ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​អចលនទ្រព្យ កម្ពុជា​អាច​រង​ផល​ប៉ះ ពាល់​តិចតួច បើក​ដក EBA

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​បាន​អះអាង​ថា វិស័យ​អចលនទ្រព្យ​នឹង​មិន​រង​ផល​ប៉ះពាល់​ខ្លាំង​នោះ​ទេ ប្រសិនជា​EBA នឹង​ត្រូវ​ដក​ចេញពី​កម្ពុជា ។ អ្នក​នាង​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​បាន​អះអាង​ថា វិស័យ​អចលនទ្រព្យ​នឹង​មិន​រង​ផល​ប៉ះពាល់​ខ្លាំង​នោះ​ទេ ប្រសិនជា​EBA នឹង​ត្រូវ​ដក​ចេញពី​កម្ពុជា ។ អ្នក​នាង​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃ​ទី​១៥ កុម្ភៈ ម្សិលមិញ​ថា វិស័យ​អចលនទ្រព្យ​នៅ​តែ​មាន​កំណើន​នៃ​ការ​វិនិយោគ​ពី​បរទេស ហើយ​វិស័យ​នេះ​មិន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ ប្រសិនជា​ប្រព័ន្ធ​អនុគ្រោះ​ព​ន្ឋ​ដែល​អឺរ៉ុប​ត្រូវ​ដក​ចេញពី​កម្ពុជា ។

អ្នក​នាង​បន្ត​ថា វិស័យ​ឧស្សាហកម្ម​មិន​បាន​រួមចំណែក​ច្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​នោះ​ទេ ដោយសារ​វា​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ ប៉ុន្តែ​បើ​ការ​នាំ​ចេញ​ធ្លាក់​ចុះ​ខ្លាំង វា​អាច​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា ។
អ្នក​នាង​មាន​ប្រសាសន៍​ថា ៖« ការ​រីក​ចម្រើន ឬ​ការ​ផ្អាក​គម្រោង​សាងសង់​តិចតួច វា​ជា​រឿង​ធម្មតា​នៅ​ក្នុង​ទីផ្សារ ហើយ​ក្រុមហ៊ុន​ដែល​មាន​បញ្ហា​នៅ​តែ​មាន​បញ្ហា ក្រុមហ៊ុន​ល្អ​នៅ​តែ​ល្អ »​។

អ្នក​នាង​បន្ថែម​បន្ត​ថា ៖« ផ្នែក​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​នៅ​តែ​មាន​កំណើន និង​ការ​រីក​ចម្រើន​ខ្លាំង​នៅ​ឆ្នាំ​២០១៩​នេះ ដូច​ជា​ដីធ្លី​ជាយក្រុង វិស័យ​សណ្ឋាគារ និង​ការិយាល័យ ដោយសារ​កំណើន​នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស »​។

អគ្គ​នាយិកា​ក្រុមហ៊ុន Amatak Property Service Co, Ltd លោកស្រី​តាំង ហួរ បាន​មាន​ប្រសាសន៍​​ថា អ្នក​វិនិយោគ​នៅ​កម្ពុជា​ភាគច្រើន ជា​អ្នក​វិនិយោគ​មក​ពី​ទ្វីបអាស៊ី ពិសេស​ចិន​ក៏​ជា​អ្នក​វិនិ​យោគ​ដ៏​ធំ​នៅ​កម្ពុជា​ដែរ ហើយ​សេដ្ឋកិច្ច​ចិន​ក៏​មាន​ទំហំ​ធំ​ជាងគេ​លំដាប់​ទី​២​នៅ​លើ​ព​ភព​លោក​ដែរ ហេតុ​នេះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ ទោះជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវ​ដក​ចេញពី​កម្ពុជា​ក៏​ដោយ ។

លោកស្រី​បន្ត​ថា ៖« វិស័យ​នាំ​ចេញ​បើសិនជា​មានការ​ដក​EBA អាច​រង​ផល​ប៉ះពាល់ តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​វា​ក៏​មិន​មាន​ឥទ្ធិពល​ខ្លាំង​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នោះ​ឡើយ »​។

ទោះជា​យ៉ាងណា​របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ឆ្នាំ​នេះ​អាច​មាន​ភាព​ថមថយ​ល្បឿន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ