដួល​សន្លប់​ជា​បន្តបន្ទាប់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្មករ​-​កម្មការិនី​ចំនួន​២៧​នាក់​នៅ​រោងចក្រ​បៃ​ហុង​ផលិត​អំ​ពូ​ល​ភ្លើង ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ស្វាយ​រៀង​ហ្គី​ហ្គា​រី​សស៍ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ សង្ស័យ​ពុល​ផ្សែង​ក្នុង​រោងចក្រ​។ ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩​ នៅ​ក្នុង​រោងចក្រ​ប៉ៃ​ហុង​ផលិត​អំ​ពូ​ល​ភ្លើង…

ខេត្តស្វាយរៀង ៖ កម្មករ​-​កម្មការិនី​ចំនួន​២៧​នាក់​នៅ​រោងចក្រ​បៃ​ហុង​ផលិត​អំ​ពូ​ល​ភ្លើង ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ស្វាយ​រៀង​ហ្គី​ហ្គា​រី​សស៍ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ សង្ស័យ​ពុល​ផ្សែង​ក្នុង​រោងចក្រ​។

ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩​ នៅ​ក្នុង​រោងចក្រ​ប៉ៃ​ហុង​ផលិត​អំ​ពូ​ល​ភ្លើង ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយ​រៀង​ហ្គី​ហ្គា​រី​សស៍ ស្ថិត​នៅ​ភូមិ​ដើម​ពោធិ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។

បើ​តាម​កម្មការិនី​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ខណៈ​ដែល​កម្មករ​-​កម្មការិនី​កំពុងធ្វើការ​ដូច​សព្វមួយដង ស្រាប់តែ​មាន​ធុំក្លិន​ផ្សែង​ឈួ​ល​ច្រមុះ​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​វិលមុខ និង​ដកដង្ហើម​ថប់​ៗ ហើយ​ក៏​ក្អួតចង្អោរ​ដួល​ប​ន្ល​ប​ជា​បន្តបន្ទាប់​តែ​ម្តង ។ បន្ទាប់​មក​ត្រូវ​បាន​មិត្ត​រួមការ​ងារ និង​ពេទ្យ​ប្រចាំការ​ជួយ​សង្គ្រោះ និង​គ្រាហ៍​គាត់​នាំ​ចេញ​ក្រៅ ហើយ​ដឹក​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​ដើម្បី​ធ្វើការ​សង្គ្រោះ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ផង​ដែរ លោក​វេជ្ជបណ្ឌិត​ប្រាក់ សម្បត្តិ ប្រធាន​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​ជី​ភូ​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ​របស់​លោកគ្រូ​ពេទ្យ រក​ឃើញ​ថា កម្មករ​-​កម្មការិនី​ដែល​ដួល​សន្លប់​នោះ​គឺ​បណ្តាល​មក​ពី​ខ្វះ​ជាតិ​ស្ករ​ច្រើន ធ្វើ​ឲ្យ​ខ្វះ​អុក​ស៊ី​សែន​ចិញ្ចឹម​ខួ​រ​ក្បាល​ទើប​ឲ្យ​ដួល​សន្លប់​ដូច្នេះ​។

ក្រោយ​ពី​គ្រូពេទ្យ​ព្យាបាល និង​បន្តោង​សេរ៉ូម​រួច​មក កម្មករ​-​កម្ម​ការ​នី​រង​គ្រោះ​បាន​ធូរស្រាល​ឡើង​វិញ​ហើយ ។

ចំពោះ​កម្មករ​-​កម្មការិនី​ប្រាប់​ថា​មក​ពី​ធុំក្លិន​ផ្សែង​ក្នុង​រោងចក្រ ទើប​បណ្តាល​ឲ្យ​ពុល​ដួល​សន្លប់​នោះ ក្រុមការងារ​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​លោក​អ៊ូ សា​ខឿន អនុប្រធាន​មន្ទីរ​ការងារ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដំបូង​គឺ​កម្មការិនី​២​នាក់​ធុំក្លិន​ខ្សែភ្លើងឆេះឈួល​ បណ្តាល​ឲ្យ​ថប់ដង្ហើម​ដួល​សន្លប់ ក្រោយមក​កម្មករ​-​កម្មការិនី​ផ្សេង​ទៀត​ឃើញ​ធ្វើ​ឱ្យ​ភ័យ​តក់ស្លុត​ក៏​ទន់ដៃទន់ជើង​ដួល​សន្លប់​បន្តបន្ទាប់​តែ​ម្តង​។

ក៏​ប៉ុន្តែ​កម្មករ​និយាយ​ថា មូលហេតុ​មក​ពី​រោងចក្រ​មិន​បើក​ម៉ាស៊ីនត្រជាក់ និង​ដាក់​កង្ហារ​ឲ្យ​កម្មករ​-​កម្មការិនី​ធ្វើការ ដោយ​បើក​ខ្លះ បិទ​ខ្លះ ទើប​បណ្តាល​ឲ្យ​ហប់​ខ្យល់​និ ង​ធុំក្លិន​ផ្សែង បណ្តាល​ឲ្យ​ដួល​សន្លប់​តែ​ម្តង ។ ចំណែក​ខាង​រោងចក្រ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ