ជួបជាមួយលោក Michael Tuon ដែលជាកីឡាករជំនាញខាងបាល់បោះ និងអ្នកជំនួញដ៏ប៉ិនប្រសប់ ក្នុងការចែករំលែកអំពីគន្លឹះរបស់គាត់ក្នុងការសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យរបស់គាត់នៅក្នុងជីវិត។
១. ជាធម្មតា តើបងធ្វើអ្វីខ្លះក្នុងមួយថ្ងៃ?
ខ្ញុំចាប់ផ្តើមពីព្រលឹមជាមួយនឹងការហាត់ប្រាណ និងញ៉ាំអាហារពេលព្រឹកមុនពេលខ្ញុំទៅធ្វើការ។ ពេលថ្ងៃគឺជាពេលដែលខ្ញុំតែងតែមានគម្រោងប្រជុំជាមួយនឹងភ្ញៀវ ហើយពេលល្ងាចខ្ញុំចំណាយពេលនៅជាមួយក្រុមគ្រួសារ ចំណែកឯចុងសប្តាហ៍ គឺជាពេលវេលាផ្ទាល់ខ្លួនរបស់ខ្ញុំ អ្នកអាចរកខ្ញុំនៅឯទីលានបាល់បោះបាន។
២. អ្វីទៅដែលជម្រុញឱ្យបងមានទម្លាប់ប្រចាំថ្ងៃបែបនេះ?
ការលើកទឹកចិត្តដ៏ធំបំផុតរបស់ខ្ញុំគឺភរិយាខ្ញុំ Maddy ដែលតែងតែគាំទ្រខ្ញុំជានិច្ច។ គន្លឹះមួយទៀតដែលខ្ញុំមានគឺការរៀបចំការងាររបស់ខ្ញុំទាំងអស់ឱ្យបានល្អ ដើម្បីជួយអោយខ្ញុំអាចដោះស្រាយបញ្ហាក្នុងការងារបានយ៉ាងមានប្រសិទ្ធភាព។
៣. តើអ្នកមានអារម្មណ៍តានតឹងនៅកន្លែងធ្វើការឬទេ?
មានម្ដងម្កាលដែរ។ ការមានទំនួលខុសត្រូវច្រើនក្នុងការងារធ្វើឱ្យខ្ញុំរវល់ច្រើន ហើយការមានផ្ទៃពោះរបស់ Maddy មានន័យថា ខ្ញុំត្រូវខិតខំត្រៀមខ្លួនសម្រាប់សមាជិកគ្រួសារថ្មីរបស់យើង។ អ្វីដែលខ្ញុំនឹងធ្វើគឺរក្សាខ្លួនខ្ញុំឱ្យមានសុខភាពល្អ និងធ្វើការងារឱ្យបានល្អគ្រប់ពេលវេលា។
៤- តើអ្នកធ្វើវាបានដោយរបៀបណា?
ការសំរាកអោយបានគ្រប់គ្រាន់ គឺមានសារៈសំខាន់ណាស់។ ខ្ញុំថែមទាំងរក្សាសុខភាពខ្ញុំ ដោយការលេងបាល់បោះជាមួយមិត្តភ័ក្តរបស់ខ្ញុំរាល់ចុងសប្តាហ៍។ ខ្ញុំពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់ខ្ញុំក្នុងករណីមានជំងឺធ្ងន់ធ្ងរមួយចំនួន ហើយខ្ញុំប្រើថ្នាំដែលអាចជឿទុកចិត្តបានសម្រាប់អាការៈឈឺចាប់ជាប្រចាំ ជាពិសេសរបួសដែលខ្ញុំទទួលបានពីកីឡា។ ខ្ញុំប្រើថ្នាំប៉ារ៉ាសេតាមូលសម្រាប់ឈឺសាច់ដុំ និងការឈឺចាប់ផ្សេងៗ ហើយខ្ញុំប្រើក្រមួនសម្រាប់ការរងរបួសខ្នាតតូច វាជួយខ្ញុំឱ្យជាសះស្បើយយ៉ាងឆាប់រហ័ស និងធ្វើឱ្យជីវិតរបស់ខ្ញុំកាន់តែមានភាពងាយស្រួល។
៥. តើអ្វីខ្លះដែលបងមិនអាចខ្វះបានក្នុងការរស់នៅប្រចាំថ្ងៃ?
កុំព្យូទ័ររបស់ខ្ញុំ ទូរស័ព្ទដៃ កាបូបលុយ កូនសោ និងថ្នាំប៉ារ៉ាសេតាម៉ុល។
៦. តើអ្វីដែលអ្នកត្រូវមាននៅក្នុងកាបូបរបស់អ្នកគ្រប់ពេលវេលា?
ខ្ញុំមានថ្នាំប៉ារ៉ាសេតាម៉ុនសម្រាប់ការឈឺក្បាល និងឈឺចាប់សាច់ដុំ។
តើអ្នកបានរៀនអ្វីថ្មីនៅថ្ងៃនេះទេ? ហើយតើអ្នកចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមទៀតទេ? សូមចុច Like និងតាមដានទំព័រហ្វេសប៊ុករបស់យើងនៅទីនេះ។ ដោយសហការ
ចែករំលែកព័តមាននេះ