ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព្រឹត្តិ​ហើយ​គេចខ្លួន ៦​ម៉ោង​ក្រោយ​ឆុ្មក់​ចូល​ដល់​ផ្ទះល្វែង​បែកធ្លាយ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចោរលួច​រថយន្ត​យ៉ាង​សកម្ម​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​១​គ្រឿង​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​បាន​សម្រេច រួច​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង ប៉ុន្តែ​ត្រឹមតែ​ប្រមាណ​៦​ម៉ោង​ប៉ុណ្ណោះ​ក៏​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ស្រាវជ្រាវ​យ៉ាង​ក្តៅ​គគុក​រហូត​ចាប់ខ្លួន​បាន​។ ការ​ចាប់ខ្លួន​នោះ​ធ្វើ​ឡើង​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះល្វែង​ក្បែរ​ផ្សារ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចោរលួច​រថយន្ត​យ៉ាង​សកម្ម​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​១​គ្រឿង​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​បាន​សម្រេច រួច​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង ប៉ុន្តែ​ត្រឹមតែ​ប្រមាណ​៦​ម៉ោង​ប៉ុណ្ណោះ​ក៏​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ស្រាវជ្រាវ​យ៉ាង​ក្តៅ​គគុក​រហូត​ចាប់ខ្លួន​បាន​។ ការ​ចាប់ខ្លួន​នោះ​ធ្វើ​ឡើង​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះល្វែង​ក្បែរ​ផ្សារ ស៊ិ​ន​ជូ​រី ផ្លា​ហ្សា​រ ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ យិ​ន តារា អាយុ​៤៧​ឆ្នាំ អតីតមន្ត្រី​យោធា ត្រូវ​បណ្តេញ​ចេញពី​អង្គភាព បច្ចុប្បន្ន​រស់នៅ​ផ្ទះល្វែង​ជាន់​ទី​៣ លេខ​២០​អឺុ១​សេ ស្ថិត​ក្នុងភូមិ​-​ឃុំ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ខ្សា​ម សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្កំពង់ឆ្នាំង​។

ជនសង្ស័យ​នេះ​បាន​លួច​រថយន្ត​១​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៤ ពាក់​ស្លាក​លេខ ភ្នំពេញ 2E-7708 ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ឡា​ច ចរិយា អាយុ​៣៤​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​២២E២ ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​កោះគរ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​១​គ្រឿង​ខាងលើ​កាលពី​វេលា​ជិត​ភ្លឺ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ហើយ​ពុំ​ទាន់​ដឹង​ថា យក​ទៅ​លាក់​ទុក​នៅ​កន្លែង​ណាមួយ​នៅឡើយ បន្ទាប់​មក​បាន​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ខាងលើ ។ ក្រោយមក​បន្ទាប់​ពី​ម្ចាស់​រថយន្ត​ដឹង​ថា រថយន្ត​របស់​ខ្លួន​ត្រូវ​ចោរលួច​បាត់ ស្ត្រី​ជា​ម្ចាស់​រថយន្ត​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​ធ្វើការ​ស្រាវជ្រាវ​។ រយៈពេល​ប្រមាណ​៦​ម៉ោង ក្រោយ​ពី​ការ​ធ្វើ​សកម្មភាព​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំណត់​បាន​មុខសញ្ញា ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​ចាប់ខ្លួន​នគរបាល​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​រក​ឃើញ​ម៉ូតូ​ម៉ាក MSX ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 01- 1-1521 និង​ម៉ាក​ស៊ី​ទី​សេ​១០០​កូរ៉េ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ 1-3265​ភព​1 មួយ​គ្រឿង ខ្សែក្រវាត់​ស៊ិ​នតា​រ៉ុ​ង​១ ខ្សែក្រវាត់​សម្រាប់​ក្រវាត់​កាំភ្លើង​នៅ​ក្រោម​ក្លៀក​១ ស្រោម​កាំភ្លើងខ្លី​ម៉ាក​រ៉ូ​ឡូ​១ មាន​គ្រាប់​៦​គ្រាប់ ស្រោម​កាំភ្លើងខ្លី​ម៉ាក​កា​៥៤ ចំនួន​២ និង​មាន​គ្រាប់​ចំនួន​៧​គ្រាប់​។ ប៉ុន្តែ​ចំពោះ​កាំភ្លើងខ្លី​មិន​ទាន់​រក​ឃើញ​ឡើយ ហើយ​នគរបាល​កំពុង​សាកសួរ​ជនសង្ស័យ ដើម្បី​រក​កាំភ្លើង និង​ទីកន្លែង​លាក់​រថយន្ត​ដែល​លួច​បាន​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ