ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទេច​គ្មាន​សល់​! ចង់​ដុត​សំបុក​ឪម៉ាល់​… ឪម៉ាល់​មិន​អី បែរជា​អី​ខ្លួនឯង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​នាំ​គ្នា​ជួយ​បាញ់​ទឹក និង​ជះ​ពន្លត់ ប៉ុន្តែ​អកុសល​ហួសពេល​ទៅ​ហើយ ខណៈ​ដែល​ម្ចាស់ផ្ទះ​យក​ភ្លើង​មក​ដុត​សំបុក​ឪម៉ាល់​នៅ​លើដំបូល​ក្នុងផ្ទះ​របស់​ខ្លួន ធ្វើ​ឱ្យ​អណ្តាតភ្លើង​ឆាបឆេះ​ផ្ទះ​អស់​ក្លាយជា​ផេះ​ផង់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​យប់ នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ…

ខេត្តស្វាយរៀង ៖ ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​នាំ​គ្នា​ជួយ​បាញ់​ទឹក និង​ជះ​ពន្លត់ ប៉ុន្តែ​អកុសល​ហួសពេល​ទៅ​ហើយ ខណៈ​ដែល​ម្ចាស់ផ្ទះ​យក​ភ្លើង​មក​ដុត​សំបុក​ឪម៉ាល់​នៅ​លើដំបូល​ក្នុងផ្ទះ​របស់​ខ្លួន ធ្វើ​ឱ្យ​អណ្តាតភ្លើង​ឆាបឆេះ​ផ្ទះ​អស់​ក្លាយជា​ផេះ​ផង់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​យប់ នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ចុង​ព្រែក ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ សៅ អ៊ា​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ចុង​ព្រែក ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក ចំពោះ​ផ្ទះ​ដែល​ខូច​ខាត​មាន​បណ្ដោយ​ទំហំ​៦​ម៉ែត្រ​គុណ​៦​ម៉ែត្រ សង់​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹក ចំណែក​សម្ភារ​ខូចខាត​រួម​មាន ស្រូវ​ចំនួន​២៥០​គី​ទ្បូ សសរផ្ទះ​១២​ដើម​ម៉ាស៊ីន​បាញ់ថ្នាំ​ស្រូវ​១​គ្រឿង កង់​១​គ្រឿង និង​លុយ​មួយ​ចំនួន​ធំ​។

បើ​តាម​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​គាត់​មាន​គោលបំណង​យក​សំបុក​ឪម៉ាល់​ចេញពី​ដំបូលផ្ទះ​ក្នុងផ្ទះ​របស់​ខ្លួន បន្ទាប់​មក​ក៏​បាន​យក​ភ្លើង​មក​ដុត​សំបុក​នោះ ប៉ុន្តែ​មិន​ប្រយ័ត្ន​ស្រាប់តែ​ឆាបឆេះ​ជញ្ជាំង​ឡើង ធ្វើ​ឲ្យ​គាត់​ស្រឡាំងកាំង និង​ស្រែកហៅ​អ្នក​ភូមិ​នាំ​គ្នា​មក​ជួយ​បាញ់​ទឹក​ពន្លត់ ប៉ុន្តែ​អកុសល​ហួស​ពេល​​ទៅ​ហើយ ដោយ​ផ្ទះ​ជញ្ជាំង​ស្លឹក​ផង ភ្លើង​ឆាបឆេះ​យ៉ាង​ខ្លាំង ទម្រាំ​អ្នកស្រុក​រក​ទឹក​យក​មក​បាន​បាញ់​​ពន្លត់ គឺ​អណ្តាតភ្លើង​បាន​ឆាបឆេះ​អស់​ទៅ​ហើយ ទាំង​ទ្រព្យ​ដែល​មាន​តិចតួច សល់​តែ​ខោអាវ​មួយ​ចង្កេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ