ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ក្តៅ​ផ្អើល​ជ្រោយចង្វារ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្នូរ​ផ្ទុះអាវុធ​ជា​បន្តបន្ទាប់​ជិត​១០​គ្រាប់​ពី​សំណាក់​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៨​នាក់ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១៧ បញ្ចប់ និង​វត្ថុ​តាង​មួយ​ចំនួន ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ១៦…

រាជធានី​ភ្នំពេញ ៖ ស្នូរ​ផ្ទុះអាវុធ​ជា​បន្តបន្ទាប់​ជិត​១០​គ្រាប់​ពី​សំណាក់​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៨​នាក់ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១៧ បញ្ចប់ និង​វត្ថុ​តាង​មួយ​ចំនួន ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ១៦ ខែកុម្ភៈ​ឆ្នាំ​២០១៩ ស្ថិត​នៅ​តំបន់​មិន​រៀបរយ​ខាងក្រោយ​វិហារ​ឥ​ស្លា​ម​ឯក​រង្សី ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

តាម​នគរបាល​បាន ឱ្យ​ដឹង​ថា ជនសង្ស័យទាំង​៨​នាក់​ខាងលើ ក្នុង​នោះ​៣​នាក់​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ​ថ្នាំ​ញៀន និង​ជនសង្ស័យ​ចំនួន​៥​នាក់​ទៀត​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​ចំនួន​៦​គ្រាប់ តែ​សមត្ថកិច្ច​បាន​ព្យាយាម​លាក់បាំង​ថា​ពុំ​មានការ​ផ្ទុះអាវុធ​នោះ​ទេ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ទាំង​៨​នាក់​ខាងលើ គឺ​សមត្ថកិច្ច​បាន​តាមដាន​អស់​រយៈពេល​ជា​យូរ​មក​ហើយ រួច​ក៍​ចុះ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង ។

ជា​លទ្ធផល​ក្នុង​ការ​បង្ក្រាប​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់ និង​ថ្នាំ​ញៀន​ចំនួន​១៧​កញ្ចប់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន រួច​ប​ញ្ជួ​ន​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ