ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ឯកា ស៊ូទ្រាំរ​ស់ទាំង​លំបាក ហើយ​សុខ​ៗ​ភ្នែក​ក៏​ងងឹត​ទៀត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជីវិត​សត្វលោក​កើតមក​តែង​មាន​វាសនា​ខុស​ៗ​គ្នា អ្នកខ្លះ​ក៏​មាន​គូ មាន​កូនចៅ​ជួយ​ទំនុក​បំរុង​នៅ​ពេល​ខ្លួន​ចាស់ជរា ដោយឡែក​ស្ត្រី​ម្នាក់​នេះ​មិន​មាន​គូគាប់ និង​កូនចៅ​ជួយ​ទំនុកបំរុង​ដូច​អ្នក​ដទៃ​នោះ​ទេ គឺ​គាត់​បាន​តស៊ូ​ជំនះ​រាល់​ការ​លំបាក​នានា ដោយ​លក់​លត និង​បន្លែ​ទៅ​តាម​រដូវ​កាល…

ខេត្តកំពង់ស្ពឺ ៖ ជីវិត​សត្វលោក​កើតមក​តែង​មាន​វាសនា​ខុស​ៗ​គ្នា អ្នកខ្លះ​ក៏​មាន​គូ មាន​កូនចៅ​ជួយ​ទំនុក​បំរុង​នៅ​ពេល​ខ្លួន​ចាស់ជរា ដោយឡែក​ស្ត្រី​ម្នាក់​នេះ​មិន​មាន​គូគាប់ និង​កូនចៅ​ជួយ​ទំនុកបំរុង​ដូច​អ្នក​ដទៃ​នោះ​ទេ គឺ​គាត់​បាន​តស៊ូ​ជំនះ​រាល់​ការ​លំបាក​នានា ដោយ​លក់​លត និង​បន្លែ​ទៅ​តាម​រដូវ​កាល ដើម្បី​យក​ប្រាក់​មក​ចិញ្ចឹមជីវិត​ដោយ​សុចរិត​។ តែ​ពេល​នេះ​គាត់​មិន​អាច​ដើរ​លក់​លត និង​ទិញ​បន្លែ​ទៅ​លក់​នៅ​ផ្សារ​បាន​ដូច​មុន​ទៀត​ឡើយ ព្រោះ​ភ្នែក​អ្នក​មីង​នៅ​សុខ​ៗ​ក៏​ងងឹត​ដោយ​គ្មាន​មូលហេតុ​។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង អ្នក​មីង​បាន​ប្រាប់​ថា គាត់​ឈ្មោះ ដុំ សេង អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

អ្នក​មីង​បាន​ប្រាប់​ថា រាល់​ថ្ងៃនេះ​គឺ​គាត់​រស់នៅ​តែ​ម្នាក់ឯង​គ្មាន​កូនចៅ​ទេ ការ​រស់នៅ​អាស្រ័យ​ដោយ​ការ​ប្រកប​របរ​លក់​លត​តាម​ភូមិ ហើយ​ពេល​ខ្លះ​ក៏​ទៅ​ទិញ​បន្លែ​ពី​ផ្សារ​យក​មក​លក់ គ្រាន់ បាន​ប្រាក់​កំរៃ​ចិញ្ចឹម​ខ្លួន ។ អ្នក​មីង​បន្ត​ទៀត​ថា ពេល​នេះ​ភ្នែក​គាត់​ងងឹត ហើយ​មើល​អ្វី​មិន​ច្បាស់​ដូច​មុន​ទេ កា​រង​ងឹ​ង​នេះ​គឺ​ទើបតែ​រយៈ​២​ខែ​នេះ​ប៉ុណ្ណោះ​។

​ពី​ដើម​ខំ​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​កម្លាំង ព្រោះ​កម្លាំង​មាន​ភ្នែក​ភ្លឺ ឥឡូវ​មិនដឹង​ពឹង​ទៅ​លើ​អ្វី​ទេ បើ​ភ្នែក​មើល​អ្វី​មិនឃើញ​បែ​បេះ​។ ចុង​ក្រោយ​អ្នក​មីង​សូម​អង្វរ​ដល់​អស់​សប្បុរសជន​ដែល​មានចិត្ត​មេត្តា សូម​ជួយ​​សង្គ្រោះ​​គាត់​ផង ពេល​នេះ​គាត់​មិន​អាច​ទៅ​ប្រកបការងារ​រក​ប្រាក់​មក​ចិញ្ចឹម​ខ្លួន​បាន​ដូច​មុន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ