ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​៧​គួរ​បញ្ឈប់​ការ​បំបៅ​ទឹកដោះ​កូន​ភ្លាម

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ទាំងឡាយ​ខាងក្រោម​នេះ អ្នក​គួរតែ​បញ្ឈប់​ការ​បំបៅ​ទឹកដោះ​ដល់​កូន ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​នៅ​ពេល​ដែល​អ្នក​កើត​មាន​ជំងឺឆ្លង អ្នក​គួរតែ​បញ្ឈប់​ការ​បំបៅ​ទឹកដោះ​អ្នក​ដល់​កូន ព្រោះ​បើ​អ្នក​បន្ត​ឲ្យ​កូន​បៅ​ទឹកដោះ នោះ​កូន​នឹង​អាច​ឆ្លង​ជំងឺ​ពី​អ្នក​បាន ។…

ប្រសិនជា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ទាំងឡាយ​ខាងក្រោម​នេះ អ្នក​គួរតែ​បញ្ឈប់​ការ​បំបៅ​ទឹកដោះ​ដល់​កូន ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​នៅ​ពេល​ដែល​អ្នក​កើត​មាន​ជំងឺឆ្លង អ្នក​គួរតែ​បញ្ឈប់​ការ​បំបៅ​ទឹកដោះ​អ្នក​ដល់​កូន ព្រោះ​បើ​អ្នក​បន្ត​ឲ្យ​កូន​បៅ​ទឹកដោះ នោះ​កូន​នឹង​អាច​ឆ្លង​ជំងឺ​ពី​អ្នក​បាន ។ ជំងឺឆ្លង​នៅ​ទី​នេះ​ស​ម្តៅ​ដល់​ជំងឺ​រលាក​ថ្លើម ឬ​ជំងឺរបេង​ជាដើម ។

2.​នៅ​ពេល​ដែល​អ្នក​កើត​មាន​អាការ​ផ្តាសាយ ក្តៅខ្លួន ហើយ​អ្នក​ញ៉ាំ​ថ្នាំ អ្នក​មិន​គួរ​ឲ្យ​កូន​បៅ​ទឹកដោះ​អ្នក​ឡើយ ព្រោះថ្នាំ​ទាំងនោះ​អាច​ធ្វើ​ឲ្យ​សុខភាព​កូន​ទ្រុឌទ្រោម​ក្រោយ​ពេល​ដែល​គេ​បៅ​ទឹកដោះ​អ្នក ។ ដូចនេះ​អ្នក​គួរតែ​រង​ចាំ​ដល់​អ្នកជា​សះស្បើយ ទើប​អាច​បន្ត​បំបៅ​កូន​បាន ។

3.​ប្រសិនជា​អ្នកមាន​ជំងឺ​បេះដូង ជំងឺ​ក្រលៀន ឬ​ជំងឺ​ទឹកនោមផ្អែម អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ឲ្យ​កូន​បៅ​ទឹកដោះ​អ្នក ព្រោះ​បើ​អ្នក​មិន​ប្រយ័ត្ន អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន និង​អ្នកជា​ខ្លាំង ។

4.​អ្នក​គួរតែ​ឃ្លាត​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ដែល​មាន​ជាតិពុល ព្រោះ​បើ​អ្នក​រស់នៅ​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​ផ្សែង​ពុល នោះ​ក្រោយ​ពេល​ដែល​កូន​បៅ​ទឹកដោះ​អ្នក​រួច សុខភាព​កូន​នឹង​ងាយ​កើត​មាន​បញ្ហា​ខ្លាំង​ណាស់។

5.​ក្រោយ​ពេល​ដែល​អ្នក​ហាត់ប្រាណ​ហើយ​ភ្លាម អ្នក​មិន​គួរ​ឲ្យ​កូន​បៅ​ទឹកដោះ​អ្នក​ភ្លាម​នោះ​ទេ ព្រោះ​ទឹកដោះ​អ្នក​អាច​មាន​ក្លិន​ជូរ​បាន ។ ដូចនេះ​អ្នក​គួរតែ​ឲ្យ​កូន​បៅ​ក្រោយ​ពេល​ដែល​អ្នក​សម្រាក​រួច​ក្រោយ​ពេល​ហាត់ប្រាណ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​កូន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ