ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេ! ទឹក​ខ្ពុរមាត់​ក្រៅពី​បំបាត់​ក្លិន​មាត់ នៅ​មាន​ប្រយោជន៍​ផ្សេង​ទៀត

5 ឆ្នាំ មុន

រាល់ពេល​ចង់​កម្ចាត់​កំណកកំបោរ​ជាប់​ធ្មេញ​, បាក់តេរី​ក្នុង​មាត់ និង​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ ភាគច្រើន​នៃ​ពួក​យើង​ប្រើប្រាស់​ទឹក​ខ្ពុរមាត់ ។ ប៉ុន្តែ​ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ផលិតផល​នេះ​អាច​ប្រើប្រាស់​ដោះស្រាយ​បញ្ហា​បាន​យ៉ាងច្រើន​លើស​ពី​គ្រាន់តែ​យក​មក​ខ្ពុរ​សម្អាត​មាត់ ? អ្វី​ដែល​ធ្វើ​ឱ្យ​ទឹក​ខ្ពុរមាត់​មាន​អត្ថប្រយោជន៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ គឺ​សារធាតុ​ម៉ុង​តុល និង​ជាតិ​អាល់កុល​ដែល​វា​មាន​ផ្ទុក…

រាល់ពេល​ចង់​កម្ចាត់​កំណកកំបោរ​ជាប់​ធ្មេញ​, បាក់តេរី​ក្នុង​មាត់ និង​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ ភាគច្រើន​នៃ​ពួក​យើង​ប្រើប្រាស់​ទឹក​ខ្ពុរមាត់ ។ ប៉ុន្តែ​ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ផលិតផល​នេះ​អាច​ប្រើប្រាស់​ដោះស្រាយ​បញ្ហា​បាន​យ៉ាងច្រើន​លើស​ពី​គ្រាន់តែ​យក​មក​ខ្ពុរ​សម្អាត​មាត់ ?

អ្វី​ដែល​ធ្វើ​ឱ្យ​ទឹក​ខ្ពុរមាត់​មាន​អត្ថប្រយោជន៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ គឺ​សារធាតុ​ម៉ុង​តុល និង​ជាតិ​អាល់កុល​ដែល​វា​មាន​ផ្ទុក ។ ប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត​នៃ​ទឹក​ខ្ពុរមាត់ ប៉ុន្តែ​ត្រូវ​ចាំ​ថា មាន​តែ​ទឹក​ខ្ពុរមាត់​ប្រភេទ​ផ្ទុក​ជាតិ​អាល់កុល​ប៉ុណ្ណោះ​ដែល​មាន​ប្រសិទ្ធភាព​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ខាងក្រោម ៖

១. កម្ចាត់​មុន ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ខ្ពុរមាត់​លើ​មុន​ក្បាល​ខ្មៅ​ទាំងនោះ​ជា​ការ​ស្រេច​។ ជាតិ​អាល់កុល​ដែល​មាន​ផ្ទុក​នៅ​ក្នុង​ទឹក​ខ្ពុរមាត់​ស​ម្ងួ​ត​មុន​ទាំងនោះ​យ៉ាង​ឆាប់រហ័ស ព្រមទាំង​សម្លាប់​បាក់តេរី​ទប់ស្កាត់​មិន​ឱ្យ​ឆ្លង​មេរោគ​ផង​ដែរ ។ បើ​ប្រៀបធៀប​ទៅ​នឹង​ទឹក​ថ្នាំ​កម្ចាត់​មុន​ដទៃ​ទៀត​ដាក់​លក់​តាម​ទីផ្សារ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ខ្លាំង នោះ​ទឹក​ខ្ពុរមាត់ គឺជា​ផលិតផល​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ស្បែក​របស់​អ្នក ។

២. ទឹក​លាង​សម្អាត​ស្បែក​មុខ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​បន្ទះ​សម្លី​ជ្រលក់​ក្នុង​ទឹក​ខ្ពុរមាត់​ដែល​មាន​ផ្ទុក​ជាតិ​អាល់កុល​រួច​ផ្ដិត​ជូត​វា ថ្នម​ៗ​លើ​ស្បែក​មុខ ដើម្បី​កម្ចាត់​ដី និង​សម្លាប់​មេរោគ​បាក់តេរី ។ រីឯ​សារធាតុ​ម៉ុង​តុល​វិញ​ផ្ដល់​ឱ្យ​ស្បែក​នូវ​ភាព​ត្រជាក់ និង​ជួយ​បង្រួម​រន្ធ​ញើស ។

៣. កម្ចាត់​ក្លិន​ជើង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹក​ក្ដៅ ឧណ្ហ​ៗ​ជាមួយនឹង​ទឹក​ខ្ពុរមាត់​មាន​ផ្ទុក​ជាតិ​អាល់​កុល​។ កូរ​ឱ្យ​សព្វ​សឹម​ត្រាំ​ជើង​ក្នុង​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី ឬ​រហូត​ដល់​ទឹក​ចុះ​ត្រជាក់​តែ​ម្ដង ។ វិធី​នេះ​ក្រៅពី​ជួយ​កម្ចាត់​ក្លិន​ជើង​មិនល្អ​ហើយ​នោះ ក៏​ជួយ​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល​ផង​ដែរ ។

៤. ព្យាបាល​ស្នាម​ជាំ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ម៉ាស្សា​ទឹក​ខ្ពុរមាត់​មួយ​ចំនួន​លើ​ស្នាម​ជាំ​ជា​ការ​ស្រេច ។ វិធី​នេះ​ជួយ​បំបាត់​ស្នាម​ជាំ​ឆាប់រហ័ស​ដោយ​បង្កើន​ចរន្តឈាម​រត់ ។

៥. កម្ចាត់រោគ​ផ្សិត​លើ​ក្រចក ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​ទឹក​ខ្ពុរមាត់ ហើយ​កូរ​ឱ្យ​សព្វ សឹម​ត្រាំ​ដៃ ឬ​ជើង​ក្នុង​ទឹក​ល្បាយ​នេះ​រហូត​ដល់​ទឹក​ចុះ​ត្រជាក់​ជា​ការ​ស្រេច ។

៦. កម្ចាត់​អង្គែ​ស្បែក​ក្បាល ៖ ប្រសិនបើ​អ្នក​អស់ ឬ​គ្មាន​សាប៊ូ​កម្ចាត់​អង្គែ​ទេ​នោះ ចូរ​ប្រើប្រាស់​ទឹក​ខ្ពុរមាត់​ជំនួស​វិញ ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ម៉ាស្សា​ទឹក​ខ្ពុរមាត់​មួយ​ចំនួន​ដោយ​ផ្ទាល់​លើ​ស្បែក​ក្បាល​ជា​ការ​ស្រេច ។ វិធី​នេះ​ក៏​ផ្ដល់​ឱ្យ​ក្បាល​របស់​អ្នក​នូវ​ក្លិន​ជីរអង្កាម​ស្រស់ស្រាយ​ផង​ដែរ ។

៧. កម្ចាត់​ក្លិន​ក្លៀក ៖ គ្រាន់តែ​ប្រើប្រាស់​បន្ទះ​សម្លី​ជ្រលក់​ទឹក​ខ្ពុរមាត់ រួច​លាប​ត្រង់​ក្លៀក​ជា​ការ​ស្រេច ។ ទឹក​​ខ្ពុរមាត់​កម្ចាត់​ពពួក​បាក់តេរី​ដែល​បង្ក​ក្លិន​ក្លៀក ហើយ​ធ្វើ​ឱ្យ​អ្នកមាន​ក្លិន​ស្រស់ស្រាយ​ក្នុង​រយៈពេល​យូរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ