ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​បាប​រមែង​មានចិត្ត​មិន​ត្រជាក់

5 ឆ្នាំ មុន

ព្រះ​សម្ពុទ្ធ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និង​ចិត្ត​សត្វលោក​នេះ ត្រូវ​ភ្លើង​អកុសល​ដុត​កម្លោច​រាល់ថ្ងៃ ដែល​ពោល​ឱ្យ​ងាយ​ស្តាប់​គឺ​ភ្លើង…

ព្រះ​សម្ពុទ្ធ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និង​ចិត្ត​សត្វលោក​នេះ ត្រូវ​ភ្លើង​អកុសល​ដុត​កម្លោច​រាល់ថ្ងៃ ដែល​ពោល​ឱ្យ​ងាយ​ស្តាប់​គឺ​ភ្លើង ជាតិ ជរា ព្យាធិ មរណៈ ភ្លើង​ទុក្ខ សោក នេះឯង​ហើយ ដែល​ចាត់​ថា​ជា​ភ្លើង​នរក ដូច្នេះ​កុំ​បាច់​ទៅ​រក​នរក​ឯណា​ឆ្ងាយ នៅ​ក្នុង​ជីវិត​យើង​សព្វ​ថ្ងៃនេះ​ក៏​មាន​សួគ៌​-​នរក​នៅ​លាយឡំ​ជាមួយ​ដែរ តែ​បុគ្គល​បាប​រមែង​មិនដឹង​នូវ​លក្ខណៈ​ពិត​នៃ​លោក​ឡើយ ។

បណ្ឌិត​ទាំងឡាយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា នរក​មិនមែន​មាន​តែ​នៅ​ក្នុង​ឋាននរក​ឋាន​ប្រេត​នោះ​ឯណា នៅ​ក្នុង​ជីវិត​យើង​សព្វ​ថ្ងៃនេះ​ក៏​ត្រូវ​ភ្លើង​នរក​កើត​ពី​ជរា ព្យាធិ មរណៈ ទុក្ខ សោក​ដុត​កម្លោច​បំផ្លាញ​សេចក្តីសុខ​យើង​រាល់ពេល រាល់​ខណៈ​ដែរ ។

សូម​សាធុជន​ពិចារណា​ថា សត្វលោក​ណា​ដែល​មានចិត្ត​ប្រាសចាក​កុសល រស់នៅ​ខ្វះ​ភាព​បរិសុទ្ធ បុគ្គល​នោះ​ឯង​គឺជា​នរក ព្រោះ​បុគ្គល​បាប​មិន​ដែល​មានចិត្ត​ត្រជាក់​ទេ តែង​ក្តៅ​ងំ​ជាប់​ជា​និច្ច​ក្នុង​អារម្មណ៍​របស់​គេ គ្មាន​សេចក្តីសុខ​ឡើយ ។