ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​តាម​ហ្វេ​ស​ប៊ុ​ក​ជាង​២​ខែ ប្រុស​ថ្លៃ​លេងល្បិច​មួយ​ក្បាច់​ដាក់​ស្រី​ស្រស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​កាន់​រូបថត​ប្រុស​ស្នេហ៍​មក​ប្តឹង​សមត្ថកិច្ច​មូលរ​ដ្ឋា​ន ដើម្បី​ឱ្យ​ជួយ​អន្តរា​គមន៍ ក្រោយ​ពី​ស្គាល់គ្នា​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ប្រហែល​ជាង​២​ខែ ស្រាប់តែ​ខាង​បុរស​បោក​យក​ទូរស័ព្ទ​ដៃ និង​ម៉ូតូ​មួយ​គ្រឿង​គេចខ្លួន​ទៅ​បាត់ ។ ករណី​នេះ​កើតឡើង​តាំងពី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​កាន់​រូបថត​ប្រុស​ស្នេហ៍​មក​ប្តឹង​សមត្ថកិច្ច​មូលរ​ដ្ឋា​ន ដើម្បី​ឱ្យ​ជួយ​អន្តរា​គមន៍ ក្រោយ​ពី​ស្គាល់គ្នា​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ប្រហែល​ជាង​២​ខែ ស្រាប់តែ​ខាង​បុរស​បោក​យក​ទូរស័ព្ទ​ដៃ និង​ម៉ូតូ​មួយ​គ្រឿង​គេចខ្លួន​ទៅ​បាត់ ។ ករណី​នេះ​កើតឡើង​តាំងពី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​មុខ​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្សី ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ស្ត្រី​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ អាន ស្រី​លី​ន អាយុ​១៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ប្រុស​ស្នេហ៍​ដែល​ឆបោក​ម៉ូតូ​គេចខ្លួន​បាត់​ត្រូវ​បាន​ជន​រង​គ្រោះ​ប្រាប់​ថា ឈ្មោះ ណា​ក់ ភា​រះ អាយុ​៣២​ឆ្នាំ មុខរបរ​ជា​ប៉ូលិស (​មិន​ស្គាល់​ផ្ទះ​)​។

ប្រភព​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នាង​បាន​ស្គាល់គ្នា​ជាមួយ​បុរស​ខាងលើ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ប្រហែល​ជាង​២​ខែ ក្នុង​អំឡុង​ស្គាល់គ្នា​នេះ​បុរស​ខាងលើ​ប្រាប់​ថា គេ​ជា​ប៉ូលិស​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ធ្លាប់​​ណាត់ជួប​គ្នា​ដើរ​លេង​បាន​២​ដង ប៉ុន្តែ​មិន​ដែល​ស្គាល់​ផ្ទះ​បុរស​ខាងលើ​នោះ​ឡើយ​។ លុះដល់​ថ្ងៃ​ទី​១៤ កុម្ភៈ មុន​កើតហេតុ បុរស​ខាងលើ​ប្រាប់​ថា ចង់ទៅ​លេង​ស្រុក​នាង ដើម្បី​ស្គាល់​សាច់ញាតិ ពេល​នោះ​ណាត់គ្នា​ជួប​នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​បាន​ជិះ​ម៉ូតូ​នាង​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 1NT-2943 ឌុ​ប​គ្នា​ទៅ​លេង​ស្រុក​កំណើត​នាង​នៅ​ខេត្តកំពង់ចាម​។

​ស្ត្រី​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ដេក​នៅ​ស្រុក​កំណើត​នាង​មួយ​យប់ លុះដល់​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ បាន​ត្រឡប់​មក​ភ្នំពេញ​វិញ ខណៈ​មក​ដល់​ចំណុច​មុខ​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា បុរស​ខាងលើ​បាន​ប្រាប់​ថា ឱ្យ​នាង​ចាំ​នៅ​មុខ​ផ្សារ​មួយ​ភ្លែត គាត់​ជិះ​ម៉ូតូ​ទៅ​យក​កូនសោ​ចូល​ផ្ទះ​ដែល​ផ្ញើ​នឹង​មិត្តភក្តិ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​យក​ទូរស័ព្ទ​ដៃ​នាង​ម៉ាក​ហូ​វ៉ៃ​មួយ​គ្រឿង​ទៅ​ផង ស្រណុក​ខ​ល​រក​មិត្តភក្តិ​ក្រែង​ទៅ​រក​មិន​ជួប ហើយ​ក៏​ទៅ​បាត់​រហូត​តែ​ម្តង​។

​ដោយ​ចាំ​បាត់​ៗ​ខ​ល​ទៅ​រក​មិន​ចូល សូ​ម្បី​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ក៏​ប្លុក​ចោល​ទៀត នាង និង​បងប្អូន​ក៏​សម្រេច​ចិត្ត​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​១ ដើម្បី​មក​ដាក់​ពាក់​បណ្តឹង ព្រមទាំង​មាន​កាន់​រូបថត​បុរស​ខាងលើ​មក​ជាមួយ​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ