ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! បន្លំ​ចូល​ក្នុង​បន្ទប់ ដល់​តាម​ទាន់​​វ៉ៃ​ស្រែ​កថា «​ខ្លួន​កើត​អេ​ដស៍ កុំ​វ៉ៃ​ខ្លាំង​ពេក ប្រយ័ត្ន​…»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​មុខសញ្ញា​ចាស់​ម្នាក់​ចំណោម​បក្សពួក​២​នាក់ ត្រូវ​បាន​ជន​រង​គ្រោះ​ចាប់​ប្រគល់​​ជូន​សមត្ថកិច្ច បន្ទាប់​ពី​បន្លំ​ខ្លួន​ចូល​ក្នុង​បន្ទប់​ទ្រូ​ម៉ា​ន់​នី​លួច​លុយ​ជាង​៣៥​ម៉ឺន​រៀល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​២៤៦A…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​មុខសញ្ញា​ចាស់​ម្នាក់​ចំណោម​បក្សពួក​២​នាក់ ត្រូវ​បាន​ជន​រង​គ្រោះ​ចាប់​ប្រគល់​​ជូន​សមត្ថកិច្ច បន្ទាប់​ពី​បន្លំ​ខ្លួន​ចូល​ក្នុង​បន្ទប់​ទ្រូ​ម៉ា​ន់​នី​លួច​លុយ​ជាង​៣៥​ម៉ឺន​រៀល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​២៤៦A ផ្លូវ​៥៩៨ ក្រុម​ទី​៤ ស្ថិត​ក្នុងភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទី​១-​ឈ្មោះ សុខ បុត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​មិន​ពិតប្រាកដ ជនសង្ស័យ​ទី​២-​ឈ្មោះ រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ (​គេចខ្លួន​) រីឯ​ជន​រង​គ្រោះ​ឈ្មោះ ប៉ាន់ ត្រៀក ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​ផ្ទះ​កើតហេតុ​។ បន្ទាប់​ពី​ឃាត់ខ្លួន​ដកហូត​វត្ថុ​តាង​ទឹកប្រាក់​៣៥​ម៉ឺន​រៀល (​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​)​។

សម​ត្ថិ​ច្ច​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ម៉ោង​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​កំពុង​តែ​លក់​នៅផ្ទះ ស្រាប់​មាន​ជនសង្ស័យ​២​នាក់ មក​ដល់ ម្នាក់​ធ្វើ​ជា​ទិញ​ប្រាក់​ដុល្លារ​ចំនួន​៥០​ដុល្លារ បន្ទាប់​មក​ទិញ​ស្រា​បៀរ​ចំនួន​​មួយ​កេស​ទៀត ដោយ​បានឱ្យ​ប្រាក់​រាយ​មិន​គ្រប់​ចំនួន ដើម្បី​ពន្យារពេល ចំណែក​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ សុខ បុត្រ បាន​បន្លំ​ចូល​ទៅ​ក្នុងផ្ទះ​លួច​យក​ប្រាក់​ដាក់​ក្នុង​ថង់ ប៉ុន្តែ​ក៏​ត្រូវ​ម្ចាស់​តាម​ទាន់​ស្រែក​ឆោឡោ​ផ្អើល រួច​ឃាត់ខ្លួន​បាន​ម្នាក់ រីឯ​ម្នាក់​ទៀត​ឈ្មោះ រិ​ទ្ធ រត់គេច​ខ្លួន​បាត់​។

អ្វី​ដែល​ហួសចិត្ត​នោះ គឺ​ខណៈ​បងប្អូន​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង ជនសង្ស័យ​ស្រែ​កថា «​ខ្លួន​កើត​អេ​ដស៍ កុំ​វ៉ៃ​ខ្លាំង​ពេក ប្រយ័ត្ន​បែក​ឈាម​ប្រឡាក់​ឆ្លង​អេ​ដស៍​» ។ ប​ច្ចុ​ប្ប​ជនសង្ស័យ​ត្រូវ​នគរបាល​ជំនាញ​ខណ្ឌ កំពុង​សាកសួរ​យក​ចំលើយ និង​បទល្មើស​កន្លង​មក ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តន៍​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ